Visitors

សូមស្វាគមន៏ការចូលមកកាន់ប្លក់​ www.ideaforkhmer.blogspot.com​ របស់យើងខ្ញុំ។នៅទីនេះលោកអ្នកអាចស្វែងរកនូវចំនេះដឹងថ្មីុៗអំពី​ គណិតវិទ្យា​ រូបវិទ្យា គីមីវិទ្យា​ ពត៌មានវិទ្យា វប្បធម៌​ ធរិយធម៌​ ប្រវត្តិសាស្រ្ត​ និងចំនេះដឹងជាច្រើនទៀត។សូមចាប់ផ្ដើមការស្រាវជ្រាវរបស់លោកអ្នក (By: Vungsovanreach)

Saturday, March 1, 2014

Google+ មិនមែន​ជា Social Network ដូច Facebook នោះ​ទេ

         តាម​រយៈ​សេចក្តី​រាយការណ៍​ចុង​ក្រោយ​បង្អនេះ Google បាន​ប្រកាស​ថា សេវាកម្ម Google+ របស់​ខ្លួន​ មិនមែន​ជា Social Network ដែល​ជា​គូ​ប្រជែង​ដ៏​សំខាន់​របស់ Facebook ដូច​អ្នក​ប្រើប្រាស់​ភាគ​ច្រើន​បាន​យល់​ឃើញ​នោះ​ទេ។ ក៏ប៉ុន្តែ​វា​គឺ​ជា Online Platform មួយ​ដែល​នាំ​យក​គុណ​សម្បត្តិ​​របស់ Social Network មក​ដាក់នៅ​ក្នុង​សេវាកម្ម​ផ្សេងៗ​របស់ Google ទាំង​អស់។
Google+ គឺ​ជា Platform មួយ​ដែរ​បើក​ឱកាស​អោយ​អ្នក​ប្រើប្រាស់​ទូទៅ អាច​ប្រើប្រាស់​អង្គ​ប្រកប​ផ្សេង​ៗរបស់ Social Network ជាមួយ​សេវាកម្ម និង ផលិតផល​ទាំងអស់​របស់ក្រុមហ៊ុន​ដូច​ជា ការ​ចែក​រំលែក​ វីដេអូ Youtube ចូល​ទោ​ក្នុង Google+ ជាដើម។ ក្នុង​ពេលជាមួយ​គ្នា​នេះគុណសម្បត្តិ Direct Connect របស់ Google+ អាច​អោយ​អ្នក​ប្រើប្រាស់​ធ្វើ​ការ​តភ្ជាប់​ជាមួយ Business Serach បាន​ដូច​គ្នា​ផង​ដែរ​។ លោក Nikesh Arora អ្នក​គ្រប់គ្រង់​របស់​ក្រុមហ៊ុន Google បាន​ថ្លែង​ថា យើង​កំពុង​ព្យាយាម​ធ្វើ​អោយ​ទ្រង់ទ្រាយ Social Network ចូល​ទៅ​ជា​ផ្នែក​មួយ​ក្នុងផលិតផល​របស់​យើង៕