Visitors

សូមស្វាគមន៏ការចូលមកកាន់ប្លក់​ www.ideaforkhmer.blogspot.com​ របស់យើងខ្ញុំ។នៅទីនេះលោកអ្នកអាចស្វែងរកនូវចំនេះដឹងថ្មីុៗអំពី​ គណិតវិទ្យា​ រូបវិទ្យា គីមីវិទ្យា​ ពត៌មានវិទ្យា វប្បធម៌​ ធរិយធម៌​ ប្រវត្តិសាស្រ្ត​ និងចំនេះដឹងជាច្រើនទៀត។សូមចាប់ផ្ដើមការស្រាវជ្រាវរបស់លោកអ្នក (By: Vungsovanreach)

Saturday, March 1, 2014

មូលហេតុ​ដែល​ត្រូវ​ប្រើ Tablet ដែល​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Windows

    Tablet មិន​មែន​ក្រុមហ៊ុន Apple ជា​អ្នក​បង្កើត​ឡើង​មុន​គេ​នោះ​ទេ គឺ​វា​មាន​តាំង​ពី​ឆ្នាំ 2002 ឬ​​មុន​នោះ​ក៏​ថា​បាន។ មូលហេតុ​ដែល​ពពួក Tablet ដែល​ដំណើរការ​ដោយ iOS និង Android មាន​ប្រជាប្រិយភាព​ជាង​​ពពួក Windows តើ​មក​អ្វី​ដែរ? ចម្លើយ​គឺ​មក​ពី ​"តម្លៃ​ធូរ​ថ្លៃ​ជាង"។ ប្លក​អាក្បាលធំ​សូម​លើកយក​យក​ហេតុផល​ងាយ​យល់​មួយ​ចំនួន​​មក​ពិចារណា ​មុន​នឹង​ធ្វើការ​សម្រេច​ចិត្ត​ទិញ tablet យក​មក​ប្រើ ឬ​កម្សាន្ត
តើ​ត្រូវ​ជ្រើស​យក Windows tablet ?

   ឆ្លង​កាត់​រយៈពេល​ជាង​ 2  កន្លង​មក​យើង​អាច​សន្មត​បាន​ថា iPad និង Galaxy tab នៅ​ក្មេង​ខ្ចី​​ណាស់ ព្រោះ​មាន​កម្មវិធី និង Game មួយ​ចំនួន​ធំ គ្មាន​គុណភាព មាន​តែ​បរិមាណ ចង់​បន្ថែម​មុខងារ​អ្វី​ក៏​មិន​ដូច​ពពួក​កម្មវិធី​ដែល​កំពុង​ដំណើរការ​លើ Windows សព្វ​ថ្ងៃ​ដែរ។ ប៉ុន្តែ​សម្រាប់​អ្នក​ធ្វើការ​ជា​ត្រីមុខ គេ​នៅ​តែ​ប្រើ laptop ដដែល​មិន​ចោល​ទៅ​ណា​ទេ ព្រោះ​វា​មាំទាំ​ជាង, សម្រាប់​ខ្ញុំ​ចាំបាច់​ត្រូវ​មាន laptop ហើយ​បើ​មាន​លុយ​គិតថា​នឹង​ទិញ tablet មួយ​បន្ថែម​ទៀត ត្រង់​នេះ​ហើយ​ដែល​អ្នក​គិត​ក្នុង​ចិត្ត​ថា ហេតអ្វី​ត្រូវ​ប្រើ windows tablet មិន​ប្រើ iPad?

