វាមិនមែនជាសង្គ្រាម
ឬក៏បង្កើតឡើងដើម្បីប្រឆាំងគ្នានោះទេ
វាគឺជាស៊ូណាមិកកុំព្យូទ័របន្ទះចុចបញ្ជាលើអេក្រង់ដ៏ម៉ដ្ឋរលោងមួយផ្ទាំងដែលគ្រប់គ្នាហៅយ៉ាងខ្លីថា
Tablet។ Windows 8
បានកំណត់ថ្ងៃចេញលក់នៅថ្ងៃទី 26
ខែតុលា ឆ្នាំនេះ ហើយប្រហែលក៏ជាថ្ងៃចេញ Surface ដែរ។
ក្រុមហ៊ុនផលិត Tablet ជាច្រើនកំពុងតែមមាញឹកក្នុងការចេញ
Tablet អោយបានមុនគេនិងទាន់ពេលវេលា
ដូចនេះខ្ញុំសូមទាញចំណាប់អារម្មណ៍របស់លោកអ្នក
បន្តិចទាក់ទងនិង
Tablet ដែលដំណើរការដោយ Windows 8 ដែលក្នុងពេលនេះក្រុមហ៊ុន Acer បានប្រកាសថានឹងចេញ Tablet ចំនួនពី២ម៉ូដែលមានឈ្មោះថា Iconia W700 មានអេក្រង់ 11.6
អ៊ីញ និង Iconia W510 មានអេក្រង់ 10.1 អ៊ីញ សូមមើលលក្ខណៈសម្បត្តិខាងក្រោមនេះ៖
Acer Iconia
W700 Windows 8 tablet
ជា tablet លំដាប់ខ្ពស់
មកជាមួយអេក្រង់ទំហំ 11.6 អ៊ីញ កម្រិតម៉ដ្ឋ FullHD (1920x1080) អាចចុចបញ្ជាដោយម្រាមទាំងដប់បានព្រមគ្នា
(ស្គាល់ 10 fingers), មានជន្ទល់កល់តួអោយងើបបាន 70 ដឺក្រេងាយស្រួលមើល និងកល់បាន 20 ដឺក្រេងាយស្រួលក្នុងពេលចុចបញ្ជា។
ថាមពលថ្មអាចប្រើបាន 8 ម៉ោង , មានរន្ធ
USB ជំនាន់ 3.0
ចំនួន 3 រន្ធ , ប្រព័ន្ធសំឡេងកម្រិត
Dolby Home Theater ។ ក្រុមហ៊ុន Acer បាននិយាយថា Iconia W700 មិនត្រឹមតែអាចប្រើជំនួស laptop នោះទេអាចធ្វើជាកុំព្យូទ័រលើតុដោយសារតែមាន
ក្ដារចុចពេញលក្ខណៈមកជាមួយស្រាប់និងអាចដកទុកយ៉ាងងាយតាមរយៈ Bluetooth របស់ក្ដារចុចនោះ។
ជាមួយនឹងការតភ្ជាប់យ៉ាងសំបូរបែបនិងល្បឿនលឿនដូចជា Thunderbolt សម្រាប់ផ្ទេរឯកសារ, micro HDMI សម្រាប់ភ្ជាប់ទៅកាន់ទូរទស្សន៍។
នៅផ្នែកខាងលើនៃតួមានឧបករណ៍បំពងសំឡេង,ប៊ូតុងចុចបិទបើក, រន្ធដោតកាស់ស្ដាប់ត្រចៀក
ប៊ូតុងដំឡើងនិងបន្ថយសំឡេង។ មានកាមេរ៉ាខាងក្រោយទំហំ 5 មេហ្គាភីកសែល autofocus ប្រដាប់ស្រូបសំឡេង.
ខាងមុខមាន ប៊ូតុង Windows
និងកាមេរ៉ាផងដែរ។
Acer Iconia
W510 Windows 8 tablet
ជា tablet ដែលមានអេក្រង់
10.1 អ៊ីញ ប្រភេទ IPS មានក្ដារចុចមកជាមួយនិងអាចផ្ដាច់ចេញបានដែលក្ដារចុចនោះមាននាទីជាអ្នកផ្ដល់ថាមពលបម្រុងថែមទៀតដែលអាចអោយលោកអ្នកប្រើរហូតដល់ទៅ
18 ម៉ោងឯណោះ ពិតជាញាក់សាច់។
អ្នកអាចផ្ដេកអេក្រង់បាន 295 ដឺក្រេដូចជា laptop ទូទៅដែរ, នៅផ្នែកខាងលើមានឧបករណ៍បញ្ចេញសំឡេង, រន្ធដាក់ស៊ីមកាត, រន្ធដាក់កាតអង្គចងចាំប្រភេទ microSD, រន្ធ micro USB និងរន្ធ
HDMI។
ចំណែកឯប៊ូតុងនិងរន្ធដោតកាស់គឺនៅចំហៀងខាងស្ដាំ មានរន្ធ USB 2.0 នៅផ្នែកខាងឆ្វេង។
ខាងក្រុមហ៊ុន Acer នៅមិនទាន់បង្ហាញអំពី
CPU ជាប្រភេទអ្វី
និងមានទំហំផ្ទុកឯកសារប៉ុន្មាននៅឡើយ តែគេអាចសន្និដ្ឋានបានថា Iconia W700 នឹងប្រើ CPU របស់
Intel ឯ Iconia W510
វិញអាចនឹងប្រើ CPU របស់ Nvidia Tegra 3 ដែលកំពុងពេញនិយមសម្រាប់ពពួក tablet និងទូរស័ព្ទទូទៅ។
រង់ចាំមើលទាំងអស់គ្នាថា Acer អាចធ្វើ tablet Windows 8
ដែលមានតម្លៃថោកជាងគេបានដែរឬអត់?។
មកដល់ពេលនេះមិនទាន់មាន tablet សម្រាប់អ្នក gamer នៅឡើងទេ!៕
រូបភាព Acer Iconia W700 Windows 8 tablet