Visitors

សូមស្វាគមន៏ការចូលមកកាន់ប្លក់​ www.ideaforkhmer.blogspot.com​ របស់យើងខ្ញុំ។នៅទីនេះលោកអ្នកអាចស្វែងរកនូវចំនេះដឹងថ្មីុៗអំពី​ គណិតវិទ្យា​ រូបវិទ្យា គីមីវិទ្យា​ ពត៌មានវិទ្យា វប្បធម៌​ ធរិយធម៌​ ប្រវត្តិសាស្រ្ត​ និងចំនេះដឹងជាច្រើនទៀត។សូមចាប់ផ្ដើមការស្រាវជ្រាវរបស់លោកអ្នក (By: Vungsovanreach)

Saturday, March 1, 2014

Sony Vaio នឹង​បញ្ចេញ Windows 8 tablet លំដាប់ hybrid នៅ​ពេល​ឆាប់ៗ​ខាង​មុខ

    រំលឹក​ពី​ក្រុមហ៊ុន Sony ដែល​ជា​ម៉ាក​ជប៉ុន​មាន laptop សេរី​ខ្ពស់ៗ​ហើយ​តម្លៃ​ថ្លៃ​ជាង​គេ​ក្នុង​ពិភព​កុំព្យូទ័រ ដែល​កាល​ពី​ប៉ុន្មាន​ខែ​មុន Sony បាន​ទិញ​យក​ភាគហ៊ុន​ទូរស័ព្ទ 50% ទាំងអស់​របស់​គូ​សហការ Ericsson ដើម្បី​ងាយស្រួល​ផលិត​ទូរស័ព្ទ​ទំនើបៗ​ដែល​មាន​តម្លៃ​សមរម្យ។ ដូច្នេះ​គេ​លែង​បាន​ឃើញ​ម៉ាក​ទូរស័ព្ទ Sony Ericsson ទៀត​ហើយ​គឺ​ឃើញ​ត្រឹម​ម៉ាក​ទូរស័ព្ទ Sony វិញ​ម្ដង។
   បើ​តាម CNET បាន​អោយ​ដំណឹង​ថា Sony មាន​គម្រោង​នឹង​បង្ហាញ tablet របស់​ខ្លួន​ដែល​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Windows 8 នៅ​ប៉ុន្មាន​សប្ដាហ៍​ខាង​មុខ​នេះ។ ដោយ​លេច​ចេញ​នូវ​រូបភាព​នៅ​ឯ​តំបន់​បណ្ដាញ pocketnow.com ដែល Sony ដាក់​ឈ្មោះ​ថា "Vaio Duo 11"pocketnow រាយការណ៍​សំងាត់​នោះ​ថា Sony មាន​គម្រោង​ចង់​ដាក់​បង្ហាញ Vaio Duo 11 នៅ​ក្នុង​ពិព័រណ៍​គ្រឿង​អេឡិចត្រូនិក​ប្រចាំ​ទ្វីប​អឺរ៉ុប​ហៅ​កាត់​ថា IFA 2012


   Sony Vaio Duo 11 មក​ជាមួយ​នូវ​រូបរាង​ជា​ប្រភេទ​រុញ (slides) អេក្រង់​ទំហំ 11 អ៊ីញ ចុច​បញ្ជា​លើ​អេក្រង់, មាន​កាមេរ៉ា, ក្ដារចុច​នៅ​ផ្នែក​ខាង​ក្រោម​អេក្រង់, មាន WiFi, Bluetooth និង បច្ចេកវិទ្យា​ផ្ទេរ​ទិន្នន័យ​ចម្ងាយ​ជិត​ល្បឿន​លឿន NFCSony Duo ក៏​ភ្ជាប់​មក​ជាមួយ stylus ប៊ិច​ផង​ដែរ។
   ប្រភព​ខាង​លើ​បាន​បញ្ជាក់​បន្ត​ថា Vaio Duo គួរ​តែ​ប្រើ Intel CPU Core i5 ទើប​ធ្វើ​អោយ​ដំណើរការ​បាន​រហ័ស តែ​ប្រហែល​ជា​មាន​សេរី​ដែល​ប្រើ CPU របស់ ARM ជា​គូ​នឹង Windows RTSony ក៏​បាន​បង្ហាញ​គំរូ​ព្រាង​ម៉ូដ tablet ជា​ច្រើន​ដើម្បី​អោយ​អ្នក​ប្រើប្រាស់​បញ្ចេញ​មតិ​យោបល់​ដើម្បី​ស្ទង់​មើល​មុន​នឹង​ផលិត៕


                                                            រូប​មើល​ពី​ចំហៀង


                                 
                                                ពេល​មិន​ទាន់​រុញ ក្លាយ​ជា tablet




                                                   ប្រើ​ជាមួយ​ប៊ិច​កាន់​តែ​រហ័ស