Visitors

សូមស្វាគមន៏ការចូលមកកាន់ប្លក់​ www.ideaforkhmer.blogspot.com​ របស់យើងខ្ញុំ។នៅទីនេះលោកអ្នកអាចស្វែងរកនូវចំនេះដឹងថ្មីុៗអំពី​ គណិតវិទ្យា​ រូបវិទ្យា គីមីវិទ្យា​ ពត៌មានវិទ្យា វប្បធម៌​ ធរិយធម៌​ ប្រវត្តិសាស្រ្ត​ និងចំនេះដឹងជាច្រើនទៀត។សូមចាប់ផ្ដើមការស្រាវជ្រាវរបស់លោកអ្នក (By: Vungsovanreach)

Saturday, March 1, 2014

Windows Tablet ម៉ាក Samsung ATIV Smart PC Pro 700T ការងារ​​និង​ការ​កម្សាន្ត​ព្រម​គ្នា

   បើ​លោកអ្នក​ចាប់​អារម្មណ៍​ជាមួយ​ពពួក tablet នោះ​លោកអ្នក​ប្រាកដ​ជា​ស្គាល់ Microsoft Surface Pro ជា​មិន​ខាន ព្រោះ tablet មួយ​នេះ​ល្បីល្បាញ​ខ្លាំង​ណាស់ តាំង​ពី​ការ​ប្រកាស​​ចេញ​ដំបូង រហូត​ដល់​ចេញ​​លក់​។ ទោះបី​​ជា​ចំនួន​លក់​ចេញ​របស់​ Surface Pro មិន​​​ច្រើន​ដូច​ការ​រំពឹង​ទុក​​ក៏​ដោយ ក៏​មាន​មនុស្ស​ជា​ច្រើន​នៅតែ​ចង់​បាន​វា​ តែ​មិន​មាន​លទ្ធភាព​ព្រោះ​តម្លៃ​ថ្លៃ​ជាង iPad 4 ទៅ​ទៀត។
   មក​ដល់​ដើម​ឆ្នាំ 2013 នេះ​គេ​ឃើញ​មាន​ tablet ដែល​ដំណើរការ​ដោយ Windows 8 នៅ​តិចតួច​ ពិបាក​ក្នុង​ការ​ជ្រើសរើស ថា​មួយ​ណា​ល្អ​ជាង។ បើ​តាម​ខ្ញុំ​សង្កេត​ឃើញ​ថា Surface Pro លក់​ដាច់​ជាង​គេ​ក្នុង​ចំណោះ WIndows tablet ព្រោះ​វា​ចេញ​មុន​គេ ហើយ​អ្នក​ប្រើ​គាត់​គិតថា Surface Pro ប្រាកដ​ជា​ល្អ​ជាង​គេ​ព្រោះ​ Hardware និង OS ចេញ​ពី​ក្រុម​ហ៊ុន​តែ​មួយ​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​វា​ដើរ​រលូន​ល្អ។ ថ្វីត្បិត​តែ Surface Pro លក់​ដាច់​ជាង​គេ​ក្នុង​ចំណោម Windows tablet តែ​វា​មិន​ទាន់​ក្លាយ​ជា​របស់​ល្អ​ជាង​គេ​នោះ​ទេ។

   សូម​ជួប​ជាមួយ Windows Tablet ដែល​ល្អ​ជាង​គេ​ក្នុង​ដើម​ឆ្នាំ 2013 នេះ នោះ​ Samsung ATIV Smart PC Pro 700T គឺ​​ផលិតផល​របស់​ខាង​ក្រុមហ៊ុន Samsung ដែល​ជា​ក្រុមហ៊ុន​ជំនាញ​ខាង hardware ទូរស័ព្ទ និង Android tablet ​មួយ​ដែល​អាច​និយាយ​បាន​ថា ខ្លាំង​ជាង Surface Pro ទៅ​ទៀត​ខាង​ដំណើរការ 3D graphics  និង ថាមពល​ថ្ម។

