Samsung បានដាក់បង្អួតរូប tablet កូនកាត់ជាមួយ laptop ដែលដំណើរការដោយ
Windows 8 នៅបណ្ដាញសង្គម Facebook កាលពីថ្ងៃអាទិត្យ។
ដែលការសម្ញែងរូបកុំព្យូទ័របន្ទះនេះ
គ្រាន់ជាការបង្ហាញមុខមុនថ្ងៃដាក់បង្ហាញក្នុងពិព័រណ៍ពាណិជ្ជកម្មនៅប្រទេសអាល្លឺម៉ង់
ដែលនឹងរៀបចំនៅសប្ដាហ៍ក្រោយ។
ក្រុមហ៊ុនអេឡិចត្រូនិកកូរ៉េខាងត្បូងមួយនេះបានបញ្ចេញរូប tablet នៅក្នុងទំព័រ Facebook ជាមួយនឹងពាក្យថា "Don't worry, it's just around the
corner." ដែលបញ្ជាក់ថា Samsung ក៏ជាស៊ូណាមិក Windows 8 tablet មួយដែរ។
បើតាមតំបន់បណ្ដាញ CNET បានរាយការណ៍ថា tablet នោះមើលទៅប្រហែលជា សេរី 5 ដែល Samsung បានដាក់បង្ហាញសំបកកាលពីនៅពិព័រណ៍តៃវ៉ាន់។
Samsung នឹងដាក់បង្ហាញលក្ខណៈសម្បត្តិ tablet ពិតប្រាកដនៅអាល្លឺម៉ង់។
សូមរំលឹកថាបើតាសេចក្ដីរាយការណ៍កន្លងមកថា សេរី 5 របស់ Samsung គឺជា
Hybrid ជំនាន់ថ្មីដែលដំណើរការដោយ Windows 8 ដែលប្រើ CPU របស់
Intel មានកាមេរ៉ាខាងក្រោយទំហំ 8 មេហ្គាភិចសែល និងកាមេរ៉ាខាងមុខទំហំ 2 មេហ្គាភិចសែល, ថាមពលថ្មប្រើបានយូរដល់ទៅ
10 ម៉ោង ដែលមានអេក្រង់ 11 អ៊ីញ។
តែទោះជាយ៉ាងណាក៏យើងនៅមិនទាន់ដឹងថា tablet របស់ Samsung ដែលប្រើ
Windows មានលក្ខណៈបែបណានោះទេ
សូមរង់ចាំតាមដាន Windows
8 tablet ជាមួយ idea For Khmer ទាំងអស់គ្នាណា៎!៕