Visitors

សូមស្វាគមន៏ការចូលមកកាន់ប្លក់​ www.ideaforkhmer.blogspot.com​ របស់យើងខ្ញុំ។នៅទីនេះលោកអ្នកអាចស្វែងរកនូវចំនេះដឹងថ្មីុៗអំពី​ គណិតវិទ្យា​ រូបវិទ្យា គីមីវិទ្យា​ ពត៌មានវិទ្យា វប្បធម៌​ ធរិយធម៌​ ប្រវត្តិសាស្រ្ត​ និងចំនេះដឹងជាច្រើនទៀត។សូមចាប់ផ្ដើមការស្រាវជ្រាវរបស់លោកអ្នក (By: Vungsovanreach)

Saturday, March 1, 2014

លក្ខណៈ​សម្បត្តិ​របស់ Surface មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ iPad មើល​ទៅ​ហួស​សម័យ

    ក្នុង​អត្ថបទ​នេះ​ដែរ​គឺ ប្លក​ idea for Khmer នឹង​និយាយ​អំពី​លក្ខណៈ​ពិសេស​ៗ​មួយ​ចំនួន​របស់ Surface ជា​គូ​ប្រជែង​ថ្មី​របស់ iPad ដែល​មាន​ចំណែក​ទីផ្សារ 50% បច្ចុប្បន្ន​នេះ​មិន​ទាន់​​មាន​សមត្ថភាព​ធ្វើ​បាន​នៅ​ឡើយ។ មិន​មែន​និយាយ​បង្អាប់​គ្នា​លេង​ទេ តែ​នេះ​គឺ​ជា​ការ​ពិត​មួយ​ដែល​យើង​គួរ​តែ​ស្វែង​យល់​បន្ថែម​មុន​នឹង​សម្រេច​ចិត្ត​ទិញ​ឲ្យ​បាន​ច្បាស់លាស់។
    ក្រុមហ៊ុន​យក្ស Microsoft បាន​ធ្វើ​ឲ្យ​ពិភពលោក​ភ្ញាក់​ផ្អើល ជា​ពិសេស​ដៃគូ​របស់​ខ្លួន មាន​ការ​តក់ស្លុត ដោយសារ​ក្រុមហ៊ុន​មួយ​នេះ​តែងតែ​និយាយ​ថា​ខ្លួន​មិន​បង្កើត hardware នោះ​ទេ តែ​បែរជា​សំងំ​ផលិត tablet មិន​ឲ្យ​គេ​ដឹង រហូត​ដល់​ថ្ងៃ​ចេញ​លក់​ទើប​ប្រាក់​ឲ្យ​គេ​ដឹង​ ដោយ​បាន​ដាក់​ឈ្មោះ​ឲ្យ tablet ដំបូង​របស់​ខ្លួន​ថា Surface។ អ្នក​តាមដាន​បច្ចេកវិទ្យា គេ​កំពុង​ផ្ដោត​ទៅ​លើ​ក្រុមហ៊ុន Nokia ដែល​ជា​ដៃ​គូ​សហការ​របស់ Microsoft ថា Nokia ប្រហែល​ជា​អាច​ផលិត tablet តែ​បែរជា​មិន​មាន​តម្រុយ​ថា Nokia ផលិត tablet សោះ។
   ការ​រចនា និង មុខងារ​របស់ Surface គឺ​មាន​សព្វ​គ្រប់​ទាំងអស់​ដែល​មើល​ទៅ​ធ្វើ​ឲ្យ iPad ហួស​សម័យ ដែល​យើង​ធ្លាប់​តែ​យល់​ថា​បច្ចេកវិទ្យា​របស់ iPad ខ្ពស់​កក់​សេរី តាម​ពិត​មាន​ចំណុច​ធំៗ​ជា​ច្រើន​ដែល iPad អត់​មាន។ សូម​មើល​ទាំងអស់​គ្នា​ថា តើបច្ចេកវិទ្យា iPad ពិត​ជា​ហួស​សម័យ​មែន​ឬ​អត់?

