Visitors

សូមស្វាគមន៏ការចូលមកកាន់ប្លក់​ www.ideaforkhmer.blogspot.com​ របស់យើងខ្ញុំ។នៅទីនេះលោកអ្នកអាចស្វែងរកនូវចំនេះដឹងថ្មីុៗអំពី​ គណិតវិទ្យា​ រូបវិទ្យា គីមីវិទ្យា​ ពត៌មានវិទ្យា វប្បធម៌​ ធរិយធម៌​ ប្រវត្តិសាស្រ្ត​ និងចំនេះដឹងជាច្រើនទៀត។សូមចាប់ផ្ដើមការស្រាវជ្រាវរបស់លោកអ្នក (By: Vungsovanreach)

Wednesday, February 26, 2014

បង្កើត​ផ្កាយ​តូចៗអោយ​ជ្រុះ​ចេញ​ពី Cursor នៅ​ពេល​មាន​ចលនា

 សួស្ដី​ខ្មែរ​ទាំង​អស់​គ្នា! និង​អ្នក​អាន​ជា​ទី​មេ​ត្រី, ថ្ងៃ​នេះ​ខ្ញុំ​សូម​លើក​យក​គន្លឹះ Blogsopt មួយ​ដែរ​មាន​នាទី​ជួយ​អោយ​ Blog របស់​យើង​មាន​សភាព​ទាក់​ទាញ​បន្តិច​ដែរ។គន្លឹះ​នោះ​មាន​សកម្មភាព​នៅ​ពេល​ណា​មាន​ចលនា​របស់ Cursor (ទស្សន៍​ទ្រនិច) នៅ​ពេល​នោះ​នឹង​មាន​រូប​ផ្កាយ​តូច​ៗ​ជា​ច្រើន​ធ្លាក់​ចេញ​ពី Corsor ធ្វើ​អោយ​ Blog/Web មានសភាព​ចាំងៗដែរ​។ ម៉ស!! កុំ​អាលែង​តែ​គិត​ខ្លាំង​ពេល​ សូម​មើល​តាម​ជំហាន​ខាង​ក្រោមនេះ​ទៅ៖
ទី​១- ចូល​ទៅ​ក្នុង​គណនី Blogger របស់អ្នក​ (ដោយ​វាយ​ឈ្មោះ និង ពាក្យ​សំងាត់)។
ទី២- ចូលទៅ​កាន់ Template >> Edit HTML >> Proceed  (សូមមើល​រូប​ខាង​ក្រោម)



ទី៣- ស្វែង​រក code ថា : </body> (បើ​សិន​ជា​ចង់​លឿន​សូមចុច : F3 រួច​វាយ​ពាក្យ​ </body> ក្នុង​ប្រអប់ស្វែង​រក)
ទី៤បញ្ចប់- ចំលង​ code យក​ទៅ​ Paste ដាក់​ពី​ខាង​ក្រោមពាក្យថា </body> ដោយ​ទុក​ចន្លោះ​មួយ​បន្ទាត់ (សូម​មើល​រូប​ខាងក្រោមនេះ)



មើល​អោយ​បាន​ច្បាស់​គឺ​ទុក​ចន្លោះ​មួយ​បន្ទាត់ រួច​ Paste
រួច​ចុច​ប៊ូតុង  ជា​កា​ស្រេច សាក​បើក​ប្លក​មើល​ថា​ដំណើរ​ការ​ត្រូវ​អត់៕

​​                                   អំពី​កូដ​ខាងក្រោម​នេះ៖

<script src="http://calvinalx.googlepages.com/Sparkle.js" type="text/javascript"></script><br /> <script language="JavaScript" type="text/javascript">var colour="white";</script>

ប្តូរ​ពណ៌​អោយ​លេច​ទៅ​តាម​ពណ៌ Template របស់​ប្លក​លោកអ្នក​ដោយ៖
- var colour="white";   ដោយ​ដូរអក្សរ​ពី white ទៅ​ជាពាក្យ red , black ឬពណ៌​ផ្សេង​ៗ​ទៀត​ដែរ​ត្រូវ​ចិត្ត​របស់​លោក​អ្នក៕