Laptop គឺជាម៉ាស៊ីនកុំព្យូទ័រដែលអ្នកណាក៏ចង់បានយកមកប្រើប្រាស់ដែរ
មិនថាប្រើជាមួយការងារ ឬការកម្សាន្ត។ តែតាំងពី tablet លេចមុខមក laptop បានបាត់បង់ប្រជាប្រិយភាព
ដោយអ្នកប្រើគេចង់ទិញតែ ទូរស័ព្ទ និង tablet ព្រោះងាយស្រួលចល័ត
និងជាបច្ចេកវិទ្យាថ្មី របៀបប្រើថ្មី មុខងារប្រើបានច្រើនគួរសម។
តាមរបាយការណ៍ពីអន្តរជាតិបានបង្ហាញថា ក្នុងឆ្នាំ 2012 នេះ ចំនួនលក់របស់ laptop បានធ្លាក់ចុះមិនធ្លាប់ជួបពីមុនមកអស់កាល
11 ឆ្នាំមកហើយ ដែល laptop មិនដែលធ្លាក់ចុះបែបនេះទេ។
នេះសបញ្ជាក់ថា ជំនាន់ laptop
ជិតផុតរលត់បន្តិចម្ដងៗ
ដោយជំនួសមកវិញដោយ tablet
មានថ្មប្រើបានយូរ
ស្រាល និងងាយស្រួលប្រើ។
បើនិយាយថាគេឈប់ប្រើ laptop នោះដូចជារហ័សជ្រុលពេក តែអនាគតរបស់ laptop នឹងប្រែក្លាយជាឧបករណ៍កម្សាន្ត ដូចជា
សម្រាប់លេងហ្គេម 3D ធំៗ ជាដើម ដែលពពួក tablet មិនទាន់ទៅរួចជាមួយ ក្រាហ្វិក 3D ធំៗបាននោះ។ ចាប់ពីឆ្នាំ 2013 ទៅ tablet ដែលដំណើរការដោយ
Windows និងបង្ហាញខ្លួននៅតាមហាងលក់កុំព្យូទ័រ
រីឯ laptop វិញ
នឹងមានតម្លៃធូរថ្លៃជាងមុនច្រើន ហើយ game សម្រាប់ពពួក
Windows tablet និងសម្បូរឡើង ដែលជាហេតុធ្វើឲ្យ Android និង iOS បែកញើស។
ប្លក Idea For Khmer សូមបង្ហាញជូន laptop សម្រាប់លេងហ្គេម 3D ដែលមានការកោតសរសើរពេញពិភពលោកជាមួយរូបរាង
និង ការទប់ទល់ជាមួយកម្ដៅ នោះគឺ Asus G75VW-DS73-3D ដែលជាប្រភេទ laptop ហ្គេមដែលមានអេក្រង់
3D។
គ្រឿងរឹងរបស់វាត្រូវបានកែប្រែរៀងរាល់ឆ្នាំ
ដូចនេះបើលោកអ្នកបានថវិកាទិញ នោះកុំភ្លេចរកមើលសេរីឲ្យបានច្បាស់ប្រយ័ត្នជួបរបស់ចាស់ហួសឆ្នាំ
ហួសខែ ជាពិសេសគឺស្រុកខ្មែរ។
៙ ជាមួយសេរី VGA កាត NVIDIA GeForce GTX 670M៖
និយាយពី laptop ហ្គេម
CPU មិនសូវសំខាន់ទេ
ចំណុចសំខាន់ដែលធ្វើឲ្យ Asus G75VW ក្លាយជា
laptop ហ្គេមដែលល្បីនិងល្អផុតលេខគឺមកពី
VGA របស់ NVIDIA ដែលក្នុងឆ្នាំ
2012 នេះបានចេញដល់ជំនាន់ NVIDIA GeForce GTX 670M ហើយក៏បន្តចេញសេរីថ្មីៗជាបន្តទៀតដែរ។
ដោយអនុភាព NVIDIA
GeForce GTX 670M វាបានជួយបង្កើនល្បឿនបញ្ជូនរូបភាព
3D ធ្វើឲ្យរស់រវើកជាងជំនាន់ GeForce GTX 660M ចំនួន 35%
ដែលធ្វើឲ្យ effects របស់ហ្គេមថ្មីៗនិងពិសេសចុងក្រោយបំផុតបង្ហាញបានយ៉ាងល្អក្រៃ។