1- កម្មវិធី Windows : Softwares Vs Applications
   មក​ដល់​ក្នុង​ជំនាន់ Windows 8 នេះ កុំព្យូទ័រ​មាន​ពពួក​កម្មវិធី​ពីរ​គឺ  Softwares និង Mobile ApplicationsiOS និង Android មាន​តែ Apps តែ​ប៉ុណ្ណោះ មិនទាន់​ឃើញ​គេ​ហៅថា software នៅ​​ឡើយ​ទេ នេះ​គឺ​ជា​ភាសា​​បច្ចេកទេស​របស់​អ្នក​បង្កើត​។ ចំណែក Windows វិញ យើង​ហៅថា software តាំង​ពី​អើយ​មក មិន​សូវ​និង​ក៏​មិន​ងាយ​ហៅថា Apps ដែរ ទើប​តែ​មក​ដល់​ជំនាន់ Windows 8 នេះ​ទេ ដែល Microsoft មាន​ចាត់​ឲ្យ​បង្កើត​ជា Apps ផ្សេងៗ​ឡើង​ក្នុង​គោល​ចំណង​ធ្វើ​ឲ្យ Windows 8 មាន​ការ​ចាប់អារម្មណ៍​ពី​អ្នក​ប្រើប្រាស់។ ដោយ Apps ទើប​តែ​កើត​ថ្មី​បែប​នេះ គេ​សំគាល់​ឃើញ​ថា វា​សាក​សម​ជាមួយ​អេក្រង់​ប៉ះ​បញ្ជារ​ណាស់ ជាង​ការ​ប្រើ​ជា​មួយ​កណ្ដុរ, ចំណែក software វា​ងាយ​ជាមួយ កណ្ដុរ​​ជាង​ការ​ចុច​បញ្ជា។



   មួយ​រយៈ​មុន យើង​តែងតែ​ឮ​ព័ត៌មាន​អួត​ថា apps របស់ iOS និង Android កើន​ឡើង​ដល់​ ខ្ទង់​ម៉ឺន ខ្ទង់​សែល និង​បន្ត​ឡើង​ដល់​ខ្ទង់​លាន ប៉ុន្តែ​សួរ​ថា​​អាច​ប្រៀប​ជាមួយ​ចំនួន​កម្មវិធី​របស់ Windows បាន​ហើយ​ឬ? ចម្លើយ​នៅ​ឆ្ងាយ​ណាស់ នេះ​យើង​មិនទាន់​និយាយ​ពី​គុណភាព​កម្មវិធី​ទាំង​នោះ​ផង គ្រាន់តែ​លោកអ្នក​ដឹង​យ៉ាង​ខ្លី​ថា តើ​អ្នក​ពេញ​ចិត្ត​ apps ដែល​មាន​លើ iOS និង​ Android បាន​ប៉ុន្មាន​ភាគ​បើ​ប្រៀប​ជាមួយ Windows ដែល​មាន​កម្មវិធី​សុទ្ធ​សឹង​តែ​យើង​កំពុង​ប្រើ​រាល់​ថ្ងៃ ចុះ​បើ​យើង​យក​វា​មក​ប្រើ​លើ tablet តើ​វា​ស្រួល​ប៉ុណ្ណា? ចម្លើយ​មិន​អាច​ឆ្លើយ​ប្រាប់​បាន​ទេ បើ​លោកអ្នក​ងប់ងុល​នឹង ipad ឬ​ក៏​លើក​អ្នក​គ្មាន​ការងារ​ជាមួយ​កុំព្យូទ័រ​ផង ដោយ​គ្រាន់តែ​ប្រើ iPad សម្រាប់ លេង​ហ្គេម និង​ឆែក​អ៊ីនធឺណិត​នោះ។ ដូច្នេះ​មិន​ងាយ​អូស​ទាញ​អ្នក​​ដែល​កំពុង​ប្រើ iPad ឲ្យ​ងាក​មក​រក Windows tablet បាន​ច្រើន​ទេ ក៏​ព្រោះ​តែ​អ្នក​ទាំង​នោះ​គ្មាន​តម្រូវ​ការ​ឲ្យ​លើស​ពី iPad អាច​ធ្វើ​បាន​សព្វថ្ងៃ​នេះ​ផង​ហ្នឹង។