Tablet ដែល​ពេញ​សមត្ថភាព​ក្នុង​ការ​គិត


   ហេតុ​អី​បាន​ជា​វា​ពេញលេញ​ក្នុង​ការ​គិត (សម្រួល) នោះ​មក​ប្រើ CPU របស់​ក្រុមហ៊ុន Intel Intel® Core™ i5 processor ដែល​ខ្លាំង​ជាង​ពពួក ARM ដែល​ប្រើ​លើ iPad រាប់​សិប​ដង អាច​ដំណើរការ Windows គ្រប់​លក្ខណៈ​ទាំងអស់, ហ្គេម 3D សំខាន់ៗ​ដែល​មាន​អ្នក​លេង​រាប់​លាន​អ្នក​ក្នុង​មួយ​ថ្ងៃៗ​ដូចជា World of Warcraft , បាញ់ Snap, ជា​ដើម។

៙ ប្រើ​កម្មវិធី​ដែល​អ្នក​ចូលចិត្ត​ដោយ​មិន​សំចៃ
   មាន​កម្មវិធី​អី​ខ្លះ​ដែល​អ្នក​ចូលចិត្ត ចំពោះ​ខ្ញុំ​មាន IDM កម្មវិធី​ការិយាល័យ​នានា MS Ofiice, OpenOfffice, Adobe Photoshop, Coreldraw....។ ទាំង​នេះ​សុទ្ធសឹងតែ​ជា​កម្មវិធី​ដែល​មនុស្ស​ភាគ​ច្រើន ​ប្រើប្រាស់​រាល់​ថ្ងៃ​សម្រាប់​បំពេញ​កិច្ចការ​ងារ ដោយ​ខ្វះ​មិន​បាន។ ជា​ពិសេស​គឺ​ការ​ចរាចរណ៍​ឯកសារ​តាម​រន្ធ USB ដែល​ពពូក ipad galaxy tab អសមត្ថភាព​ (ធ្វើ​អត់​បាន)។

៙ បន្ត​បទពិសោធន៍​នៅ​លើ tablet ដោយ​គ្មាន​ងាករេ


   តើ​លោកអ្នក​អាច​ទាញ​យក​បទពិសោធន៍​អ្វី​​ចេញ​ពី iPad Galaxy tab ជាដើម? ជាមួយ​ល្បឿន និង​ថាមពល ATIV Smart PC Pro 700T ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា​ដូច​កំពុង​តែ​ប្រើ​នោះ​លើ Desktop កុំព្យូទ័រ អ្នក​អាច​ប្រើ​កម្មវិធី​ជា​ច្រើន​បាន​ព្រម​គ្នា​ដែល​អ្នក​កំពុង​ឆែក​អ៊ីនធឺណិត copy ឯកសារ ស្ដាប់​ចម្រៀង បម្លែង​ចម្រៀង ជាដើម។ មើល​វីដេអូ​បណ្ដើរ និង​ប្រើ​កម្មវិធី Browser បាន​ជា​ធម្មតា​គ្មាន​រអាក់រអួល។

៙ ចែករំលែក​ការ​កម្សាន្ត​ទៅ​កាន់​ទូរទស្សន៍
   អ្នក​អាច​តភ្ជាប់ ATIV Smart PC Pro 700T របស់​អ្នក​ទី​កាន់​ឧបករណ៍​ដទៃ​ដែល​អាច​ភ្ជាប់​បាន​តាមរយៈ​អ៊ីនធីណិត​ដូចជា ទូរទស្សន៍ ទូរស័ព្ទ​ដៃ កាមេរ៉ា ដែល​មាន​មុខងារ AllShare Play ដែល​​ចែក​រំលែក​បទ​ចម្រៀង វីដេអូ រូបភាព​បាន​យ៉ាង​រហ័ស។

៙ ស្រស់​ស្អាត​ច្រើន​សណ្ឋាន​ទៅ​តាម​ចំណូល​ចិត្ត


   លោកអ្នក​មិនបាច់​ធ្វើ​ជា​ឆ្ងល់​​តើ​ខ្ញុំ​អាច​កែប្រែ​រូបរាង Windows បាន​ដែរ​ឬ​ក៏​អត់​នោះ​ទេ។ នៅ​លើ Windows អ្នក​អាច​រូបរាង iCon Wallpaper Skin បាន​យ៉ាង​សម្បូរ​បែប បើ​ទោះ​ជា Windows 8 អត់​មាន​ប៊ូតុង Start ក៏​ពិត​មែន តែ​យើង​អាច​រក​មក​បញ្ចូល​បន្ថែម​មាន​ជា​ច្រើន។