៙ GeForce GTX ធ្វើឲ្យ Laptop របស់អ្នកក្លាយជាកំពូលម៉ាស៊ីនចល័ត៖
ជាមួយនឹងបច្ចេកវិទ្យា 3D ជាប់ចំណាត់ថ្នាក់លេខ #1 លើពិភពលោករបស់ NVIDIA 3D Vision ធ្វើឲ្យកម្មវិធីហ្គេមដូចជា Battlefield 3 ផុសចេញពីអេក្រង់ laptop របស់អ្នក
ដែលធ្វើឲ្យអ្នកមានអារម្មណ៍ថ្មីខុសប្លែកពីមុន
លោកអ្នកហាក់ដូចជាបានចូលទៅក្នុងសាច់រឿងហ្គេមដោយសារបច្ចេកវិទ្យា NVIDIA PhysX ។
ចុចតែម្ដងដើម្បី overclocking (បង្កើនល្បឿនឲ្យដើរស្រួលនៅពេលរ៉ាប់រងក្រាហ្វិក
3D ធំៗ)
នេះជាអាវុធសម្ងាត់របស់អ្នកដែលជ្រើសយក GeForce GTX ពីព្រោះ
កុំព្យូទ័រចល័តROG គឺជាគ្រឿងម៉ាស៊ីនហ្គេមតែមួយគត់ដែលអាចប្រតិបត្តិការ
overclock ដោយចុចប៊ូតុង ដោយមិនចាំបាច់
"ចាប់ផ្ដើម (reboot)”
ម៉ាស៊ីនសាជាថ្មីនោះទេ។
៙
បញ្ចាំងភាពយន្ត 3D ទៅទូរទស្សន៍ 3D បើយល់ថាអេក្រង់ ROG តូច៖
ដោយសារតែ Asus G75VW-DS73-3D មានមកជាមួយនូវបច្ចេកវិទ្យា 3D ដូច្នេះលោកអ្នកអាចទទួលបទពិសោធន៍រូបភាព 3D ជាមួយអេក្រង់ laptop ផ្ទាល់តែម្ដង។
នៅមានបច្ចេកវិទ្យា 3DTV
Play™ ដែលអាចឲ្យលោកអ្នកយក
laptop មួយនេះធ្វើជាម៉ាស៊ីនចាប់វីដេអូ 3D ទៅកាន់អេក្រង់ទូរទស្សន៍ 3D បានតាមរយៈរន្ធដោត HDMI ជំនាន់ 1.4
បានយ៉ាងល្អប្រសើរ។
៙
មានឧបករណ៍បំពងសំឡេងបែប 3D ចំនួន 3៖
គុណភាពឧបករណ៍បំពងសំឡេងអមជាមួយគឺមិនអាចខ្វះបានជាដាច់ខាត ASUS បានដាក់ឲ្យ G75VW មានឧបករណ៍បំពងចំនួន
3 មកជាមួយ
បូករួមជាមួយបច្ចេកវិទ្យាសំឡេងរបស់ Creative® EAX Advanced HD™ 5.0
ធ្វើឲ្យលោកអ្នកហាក់បីដូចជាបានចូលកៀកជាមួយហ្គេមទាំងនោះអញ្ចឹងដែរ។
មានសំឡេងរាប់រាយបានឮដំណើរគ្នា នេះក៏ដោយសារ Creative® EAX Advanced HD™ ។
៙
ដំណើរការដោយស្ងៀមស្ងាត់និងត្រជាក់៖
ប្រព័ន្ធខ្យល់ចេញចូលបានទូលាយ
ដំណើរការដោយស្វ័យប្រវត្តិ
គ្មានសំឡេងរំខានដែលកើតចេញពី laptop ដែលកំពុងដំណើរការឡើង
ដោយសារតែបច្ចេកទេសធ្វើឲ្យបង្ហារវិញបានលឿន និងមិនឮសូរសំឡេង
កង្ហារវិលនៅពេលដែលកម្ដៅ CPU និង GPU កើនឡើងតែប៉ុណ្ណោះ
ដូច្នេះវាជួយសន្សំសំចៃថាមពលបានមួយផ្នែកដែរ។
៙
រូបរាងស្ដើងក្នុងចំណោម laptop
ហ្គេម៖
laptop ហ្គេមរបស់ក្រុមហ៊ុន ASUS ដែលមាននាមថា Republic of Gamers (ROG) ត្រូវបានរចនាឡើងដោយយកចិត្តទុកដាក់ទៅលើ
