Visitors

សូមស្វាគមន៏ការចូលមកកាន់ប្លក់​ www.ideaforkhmer.blogspot.com​ របស់យើងខ្ញុំ។នៅទីនេះលោកអ្នកអាចស្វែងរកនូវចំនេះដឹងថ្មីុៗអំពី​ គណិតវិទ្យា​ រូបវិទ្យា គីមីវិទ្យា​ ពត៌មានវិទ្យា វប្បធម៌​ ធរិយធម៌​ ប្រវត្តិសាស្រ្ត​ និងចំនេះដឹងជាច្រើនទៀត។សូមចាប់ផ្ដើមការស្រាវជ្រាវរបស់លោកអ្នក (By: Vungsovanreach)

Saturday, March 1, 2014

Windows 8 ជា​ផលិតផល​ដ៏​ប្រថុយប្រថាន​បំផុត​

     Windows 7 គឺជា "OS" ប្រកបដោយ​ជោគជ័យ​មួយ​សម្រាប់ Microsoft នា​ពេល​​កន្លង​ទៅ​នេះ​, មាន Tablet ជាច្រើន​ប្រើ OS នេះ ប៉ុន្តែ​ច្រើន​ត្រូវ​បាន​ផលិត​ដោយ​ក្រុមហ៊ុន​ដែល​គេ​មិនសូវ​ស្គាល់ តែ​អាច​លក់​បាន​ច្រើន​គួរសម​ក្នុងចំណោម​អ្នកធ្វើការ ព្រោះ​គេ​អាច​ស្ពាយ​ការងារ​របស់​គេ​ទៅតាម​ខ្លួន​បាន​។ ប៉ុន្តែ Microsoft ត្រូវ​មាន​អ្វី​ដែល​ប្រសើរ​ជាង​នេះ​យក​មក​លក់​ដើម្បី​រក្សា​បាន​ភាពជា​អ្នកឈ្នះ បើ​ពុំនោះ​ទេវា​នឹង​ក្លាយទៅជា​រឿង​សោកស្ដាយ​បំផុត​មួយ​សម្រាប់​ក្រុមហ៊ុន​នេះ​មិន​ខាន​។​
   ​"​នាយក​ប្រតិបត្តិ​របស់ Microsoft ធ្លាប់​បាន​ពោល​ថា Windows 8 គឺជា​ការ​ប្រថុយ​មួយ​របស់​ក្រុមហ៊ុន​នេះ​" ​ ​នៅក្នុង​ការ​បង្ហាញ​មួយ​ចំពោះមុខ​មនុស្ស​ជាច្រើន​ដែល​ជា​អ្នកវិភាគ​មកពី​ឧស្សាហកម្ម​ផលិត Software និង Hardware, លោក Steve Balmer ជា CEO របស់​ក្រុមហ៊ុន​បាន​បញ្ជាក់​ប្រាប់​ឲ្យ​ដឹង​ថា វា​ជា​អ្វីមួយ​ដែល​ក្រុមហ៊ុន​បាន​ប្រថុយ​។​ ​ ​វា​ជា​រឿង​មួយ​លំបាក​សម្រាប់​ក្រុមហ៊ុន​នេះ​ដើម្បី​ដាក់ចេញ​របស់​មួយ​ឲ្យ​ល្អ​ជាង Windows 7​។ អ្នកវិភាគ​ជាច្រើន​យល់ថា​តាមរយៈ​ការ​គូស​បញ្ជាក់​របស់​លោក Balmer វា​ពិតជា​មានការ​ផ្លាស់ប្ដូរ​ច្រើន​ចំពោះ Windows 8 ត្រង់​នេះ​ហើយ​ដែល Microsoft យល់ថា​វា​ជា​ការ​ប្រថុយ​មួយ​ដែល​ក្រុមហ៊ុន​នេះ​ត្រូវ​ប្រឈម​។​
     ស្ថិត​ក្នុង​សម័យកាល​មួយ​ដែល "Touch" គឺជា​រឿង​ចាំបាច់​និង​មិនអាច​ខាន​បាន​សម្រាប់ Hardware នា​ពេល​អនាគត​, Microsoft ត្រូវធ្វើ​អ្វីមួយ​ដើម្បី​ឲ្យ Windows ថ្មី​នោះ​វា​ល្អ​ដូចជា Touch របស់ Apple និង Android ព្រោះ​កន្លង​មកនេះ បច្ចេកវិទ្យា Touch របស់ Microsoft នៅ​ចាញ់​គេ​ឆ្ងាយ​នៅឡើយ ហេតុនេះ Windows 8 ដែល​នឹង​ត្រូវ​ចេញ​លក់​នៅពេល​ខាងមុខ​នេះ គួរ​ត្រូវ​បាន​ធ្វើ​ឲ្យ​ល្អ​ជាង WM7 (Windows Mobile 7) បើ​មិន​ដូច្នោះ​ទេ វា​នឹង​ទាញ​ឲ្យ​ក្រុមហ៊ុន​នេះ​ត្រូវ​ឃ្លាតឆ្ងាយ​ពី​ទីផ្សារ Tablet ជា​ពុំ​ខាន​ឡើយ​។​ ​ ​ដូច​យើង​បានដឹង​រួច​មក​ហើយ​ថា Windows Server លែង​មាន​ឈ្មោះ​ទៅ​ហើយ ភាគច្រើន​អ្វីៗ​ទាំងអស់​បាន​ធ្លាក់​ទៅ​ក្នុង​ដៃ​របស់ Ubuntu បាត់ទៅហើយ នៅក្នុង​ទីផ្សារ​ទូរស័ព្ទ Microsoft មិនអាច​ប្រជែង​ជាមួយ Apple និង Google បានទេ បើ​ពិនិត្យមើល​ទៅលើ​ចំណែក​របស់​ទីផ្សារ​របស់ WM7 វិញ​គឺមាន​ចំណែក​តូច​ណាស់​ប្រៀបធៀប​ជាមួយ Apple ios និង Google Android, (​មើល Chart)​។​
  