៙ ប៊ិច S Pen
   ជាមួយ​នឹង​បច្ចេកវិទ្យា​ប៊ិច​ឌីជីថល​មួយ​នេះ​ដែល​លោកអ្នក​ធ្លាប់​បាន​ឮ​និង​ជ្រាប់​កន្លង​មក​ហើយ​ជាមួយ​ផលិតផល Galaxy Note កន្លង​មក​ ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​កម្មវិធី​រចនា​នានា រឹត​តែ​ងាយស្រួល​ ជាង​យើង​ប្រើ​ជាមួយ កូន​កណ្ដុរ​ចុច​ទៅ​ទៀត លើក​អ្នក​អាច​គូ​​រូប ផាត់​ពណ៌​មាន​យ៉ាង​ងាយ​ដែល​មិន ធ្លាប់​ធ្វើ​វា​ពី​មុន​មក។

៙ ក្ដារចុច​



   មិន​ភ្លេច​ទេ​ជាមួយ​ក្ដារចុច​ដូចគ្នា​បេះ​ដាក់​នឹង laptop ទូទៅ ងាយស្រួល​វាយ​ឯកសារ​ឲ្យ​បាន​លឿន​ជាង​ការ​ចុច​នៅ​លើ​អេក្រង់។ តើ​លោកអ្នក​ធ្លាប់​ស្រមៃ​ថា laptop អាច​ដក​ក្ដារចុច​ចេញ​នៅ​ពេល​ដែល​មិន​សូវ​ត្រូវ​ការ​ដែរ​ឬ​ទេ? ឥឡូវ​បាន​មក​ដល់​ហើយ បើ​យើង​ធ្វើ​ការ​ប្រៀបធៀប​ជាមួយ​ក្ដារចុច​របស់ Sourface វិញ​នោះ យើង​ឃើញ​ថា ក្ដារចុច​របស់ ATIV Smart PC Pro 700T ក្រាស់​ជាង តែ​មាន​សមត្ថភាព​ខ្លាំង តែ​ចំពោះ​អ្នក​ដែល​ចង់​បាន​ ស្រាល ងាយស្រួល​ទុកដាក់​នោះ​ប្រាកដ​ជា​ជ្រើស​យក Surface ជា​មិន​ខាន ត្រង់​ចំណុច​នេះ​ហើយ​ដែល Samsung គួរ​តែ​រចនា​ផលិត​ក្ដារចុច​ឲ្យ​មាន​រាង​ស្ដើង​ស្រាល​ថែម​មួយ​គំរូ​ទៀត​សម្រាប់​អ្នក​ចូលចិត្ត​របស់​ស្រាល​ជាប់​ខ្លួន។





៙ សង្ខេប​លក្ខណៈ​សម្បត្តិ ATIV Smart PC Pro 700T
Operating System : Windows 8 Pro (64 bit)
CPU/ Processor : Intel® Core™ i5-3317U Processor, CPU Clock Speed (Max.) : 1.70 GHz, CPU Cache :3MB L3
Series : Series 7, Model Number : XE700T1C-A04US
Screen Size : 11.6" (Resolution : 1920 x 1080) Type LED Full HD
Standard System Memory : 4GB, Memory Type : DDR3 (1600MHz), Max. System Memory : 4GB (On Board)
Hard Drive : 128GB SSD , SATA : SATA2
Graphic Chip : Intel® HD Graphics 4000, External or Integrated Integrated, Maximum Graphics Memory Shared
Speakers : 1.6W Stereo Speaker (0.8W x 2), Sound Technology : SoundAlive™ Internal Mic : Yes
Web Camera : 2.0 MP HD(Front), 5.0 MP HD (Rear)
Wireless LAN : 802.11 a/b/g/n, Intel® Centrino® Advanced-N 6235 (2x2)
Bluetooth : Bluetooth 4.0, WiDi : Yes
HDMI : Micro HDMI
USB Ports : 1 x USB 3.0
Headphone Out Yes, Microphone In Yes, Multi Card Slot 1 Micro SD
Keyboard : Available with Keyboard Dock Accessory sold separately
Touch Pad : Available with Keyboard Dock Accessory sold separately
AC Adapter : 40 W, Number of Cells/Cell Type : 4 cell / Li-Po, Watt Hours : 49
Dimensions (W x D x H) : 11.97" x 7.46" x 0.47"
Weight (lb.) : 1.89 lb.
ចេញ​ក្នុង​ឆ្នាំ 2013 (សេរី)