"កម្រាស់" ជាសំខាន់។ ថ្វីត្បិតតែការរក្សាកម្ដៅឲ្យនៅទាបជារឿងសំខាន់របស់ពពួក
laptop ហ្គេមក៏ពិតមែន តែ ASUS បានធ្វើឲ្យ laptop ហ្គេមមានកម្រាស់ស្ដើងបានល្អណាស់
និងមានសម្បករឹងមាំបានល្អ។ ក្ដារចុចត្រូវបានរចនាឲ្យមានទំនាបប្រហែល 4 ទៅ 5
ដឺក្រេ ដែលធ្វើឲ្យងាយស្រួលមើល
ជាពិសេសគឺក្ដារចុចបានពន្លឺភ្លើងសម្រាប់ប្រើនៅទីងងឹតបានយ៉ាងស្រួល។
បើទោះបីជា Asus G75VW-DS73-3D មានតម្លៃថ្លៃជាង 2000$ (ពីរពាន់ដុល្លារ) ក៏ដោយ ខ្ញុំជឿថា
ទាំងគេទាំងខ្ញុំ បើមានលុយគឺប្រាកដជាចង់ស្គាល់ laptop ដែលអាចលេង Game 3D បានជាមិនខាន។
តែបើនៅស្រុកដែលមានតម្លៃពលកម្មថ្លៃដូចជា អាមេរិក អឺរ៉ុប និងអាស៊ី
មួយចំនួន តម្លៃប៉ុណ្ណេះគឺមិនចោទជាបញ្ហាទេ
គ្រាន់តែសន្សំតែប៉ុន្មានខែគឺអាចបានរបស់ដែលខ្លួនចង់បាន
តែបើនៅស្រុកខ្មែរ តើប្រាក់ខ្មែរមួយខែប៉ុន្មាន ដើម្បីសន្សំទិញ laptop ហ្គេម? ។
៙
លក្ខណៈសង្ខេបរបស់ ASUS
G75VW-DS73-3D ៖
CPU : ជំនាន់ចុងក្រោមយរបស់ Intel (ក្នុងមួយឆ្នាំមានមួយសេរី)
ប្រព័ន្ធប្រតិបត្តិការ
: ប្រើ Windows ប្រភេទ Home 64bit
Chipset :
Mobile Intel® HM77 Express Chipset
Ram : 12GB
DDR3 1600 MHz SDRAM, 4 x 4GB SODIMM អាចដាក់បានដល់ 32GB (Windows 32bit ស្គាល់
Ram បានតែ 3GB ឯ Windows 64bit ស្គាល់ Ram បានច្រើន
GB ណាស់
សម្រាប់ព៍ត៌មានបន្ថែមសូមចូលទៅគេហទំព័រ Microsoft's support site:
http://support.microsoft.com/kb/946003)
អេក្រង់ : ទំហំ 17.3” អ៊ីញ មានគ្រាប់ពណ៌ FullHD=1920x1080px ល្បឿនរូប 3D ក្នុងល្បឿន 120Hz (Matte-type)
VGA Card :
nVidia GeForce GTX 670M 3GB GDDR5, ប្រើ
DX11
ថាសរឹង HDD : 1.5TB ល្បឿនរង្វិលជុំ 7200rpm (2 x 750GB) ខ្នាត 2.5" 9.5mm SATA 16MB
ដ្រាយចាក់ឌីស
: 6X Blu-Ray Writer / 8X
DVDRW Super Multi
រន្ធអានកាតផ្ទុកឯកសារ
: បានបីប្រភេទ SD, MMC,
MS
កាមេរ៉ា :
មានកាមេរ៉ាទំហំ 2.0 មេហ្កាភីកសែល (web camera)
ប្រព័ន្ធបញ្ជូនទិន្នន័យឥតខ្សែ
: Bluetooth ជំនាន់ទី 4.0, Wireless N, LAN: 10/100/1000Mb
អំពូលភ្លើង LED ដែលនៅគែមម៉ាស៊ីន : មាន 5 បញ្ជាក់ន័យអំពីដំណើរការនៃ HDD, Power-on/Suspend, Capital Lock,
Wireless និងBluetooth
រន្ធដោតផ្សេងៗ