                             ចំណុច​សំខាន់ៗ​ដែល Surface ធ្វើ​ឲ្យ iPad មើល​ទៅ​ហួស​សម័យ

   តើ​លោក​អ្នក​គិត​ថា iPad 3 ពិត​ជា tablet ដែល​មាន​កម្រាស់​ស្ដើង​ជាង​គេ​មែន​ទេ? ហេសហេ​អ្នក​យល់​ខុស​ហើយ iPad 4 ទៅ​វិញ​ទេ​ដែល​ស្ដើង​ជាង​នោះ អេ​ៗៗៗៗ​ឈប់​សិន!!! Microsoft Surface RT ស្ដើង​ជាង iPad 4 ចំនួន 0.1 មីលីម៉ែត្រ ព្រោះ Surface សេរី Windows RT មាន​កម្រាស់ 9.3mm Apple iPad 4 មាន​កម្រាស់ 9.4mm។ ហើយ​ជ្រុង​ខាង​របស់ Surface RT មាន​មុំ 22 ដឺក្រេ ដែល​ធ្វើ​ឲ្យ​វា​មើល​ទៅ រឹង​តែ​ស្ដើង​ បើ​មើល​ដោយ​ភ្នែក​ទទេ។



មាន​រន្ធ USB ទំហំ​ពេញ និង​រន្ធ​បញ្ចេញ​វីដេអូ​ទៅ​ខាង​ក្រៅ (HD Video Out)
   បើ​និយាយ​ពី iPad វិញ​គ្រាន់​តែ​បង្កើត​ឡើង​សម្រាប់​កម្សាន្ត​លេង​ហើយ ហើយ​មិន​ដឹង​ឆ្នាំ​ណា​មាន​រន្ធ USB សម្រាប់​ប្រើ​ជាមួយ Flash USB ជាដើម។ ឲ្យ​តែ​ឧបករណ៍​ដែល​ប្រើ Windows ប្រាកដ​ជា​មាន​រន្ធ USB ដូចនេះ Surface RT មាន​រន្ធ USB 2.0 និង Surface Pro មាន​រន្ធ USBជំនាន់ 3.0 ។ តើ​អ្នក​គិត​ថា​រន្ធ USB មិន​សូវ​ចាំបាច់​មែន​ទេ? ហេសហេ! ចំពោះ​ខ្ញុំ​គឺ​ចាំបាច់​ខ្លាំង​ណាស់។



មាន​ឧបករណ៍​បន្ថែម​ជំនាញៗ​មក​ជា​ស្រេច ៖
   ជាមួយ​អេក្រង់​ទំហំ 11.6 អ៊ីញ ដែល​អនុញ្ញាត​ឲ្យ​ប៉ិច (Stylus) អាច​សរសេរ​បាន​យ៉ាង​រអិល​មក​ស្រាប់ នេះ​ហើយ​ដែល​សូម្បី​តែ Samsung Galaxy Note 10 ដែល​ដំណើរការ​ដោយ Android ក៏​ញាក់​សាច់​ដែរ។ ដោយ​លុប​ចោល​ចន្លោះ​រវាង​ផ្ទៃ​អេក្រង់ និង cover glass ទាំង​នេះ​ជួយ​ឲ្យ​ពន្លឺ​តិចៗ​ចេញ​ពី​ការ​សរសេរ​នៅ​ពេល​ប្រើ​ប៉ិច (Stylus)



​មាន​រន្ធ​បន្ថែម​អង្គ​ផ្ទុក​ឯកសារ​ប្រភេទ microSDXC
   ទាំង​ពី​សេរី​របស់ Surface គឺ Surface RT និង Surface Pro គឺ​មាន​រន្ធ​សម្រាប់​ដាក់​អង្គ​ផ្ទុក​ឯកសារ​បន្ថែម​បាន​ដល់​ទំហំ 64GB បន្ថែម​ទី​លើ​អង្គ​ផ្ទុក​ដែល​មាន​ក្នុង​ម៉ាស៊ីន​ស្រាប់​ប្រភេទ​ជា microSDXC ដែល​ជា​សេរី​ថ្មី មាន​ល្បឿន​លឿន​ជា microSD ធម្មតា។ ចំណុច​នេះ​បាន​ធ្វើ​ឲ្យ អ្នក​ដែល​ស្មោះស្ម័គ្រ​ជាមួយ Apple បាន​លើក​ឡើង​ជា​សំនួន​ទៀត​ហើយ​ថា ហេតុ​អ្វី​បាន​ជា iPad មិន​ព្រម​មាន​រន្ធ បន្ថែម​កាត​អង្គ​ផ្ទុក​ឯកសារ? ចម្លើយ​គឺ​សួរ CEO របស់ Apple ទៅ។



មាន​កាមេរ៉ា​ចំនួន 2 ខាងមុខ​និង​ខាងក្រោម​កម្រិត HD
   Microsoft Surface មាន​កាមេរ៉ា​ចំនួន 2 គឺ​ខាង​មុខ និង​កាមេរ៉ា​ខាងក្រោយ អាច​ថត​វីដេអូ​បាន​ក្នុង​កម្រិត HD ដូច​គ្នា ហើយ​មាន ឧបករណ៍​ស្រូប​សំឡេង​ចំនួន 2 ទៀត ពិត​ជា​ល្អ​ណាស់។