2- តម្លៃ : ថោក​ជាង​អន់​ជាង Vs ថ្លៃ​ជាង​ប្រើ​បាន​ច្រើន​ជាង


   កុំ​ថា​ឡើយ​ Windows tablet ទៅ​ប្រកួត​ប្រជែង​ សូម្បី​តែ iPad ក៏​ប្រកួត​មិន​ឈ្នះ​តម្លៃ​របស់​ពពួក Android ដែរ ត្រង់​ចំនុច​នេះ Google រីក​មុខ​រីក​មាត់ អត់​ឈប់​សោះ ក៏​ដោយសារ​គាត់​អាច​ធ្វើ​ប្រព័ន្ធ​ប្រតិបត្តិការ​ដែល​ទាមទារ hardware ទាប​ជាង​គេ​ក្នុង​ចំណោម​ទីផ្សារ​ tablet។ តែ​បើ​និយាយ​ពី​គុណភាព​វិញ​គេ​ហៅថា អេតចាយ។ ពាក្យ​ថា អេតចាយ នេះ​ក្រុមហ៊ុន Apple គឺ​ចង់​សំដៅ​ថា គេ​មិន​ធ្វើ​របស់​អន់ៗ ដូច​ពពួក Android ទេ​ មាន​តែ​ចំនួន​តែ​គ្មាន​គុណភាព ភាគ​ច្រើន​នៃ tablet ដែល​ដំណើរការ​ដោយ Android មិន​អាច​លេង​ហ្គេម 3D បាន​ទេ​ល្អ​បាន​ទេ វា​ផ្ទុយ​ពី iPad អាច​លេង​បាន​ទាំងអស់។

 3- កម្មវិធី​ធុន​ធ្ងន់ : Office program, Adobe


   ធុន​ធ្ងន់​ត្រង់​ណា? បើ​កម្មវិធី​ទាំង​អស់​នោះ​ខ្ញុំ​ប្រើ​វា​ជាមួយ​កុំព្យូទ័រ​កញ្ចាស់​ក៏​អាច​ប្រើ​បាន​ដែរ​ហ្នឹង។ កុំ​ឃើញ​គេ​កាន់ iPad ថា​ល្អ​ឲ្យ​សោះ ពេល​អ្នក​ទាំងនោះ​ធ្វើការ​ គេ​ទុក iPad ក្នុង​ថត​តុ​បាត់ រួច​ទាញ laptop យក​មក​ប្រើ​វិញទេ ហេសហេ គេ​មិនអាច​ប្រើ iPad បាន​ទេ មាន​តែ​ចៅហ្វាយ​នាយ​គេ​ទេ​ដែល​ចូលចិត្ត​បញ្ឈរ iPad លើ​តុ​របស់​ពួក​គេ ចំណែក​កូន​ចៅ​ប្រើ laptop desktop។ កម្មវិធី​ជា​ច្រើន​មិន​អាច​ប្រើ​ជាមួយ ipad បាន ហើយ​ក៏​គ្មាន​ថ្ងៃ​ប្រើ​បាន​ដែរ បាន​ត្រឹម​តែ​អាន Email ឆែក​អ៊ីនធឺណិត លេង​ហ្គេម ពេល​ខ្លះៗ​តែ​ប៉ុណ្ណោះ។ តែ​បើ​យើង​ប្រើ Windows tablet វិញ​យើង​អាចប្រើ Ms Office 2013 ជាមួយ​អេក្រង់​ប៉ះ​បញ្ជា​បាន​យ៉ាង​ស្រួល ហើយ​ប្រើ Adobe Photoshop បាន​យ៉ាង​ងាយ ចំនុច​ដ៏​តូច​នេះ​ហើយ​ដែល​យើង​ត្រូវ​ប្រើ Windows tablet

4- រន្ធ​តភ្ជាប់ : USB

   តាំង​ពី​កកើត​រហូត​មក​ដល់​ឥឡូវ​គេ​មិន​ទាន់​ឃើញ​មាន​ tablet ណា​មាន​រន្ធ USB សម្រាប់​ចរាចរណ៍​ទិន្នន័យ​នៅ​ឡើយ​ទេ!!!។ តែ​ចំពោះ​ពពួក Windows tablet វិញ​គឺ​តែងតែ​មាន​រន្ធ USB មក​ជាមួយ​មិនអាច​ខ្វះ​បាន​នោះ​ទេ ហើយ​មាន Windows tablet ខ្លះ​មាន​រន្ធ USB ជំនាន់ 3.0 ក៏​មាន​ដូចជា Surface Pro របស់ Microsoft ផ្ទាល់​ជា​ដើម។ តើ​លោកអ្នក​គិតថា​រន្ធ USB មិន​សំខាន់​ឬ?