 នៅលើ Homepage របស់ Windows 8 Microsoft បាន​រៀប​វា​ជា​ស្ទីល​បែប Metro ខុសប្លែក​ពី​លំនាំ​ធម្មតា​របស់ Start Screen របស់ Windows7 ចាស់​កាលពីមុន​។ សូម​បញ្ជាក់​ថា Windows 8 មាន interface (UI) តែមួយ​សម្រាប់ Tablet សម្រាប់ PC និង​សម្រាប់ Mobile Phone​។​ ​ ​ជាថ្មី​ម្តង​ទៀត Microsoft បាន​ព្យាយាម​ផ្ដោត​​ការ​យក​ចិត្ត​ទុកដាក់​ចំពោះ PC និង Tablet ច្រើនជាង​ការ​គិត​ដល់ Mobile phone ព្រោះ​កន្លង​ទៅ​នេះ Microsoft មិនអាច​ដណ្ដើម​យក​ទីផ្សារ​នេះ​បាន​ឡើយ ហើយ​អ្នកគាំទ្រ​ធំ​របស់​ខ្លួន​គឺ HTC តែ​ពេលនេះ HTC ហាក់​បាន​ងាក​ចេញ​បន្តិច​ពី Windows មក​បង្កើន​ការ​ផលិត​សម្រាប់ Android OS ទៅ​ហើយ​។​ ​ ​ការ​សហការ​គ្នា​ជាមួយ Nokia ប្រហែលជា​អាច​រុញ Windows phone និង Tablet ឲ្យ​ងើបឡើង​បាន​ខ្លះ រួមផ្សំ​ជាមួយ​ក្រុមហ៊ុន​ធំៗ​មួយ​ចំនួន​ទៀត​ដែល​បាន​មើល​ឃើញ​ថា Windows 8 គួរ​ឲ្យ​ចាប់អារម្មណ៍​ដែរ​, យើង​នឹង​រង់ចាំ​មើល​ថា​តើ​វាសនា​របស់ Windows 8 ជា​ការ​ប្រថុយ​មួយ​ឬ​ជា​ជោគជ័យ​សម្រាប់ Microsoft៕​