: កាស់ស្ដាប់ត្រចៀក និងឧបករណ៍ស្រូបសំឡេងរបស់កាស់ស្ដាប់ត្រចៀកចំនួន 1, រន្ធបច្ចេញរូបភាពទៅកាន់ម៉ាស៊ីនបញ្ចាំង VGA ចំនួន 1, Mini D-sub 15-pin សម្រាប់អេក្រង់បន្ថែមចំនួន 1, USB 3.0
ចំនួន 4, RJ45 LAN Jack
for LAN insert ចំនួន 1, HDMI 1.4 ចំនួន 1
និង Mini DisplayPort ចំនួន 1,
គ្រាប់ចុចពិសេសៗដែលមាន
: Fn+F1 Suspend switch,
Fn+F2 WLAN switch, Fn+F3
ចូលទៅកាន់ E-mail, Fn+F4 ចូលទៅកាន់ Internet, Fn+F5 បន្ថយពន្លឺអេក្រង់, Fn+F6 ដំឡើងពន្លឺអេក្រង់, Fn+F7 បិទបើក LCD, Fn+F8
ប្ដូរពី LCD ឬ CRT, Fn+F9
ចាក់សោ TouchPad, Fn+F10 បិទបើកសំឡេង, Fn+F11 បន្ថយសំឡេង, Fn+F12
ដំឡើងសំឡេង, Fn+Ins
Fn+NumLK, Fn+Del បិទបើក
Scroll Lock, Fn+Space
Power 4Gear, Fn+C Splendid, Fn+V ថតរូបភាពដោយកាមេរ៉ា, Fn+↑: បញ្ឈប់ (រាល់កម្មវិធី), Fn+↓: លេង ឬ ផ្អាក, Fn+ ←:ត្រលប់ក្រោយសម្រាប់ឯកសារ Media, Fn+ →:រំលងក្រោយសម្រាប់ឯកសារ
Media
អូឌីយ៉ូ :
មានឧបករណ៍បំពងសំឡេងចំនួន 3
មានប្រដាប់ស្រូបសំឡេង និង ប្រព័ន្ធសំឡេង SRS Premium Sound
ខ្នាតក្ដារចុច
: ទំហំ 348mm ទាន់សម័យមានពន្លឺបំភ្លឺនៅទីងងឹត
និងមានក្ដារចុចលេចផងដែរ(Numberic Keyboard)
ថាមពលថ្ម :
ចំនួន 8 គ្រាន់ ផ្ទុកថាមពលបាន 5200 mAh
កម្លាំងចរន្តអគ្គិសនី
: ចេញគឺ 19.5 V DC, 7.7
A, 150W និងចូលគឺ 100~240 V AC, 50/60 Hz universal
ទំហំតួម៉ាស៊ីន
និងទម្ងន់ : បណ្ដោយ 16.3”
ទទឹង 12.6” កម្រាស់តិចជាង 2.0”
ប្រព័ន្ធការពារ
: BIOS Booting / ចាក់សោការពារ HDD User និង រន្ធចាក់សោ Kensington
កម្មវិធីមានមកជាមួយ
: ASUSDVD 6-in-1
កម្មវិធីបន្ថែមមុខងារ
: Asus Win flash for
BIOS and Driver live Update, ASUS SmartLogon, ASUS Net 4 switch, Asus Live
Update, Asus Multi-Frame, Asus NB Probe +, ASUS Wireless Console, Asus Data
Security Management(ADSM), Virtual Camera, ASUS Splendid, ASUS Express Gate,
Asus Screen Saver, Fancy Start, eManual និង AI
Recovery
ការធានា :
ធានាជាអន្តរជាតិចំនួន 2 ឆ្នាំ, ធានាគ្រឿងរឹងចំនួន
1 ឆ្នាំ (សម្រាប់តែនៅ សហរដ្ឋអាមេរិក
តែក៏មាននៅប្រទេសមួយចំនួនដែរ), ធានាថ្មចំនួន
1 ឆ្នាំ។