
នៅក្នុងអត្ថបទគន្លឹះIdea For Khmerសូមបង្ហាញពីរបៀបបិទមុខងារ RSS Feeds សម្រាប់អ្នកប្រើ Blogger ដែលមិនចង់ឲ្យគេតាមអានអត្ថបទតាម Feed ឬ មិនចង់បង្ហាញមាតិកានៅកន្លែងផ្សេងៗ។
គន្លឹះនេះមានប្រយោជន៍ រាល់ម្ចាស់ប្លុកទាំងឡាយណាដែលមិនចង់ឲ្យគេមើលនៅកន្លែងផ្សេងក្រៅពីចូលមើលក្នុងប្លុករបស់ខ្លួន :D ។
- ជាទូទៅ Blogger តែងតែបើ RSS ហើយបើអ្នកមិនស្គាល់
RSS អាចចូលមើលតាមរូបភាពខាងក្រោម
ប្រាកដជាបានដឹងថា Feeds
វាមានប្រយោជន៍យ៉ាងណា។
៙ របៀបបិទ RSS Feeds ក្នុង Blogger ៖
- Log In ចូលក្នុងគណនី Blogger របស់អ្នក
- ចូលទៅ Setting >> Other >> Allow Blog Feed នៅត្រង់
Short សូមជ្រើសយក None ហើយចុច Save settings ដើម្បីបិទមុខងារ
RSS Feeds ។
- ជាលទ្ធផលគឺ Feeds លែងដំណើរការហើយ ចង់ដឹងថាមានអត្ថបទថ្មី
ទាល់តែចូលមើលក្នុងប្លុកនោះទើបដឹង។