ទ្រនាប់​ការពារ​គឺ​ជា​ក្ដារចុច! ៖
   ក្ដារចុច​បន្ថែម​របស់​ពពួក tablet គឺ​ជា​គ្រឿង​បន្ថែម​ប្រពៃណី ដែល​អ្នក​ប្រើ​ភាគ​ច្រើន​មិន​សូវ​គិតគូរ។ ចំណែក​ឯ Surface វិញ Microsoft មាន​រចនា​ក្ដារចុច​បន្ថែម​ចំនួន2 ប្រភេទ​គឺ Touch Cover និង Type Cover ហើយ​ក៏​មាន​តួនាទី​ជា​របស់​ការពារ​អេក្រង់​ផង​ដែរ។ ការ​ប្រើ​ក្ដារចុច​ក្នុង​ចំណោម​ទាំង​ពីរ​ខាង​លើ​គឺ​ជួយ​ឲ្យ​លឿន​ជាង​ពីរ​ដង ជា​ការ​ចុច​នៅ​លើ​អេក្រង់​ផ្ទាល់។ Touch Cover មាន​កម្រាស់​តែ 0.3mm និង​មាន​ទម្ងន់​ស្រាល់​ណាស់ មក​ជាមួយ​ពណ៌ 5 ប្រភេទ​គឺ ខ្មៅ ស ខៀវ ផ្កាឈូក លឿង និង ក្រហម។



    ចំណែក Type Cover ជា​ប្រភេទ​ក្ដារចុច​ដូច​ក្ដារចុច​ដែល​មាន​នៅ​លើ laptop ប្រភេទ Ultrabook ដែរ ដែល​វា​មាន​កម្រាស់​ស្ដើង ងាយស្រួល​ចុច រស់​នឹង​ម្រាមដៃ​របស់​អ្នក, Type Cover មាន​គ្រាប់ចុច​ពេញលេញ​គឺ QWERTY និង​មាន media control keys និង trackpad ហើយ​ក៏​ជួយ​ការពារ​ផ្ទៃ​អេក្រង់​ផង​ដែរ។ គ្រាន់តែ​បិទ​ក្ដារចុច​ទៅ​នឹង​អេក្រង់​គឺ​បិទ​ម៉ាស៊ីន (shuts down) ជា​ស្រេច ជួយ​សន្សំ​ថាមពល​ថ្ម​បាន​មួយ​កម្រិត​ទៀត។

ជន្ទល់​មាន​មក​ស្រាប់ (Kickstand)
   Microsoft Surface មាន​មក​ស្រាប់​នូវ​ជន្ទល់​ផ្អែក ដែល​ងាយស្រួល​មិន​ចាំបាច់​កាន់ ដោយ​គ្រាន់តែ​ដាក់​នៅ​ផ្ទៃ​រាប មិន​ដូចជា iPad ទេ ដែល​តម្រូវ​ឲ្យ​លោកអ្នក​កាន់​វា​ជានិច្ច​នោះ។ ងាយស្រួល​ទស្សនា​ភាពយន្ត ថត​រូបភាព ថត​វីដេអូ បើ​ទៅ​ជា​ឋិត​ក្នុង​សភាព​មិន​មាន​ក្ដារចុច​បន្ថែម​ក៏​ដោយ។



មិន​ក្ដៅ​ខ្លាំង ៖
   អ្នក​ប្រើ Apple New iPad 3 តែងតែ​ត្អូញត្អែរ​អំពី​កម្ដៅ​របស់ iPad ក៏​ព្រោះតែ​ក្រ​ខាង​មុខងារ​គ្រប់គ្រង​កម្ដៅ, Surface ដែល​ប្រើ Windows 8 វិញ​មាន​មក​ជាមួយ​មុខងារ​ខ្ពស់​ក្នុង​ការ​គ្រប់គ្រង​កម្ដៅ​របស់​ម៉ាស៊ីន។ Microsoft ផ្ដោត​សំខាន់​គឺ​រឿង​កម្ដៅ​ខ្លាំង​ណាស់ ដោយ​បាន​ធ្វើ​តេស្ត យ៉ាង​ផ្ចិតផ្ចង់​មុន​ពេល​ចែកចាយ​ទៅ​ឲ្យ​អតិថិជន។ Surface មាន​ប្រព័ន្ធ​ខ្យល់​ចេញចូល​យ៉ាង​ល្អ ធានា​ដល់​ការ​ប្រើប្រាស់​ច្រើន​ម៉ោង។