   USB នៅ​តែ​ចាំបាច់​ខ្លាំង​ណាស់ ចំពោះ​មនុស្ស​ភាគ​ច្រើន​ដែល​គេ​ត្រូវការ ចរាចរណ៍​ទិន្នន័យ​ជាមួយ USB Flash, External HDD ដែល​ងាយស្រួល​រក្សា​ការងារ​​របស់​ពួក​គេ ឲ្យ​គង់វង្ស និង​ចាត់ចែង​ទៅ​ទី​កន្លែង​ផ្សេង​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​បំផុត។ ចុះ iPad? គេ​គ្រាន់​តែ​បង្កើត​វា​ឡើង​ដើម្បី​ផ្ដល់​ការ​ងាយស្រួល​ជាង​ការ​ប្រើ​ទូរស័ព្ទ​តែ​ប៉ុណ្ណោះ ​ក្នុង​ប្រើ​អ៊ីនធឺណិត​ជាដើម ហើយ​គេ​មិន​ផ្ដោត​លើ​ការងារ​នោះ​ទេ ដូច្នេះ​យើង​អាច​សន្និដ្ឋាន​បាន​ថា iPad បង្កើត​ឡើង​ គ្រាន់តែ​សម្រាប់​រក​លុយ​ឲ្យ សេវាកម្ម Apps store

5- Game : Professional Vs Apps

   Windows tablet មាន​ហ្គេម​ជាច្រើន និង​ងាយ​រក​លេង​ណាស់ , ​អ្នក​ប្រើ Windows tablet ពិត​ជា​សប្បាយ​រីករាយ​ជាមួយ​ហ្គេម​ប្រភេទ Professional ធំៗ ​ដែល​បង្កើត​ឡើង​ដោយ​ក្រុមការងារ Xbox ដែល​ចង់​នាំ​យក ហ្គេម Xbox យក​មក​លេង​លើ Windows tablet នោះ។ ដូច្នេះ​អនាគត​របស់ Windows tablet គឺ​ត្រចះត្រចង់​ណាស់ មិន​ត្រឹមតែ Xbox នោះ​ទេ នៅ​មាន​ស្ទូឌីយូ​ល្បីៗ​នៅ​ជុំវិញ​ពិភពលោក​ កំពុងតែ​ផលិត​រាល់​ថ្ងៃ។

6- Skydrive

   សេវាកម្ម​រក្សា​ឯកសារ​លើ​ពពក បាន​ក្លាយ​ជា​សេវាកម្ម​សំខាន់ និង​ មិន​អាច​ខ្វះ​បាន​សម្រាប់​អ្នក​មាន​ឯកសារ​សំខាន់ៗ​ ល្អៗ អាច​ឲ្យ​សមាជិក​គ្រួសារ​របស់​គេ​ប្រើ​រួម​​ជាមួយ​គ្នា ​បាន​យ៉ាង​ងាយស្រួល​គ្រប់​ទីកន្លែង។ មិន​ថា​ទៅ​ដល់​ទី​ណា ជនបទ ឬ​បរទេស ពួក​គេ​នៅ​តែ​អាច​ចូល​ទៅ​ចាក់​ចម្រៀង មើល​វីដេអូ របស់​ពួក​គេ​បាន​ព្រមគ្នា កែប្រែ​ឯកសារ​ដែល​ពួក​គេ​ធ្វើការ​ជាមួយ​គ្នា។ Skydrive គឺ​ជា​ផ្នែក​មួយ​ដែល​ជំរុញ​ឲ្យ Windows tablet រីក​លូតលាស់​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។
មក​ដល់ពេល​នេះ​គេ​ឃើញ​មាន​តែ Skydrive ដែល​ផ្ដល់​ទំហំ Free = 7GB គឺ​លើស​គេ។