ក្រុមហ៊ុន Fujitsu ដែលជាម៉ាករបស់ប្រទេសជប៉ុនបានដាក់បង្ហាញ
Tablet កាត់ជាមួយ Laptop ដំណើរការដោយ Windows 8
នៅឯទីក្រុងហុងកុង។ Stylistic
Q702
គឺជាកុំព្យូទ័រប្រភេទ tablet
ផងនិង laptop ផង
ព្រោះវាមានភ្ជាប់មកជាមួយនូវក្ដារចុចដែលមានប៊ូតុងជា laptop 100%។ មានអេក្រង់ទំហំ 11.6 អ៊ីញ
(មិនទាន់ដឹងចំនួន resolution
ប្រហែល FullHD), មាន CPU ប្រភេទ
Intel Core i5 Ivy Bridge ជំនាន់ទីបី
ល្បឿនចន្លោះពី 2.3GHz ទៅ 2.8GHz, ភ្ជាប់មកជាមួយឧបករណ៍ស្កេនស្នាមក្រយៅដៃ, មានកាមេរ៉ាខាងក្រោយ, Ram ទំហំ 4GB, HDD ទំហំ
256GB ប្រភេទ SDD អាចដាក់បានចំនួនពីរ
(ដែលជាថាសរឹងជំនាន់ថ្មីមានសុវត្ថិភាព
ល្បឿនលឿនសាកសមជាមួយកុំព្យូទ័រហ្គេម)។
លោកអ្នកឃើញស្រាប់ហើយថា tablet ដែលដំណើរការជាមួយ Windows 8 ភាគច្រើនសុទ្ធតែមានCPU ប្រភេទ Intel មាន
Ram, HDD ទំហំធំៗ
ហើយក៏មានលក្ខណៈពិសេសៗដូជជា កាមេរ៉ាខាងក្រោយ ឧបករណ៍ស្កេនស្នាមក្រយៅដៃ, រន្ធ USB ជំនាន់
3.0, រន្ធ HDMI, អេក្រង់លំដាប់
FullHD ដែលសុទ្ធសឹងតែជាគ្រឿងរឹងរបស់ Ultrabook។
ដូច្នេះតើពពួក Tablet ដែលដំណើរការដោយ Windows 8 អាចយកឈ្នះ iPad បានដែរឬទេ? បើគ្រឿងរឹងលឿនម្ល៉ឹងៗ!
តើអ្នកចង់យកកម្មវិធីដែលអ្នកចូលចិត្តប្រើដូចជា IDM, Adobe, Corel, Office 2013... ជាមួយ tablet ដែរឬទេ? តើ iPad របស់លោកអ្នកមានកម្មវិធីទាំងអស់នោះដែរឬទេ?។ រង់ចាំតាមដានទាំងអស់គ្នាអំពី
រលកយក្សកុំព្យូទ័របន្ទះជា Idea for khmer ៕ :D