តុល្យភាព​ថាមពល​ថ្ម​ល្អ​ប្រសើរ ៖



   Surface សេរី Windows RT មាន​កម្លាំង​ថ្ម 31.5 វ៉ាត់-ម៉ោង ផ្ដល់​នូវ​ការ​ប្រើប្រាស់​គ្រប់​ពេល​គ្រប់​វេលា ដោយ​អាច​ប្រើប្រាស់​បាន​ដល់ 8 ម៉ោង សម្រាប់​ការ​ប្រើ​ចម្រុះ​កិច្ច​ការងារ ប៉ុន្តែ​វា​មិន​ទៀង​ថា 8 ម៉ោង​គ្រប់​ពេល​នោះ​ទេ។ resolution របស់ Surface RT វា​មិន​ម៉ដ្ឋខៃ ដូច iPad នោះ​ទេ តែ​វា​ជួយ​សន្សំ​ថាមពល​ថ្ម​ជាង iPad ។ លក្ខណៈ​ពិសេស​ដែល​អ្នក​ប្រើ​នឹង​ដឹង​នៅ​ពេល​ប្រើ​មាន​មួយ​ថ្ងៃ​នោះ​គឺ​ការ​សាក​បញ្ចូល​ថាមពល​របស់​ថ្ម​នោះ​គឺ iPad 3 មាន​ទំហំ​ថ្ម​ធំជាង Surface ដល់​ទៅ 70% ឯណោះ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ការ​សាក​ថ្ម​ម្ដងៗ​ចំណាយ​រយៈពេល​យូរ ដល់​ទៅ 6 ម៉ោង​បាន​ពេញ ឯ Surface មិន​អញ្ចឹង​ទេ។


អ្នក​ប្រើ​មាន​គណនី​ផ្សេងៗ​គ្នា ៖
   តើ iPad អនុញ្ញាត​ឲ្យ​អ្នក​ប្រើ​មាន​គណនី​ផ្សេងៗ​គ្នា​ដែរ​ឬ​ទេ? ចម្លើយ​គឺ ទេ។ ប៉ុន្តែ Surface គឺ​ជា​រឿង​ងាយៗ ឧទាហរណ៍ សមាជិក​ក្នុង​គ្រួសារ​របស់​អ្នក​ក៏​ប្រើ tablet ហ្នឹង​ដែរ ដោយ​ចង់​មាន​លក្ខណៈ​ផ្ទាល់ៗ​ខ្លួន​របស់​ពួក​គេ ដូច្នេះ​គែ​ត្រូវ​បង្កើត​គណនី​មួយ​រៀងៗខ្លួន និង​គណនី​ខ្លះ​ត្រូវ​ចាក់សោ​ការពារ​ក៏​មាន។ Surface អាច​ឲ្យ​អ្នក​ប្រើប្រាស់ កត់ត្រា​ចូល (Log In) និង​ដំឡើង​កម្មវិធី ឬ ហ្គេម ផ្ទាល់ខ្លួន​របស់​គេ គេ​ចង់​ដូរ​ម៉ូដ​រូបរាង​របស់ tablet ទៅតាម​ចំណូលចិត្ត​​គេ សោយ​មិន​ឲ្យ​ប៉ះពាល់​កិច្ច​ការ​អ្នក​ផ្សេង​ដែល​ប្រើ Surface នោះ​ដែរ។

Surface គឺ​ជា​អា​សម្បូរណ៍ ៖
   ហេតុអ្វី Surface មាន​ឈ្មោះ​ថា​អា​សម្បូរណ៍? ព្រោះ Surface ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ Windows 8 ដែល​អាច​ប្រើ Software របស់ Windows 7 និង Windows ផ្សេងៗ​ទៀត​បាន​ធម្មតា ដូចជា Office, Adobe, កម្មវិធី​ជំនួយ​ការ​ទាញ​យក IDM, game, ល្អ អាច​លេង game របស់ Android បាន​ទៀត​ចំជា​ច្រើន​មែន។ អាច​ប្រើ​ជាមួយ​ខ្មែរ​យូនីកូដ​បាន 100% និង​ងាយស្រួល​ប្រើ មិន Error និយាយ​អោយ​ខ្លី​ទៅ គឺ​សម្បូរណ៍។




   សរុប​មក ថ្វីត្បិត iPad មាន​មុខងារ​ល្អ​មួយ​ចំនួន​ដែល​អ្នក​ប្រើប្រាស់​អាច​ទទួល​បាន​សមរម្យ​ក៏​ពិតមែន តែ​បើ​លោក​អ្នក​ជា​អ្នក​កំពុង​ប្រើប្រាស់ Windows នោះ​គឺ​ប្រាកដ​ជា​ចង់​បាន tablet ដែល​ដំណើរការ​ដោយ Windows ជា​មិនខាន ហើយ​ជម្រើស​ទី​មួយ​នោះ​គឺ Surface