៙ សូម​មើល​ការប្រៀបធៀប​ខ្លះ​ ៖
រូប​ខាង​ក្រោម ប្រៀបធៀប​ថាមពល​ថ្ម ក្នុង​សកម្មភាព​ឆែក​អ៊ីនធឺណិត ដោយ​ភ្ជាប់​ជាមួយ​ប្រព័ន្ធ Wi-Fi អត់​ខ្សែ​ប្រើ​រហូត​ដល់​រលត់​ម៉ាស៊ីន​គឺ​អស់​ថ្ម យើង​ឃើញ​ថា Samsung ATIV Smart PC Pro 700T ប្រើ​បាន​រយៈពេល 6 ម៉ោង​និង 38 នាទី ឯ Surface បាន​តែ 4.37 ម៉ោង​ទេ និង Acer Iconia W700-6465 បាន​ដល់ 6:48 ម៉ោង។



 - តេស្ដ​ល្បឿន​ដំណើរការ​របស់ hardware ឃើញ​ថា ATIV Smart PC Pro 700T ចាញ់​គេ​បន្តិច​ទេ បើ​យើង​ប្រើ​គឺ​មិន​ដឹង​ថា​ចាញ់​នោះ​ទេ​ព្រោះ​វា​កៀក​គ្នា​ពេក។



- តេស្ដ​ល្បឿន​ចរាចរណ៍​ទិន្នន័យ​គឺ​ការ copy ឯកសារ​ចេញ​ចូលពី folder មួយ​ទៅ​កាន់​មួយ​ទទីតាំង​មួយ​ទៀត យើង​ឃើញ​ថា ATIV Smart PC Pro 700T បែប​ជា​លឿន​ជាង​ទៅ​វិញ​នោះ​មកពី វា​ប្រើ​ hard-drive ប្រភេទ SSD (SATA2)



- តេស្ដ​ហ្គេម World of Warcraft ឃើញ​ថា ATIV Smart PC Pro 700T ល្អ​ប្រសើរ​លើ​គេ។ ឯ Surface Pro អត់​ឃើញ​មាន សង្ស័យ​តែ​អត់​កើត​ទេ :D



- តេស្ដ​ដំណើការ graphics ប្រភេទ 3D ដោយ​កម្មវិធី 3DMark11 ឃើញ​ថា ATIV Smart PC Pro 700T លើស​គេ​យ៉ាង​ច្រើន នោះ​មាន​ន័យ​ថា វា​មានលទ្ធភាព​អាំច​លេង​ហ្គេម 3D បាន​ល្អ​ជាង​គេ​ក្នុង​ចំណោម​ទាំង​បី​គ្រឿង​នេះ។ ត្រង់​ចំណុច​នេះ​សំខាន់​ណាស់​ ចំពោះ tablet បើ 3D ខ្សោយ​ លេង​ហ្គេម​អត់​កើត​ទេ។



- តេស្ដ​កម្រិត​ពន្លឺ​នៃ​អេក្រង់ ឃើញ​ថា ATIV Smart PC Pro 700T អន់​ជាង​គេ​ទៅ​វិញ មិន​ដឹង​ជា​អា​មិច ធ្លាប់​តែ​ឮ Samsung ខ្លាំង​ខាង​អេក្រង់ ឥឡូវ​បែប​ជា​លក់​មុខ​លក់​មាត់។ ប៉ុន្តែ​លើស​ខ្វះ​គ្នា​មិន​ណាស់​ណា​ទេ។


   សរុប​មក Samsung ATIV Smart PC Pro 700T ខ្លាំង​មិន​ចាញ់ desktop និង laptop ប៉ុន្មាន​ទេ អាច​ឲ្យ​លោកអ្នក​ធ្វើ​ការងារ​នៅ​លើ tablet នេះ​បាន​យ៉ាង​ស្រួល មិន​ចាំ​បាច់​រក laptop មក​ប្រើ​ទេ។ សាក​សម​សម្រាប់​អ្នក​ការិយាល័យ អ្នក​រកស៊ី អ្នក​ជំនួញ ដែល​ត្រូវ​ការ​របស់​ស្រាលៗ​ជាប់​ខ្លួន។