សួស្ដីបាទ សុំសួរមួយ "តើ iPad បង្កើតឡើងសម្រាប់ធ្វើអ្វី?" បើតាមចម្លើយចេញពីមាត់ខ្មោចលោក Steve Jobs កាលនៅរស់បានមានប្រសាសន៍ថា គាត់បង្កើត iPad នេះឡើងដើម្បីធ្វើកិច្ចការជំនួស iPhone (ដែលមានអេក្រង់តូចប៉ុនបាតដៃ) ដូច្នេះ iPad មិនមែនមកជំនួសកុំព្យូទ័រទេ
ហើយក៏មិនទាន់ដឹងថាប្រហែល 4 ទៅ 5 ខាងមុខទៀត iPad អាចធ្វើអ្វីបានខ្លះដែរ? មានតែរង់ចាំមើលទាំងអស់គ្នា៖
ឥឡូវនេះក្រុមហ៊ុន Dell ដែលជាក្រុមហ៊ុនល្បីល្បាញ ខាងផលិតកុំព្យូទ័រតាំងពីខ្នាតតូចរហូតដល់ខ្នាតយក្សនោះ
បានបញ្ចេញកុំព្យូទ័រប្រភេទ tablet មកជំនួសតួនាទីការងារកុំព្យូទ័រ
dekstop ដែលមានឈ្មោះថា Dell XPS 18 all-in-one (AIO) ប្រើប្រាស់ CPU Intel ដំណើរការដោយ Windows 8 Pro មានអេក្រង់ទំហំ 18 អ៊ីញ FullHD ពន្លឺភ្លឺថ្លាត្រជាក់ភ្នែក។
មានអ្នកជំនាញបរទេសខ្លះបានសរសេរក្នុងអត្ថបទរបស់គាត់ថា "Don’t call it a tablet!" កុំហៅវាថា tablet អី ព្រោះវាជា Dekstop សុទ្ធសាធ, ខ្ញុំក៏គិតអញ្ចឹងដែរ ព្រោះអី Dell XPS 18 បង្កើតឡើងជាសេរី AIO (all-in-one) ដែលមានន័យថា
កុំព្យូទ័រដែលមានធុង System
Unit ជាប់គ្នាជាមួយកញ្ចក់អេក្រង់
(ហើយអេក្រង់នោះគឺអាចប៉ះបញ្ជាបាន) ហើយអ្វីដែលពិសេសគឺ Dell XPS 18 ថែមទាំងជា tablet ទៀតផង។
tablet ម៉ាក Dell XPS 18 all-in-one (AIO) មានអេក្រង់ធំទំហំ 18.4 អ៊ីញ ពន្លឺភ្លឺថ្លាត្រជាក់ភ្នែកកម្រិត FullHD។ CPU មានច្រើនល្បឿនឲ្យជ្រើសរើស
តម្រូវទៅតាមការងារលោកអ្នកចង់បាន បើលោកអ្នកចង់បាន CPU មានច្រើនជម្រើសតម្រូវថវិកានិងការងារអ្នកប្រើមានចាប់ពី
Pentium ដល់
Core i7 ក៏មាន, RAM ចាប់ពី 4GB ទៅដល់
8GB, ឯទំហំផ្ទុកឯកសារវិញជាប្រភេទ HDD ធម្មតា ឬ SSD (SSD ជាប្រភេទ
flash មានល្បឿនលឿនបំផុត)
និងស្ងាត់គ្មានសំឡេងសោះ។ ភ្ជាប់មកជាមួយនូវ រន្ធអានកាតផ្ទុកឯកសារ 8 ប្រភេទកាត។
រន្ធដែលមិនអាចខ្វះបាននោះគឺ USB ជំនាន់ទី
3.0 ចំនួន 2
រន្ធ ងាយស្រួលចរាចរណ៍ឯកសារ
បានយ៉ាងមានប្រសិទ្ធភាពបំផុតក្នុងបច្ចុប្បន្ននេះ។
ថាមពលថ្មអាចប្រើបានប្រហែល 5 ម៉ោងដែរ
តែមិនទាន់ដល់ស្តង់ដារ 7 ម៉ោងទេ
(នោះប្រហែលមកពីអេក្រង់របស់វាធំ ដែលជាមូលហេតុអាចប្រើត្រឹម 5 ម៉ោងប៉ុណ្ណោះ។
លក្ខណៈបន្ថែមផ្សេងៗទៀត Dell XPS 18
មានជើងជន្ទល់មកមកស្រាប់
ងាយស្រួលដាក់ផ្អែកដោយមិនដាច់ពឹងពាក់គ្រឿងបន្ថែម, ក្ដារចុច និងកូនកណ្ដុរចុច ប្រើដោយអត់ខ្សែ
និងមានជើងទម្រសម្រាប់ដាក់ទ្រ Dell XPS 18
ធ្វើជា Desktop អាចដាក់ផ្ដេកឬបញ្ឈរបានតាមចំណូលចិត្ត។
ដោយអេក្រង់របស់វាធំ លោកអ្នកអាចលេង game កម្សាន្ត
ឬឆែកអ៊ីនធឺណិត ប្រើបានពីរនាក់ព្រមគ្នាដោយមិនទើសទាល់ :D។ អ្វីដែលពិសេសនៃពពួក tablet ដែលដំណើរការដោយ Windows ត្រង់ថាយើងអាចតដៃហ្គេម xbox ដើម្បីលេងជាមួយហ្គេម ទាត់បាល់ ជាដើម។
៙ សង្ខេបអំពី Dell XPS 18 all-in-one (AIO) ៖
- CPUs:
Pentium all the way to Core i7 (មានច្រើនជម្រើស)
- Integrated
Intel GPU up to Intel HD4000
- 4GB to 8GB
of DDR3 RAM
- HDD or SSD
storage up to 512GB (mSATA module for SSDs)
- 8 in 1
Flash card reader
- two USB
3.0 ports, one USB 2.0 port
- WiFi,
Bluetooth 4.0, Intel Wireless Display
- 69Whr
battery capacity
- Starts at
$899, availability: mid-April