![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgo8GnzX2h00fjoeR42tE6bJvNP8AMEmoSpmGzhs2848HMdKNcktYZabZBqu33hncHCJyzk0XU4W7A9Ik3aKcXivZJOeORy3TiZJH048p-Xq8teVxSNnmjcoR6vjhj4KPdLMCZdy1kRxy0W/s1600/Screenshot+(74).png)
- IOS
(Apple) វាជាអ្វីមួយដាច់ដោយឡែកដែរ
ប្រូក្រាមសម្រាប់ប្រើជាមួយ IOS គឺប្រើបានតែជាមួយ
iPhone, iPad, iPod តែប៉ុណ្ណោះ តែ file របស់វាខ្លះអាចឲ្យអ្នកប្រើយកទៅប្រើជាមួយ
MAC OSX បានពី MAC OSX ក៏អាចយកមកបើកជាមួយវាបាន
អាចប្រើ font អក្សរខ្មែរបាន
ព្រមទាំងមានគុណភាពល្អ ពណ៌ស្អាត ។
- Windows
Mobile 7 (Microsoft) វាមិនដូចគ្នាជាមួយ
Windows ដែលយើងប្រើនៅលើ Laptop ឬ Desktop នោះឡើយ
ប្រូក្រាមរបស់វាផ្សេងមិនអាចឲ្យយើងយកមកប្រើចូលគ្នាបានទេ តែ file របស់វាដូចជា Office ជាដើម
អាចយកមកប្រើ ឬ បើកជាមួយ Windows
ធម្មតាបាន
អាចប្រើភាសាខ្មែរ font
ខ្មែរបាន ។ តែ tablet ប្រភេទនេះមិនសូវមានច្រើនទេ
មានក្រុមហ៊ុនតែមួយចំនួនតូចប៉ុណ្ណោះ ដែលផលិត tablet ដើរដោយ
Windows Mobile ដោយសារ វាមានបញ្ហាជាមួយ touch Screen ស៊ីភ្លើងច្រើន
និងគ្មានអ្វីពិសេសសម្រាប់ទាក់ចិត្តអ្នកទិញ ។
ប៉ុន្តែជាមួយ Windows 8 វិញ ក្រុមហ៊ុន Microsoft ហាក់ដូចជាបានធ្វើកិច្ចការនេះយ៉ាងច្រើន
ដើម្បីដណ្តើមយកទីផ្សារ tablet
មួយចំណែកមកវិញ
ព្រោះសព្វថ្ងៃនេះ Android
និង IOS បានគ្របដណ្តប់យ៉ាងច្រើនលើទីផ្សារនេះ ។
Windows 8
គឺជាអ្វីមួយដែលគេគ្រប់គ្នាបានទន្ទឹងរង់ចាំមកជាយូរមកហើយ
តែមិនសូវមានអ្នកណាមួយបានដឹងពីប្រការលំអិតរបស់វាឡើយ ទើបតែពេលនេះ
និងបន្ទាប់ពី Microsoft បានបញ្ចេញវាឲ្យដឹង
ទើបគេបានច្បាស់ថា Windows
8
ពិតជាមិនធម្មតាឡើយ ហើយនឹងក្លាយបកត្រឡប់ទៅជាគូប្រជែងដ៏សម្បើមមួយជាមួយ IOS របស់ Apple និង
Android របស់ Google ។
ក្នុងពេលនេះ Microsoft ហាក់យល់ថា Windows Mobile 7 វាល្មមគ្រប់គ្រាន់សម្រាប់ទីផ្សារ Smart phone ហើយ ម្យ៉ាងវិញទៀតនោះ
វាក៏មិនជាប៉ះពាល់ច្រើនដល់ Android និង IOS ច្រើនដែរ តែចំពោះទីផ្សារ Tablet វិញ Windows 8
ហាក់ដូចឈានមួយជំហានទៀតយ៉ាងវែងទៅក្នុងទីផ្សារនេះ ចំណែកក្រុមហ៊ុនដែលផលិត
tablet វិញ
បានសម្លឹងឃើញពីប្រយោជន៍ដ៏សំខាន់ ពី Windows 8
រួចទៅហើយដែរ ..... គេបានមើលឃើញផលចំណេញក៏ច្រើនដែរ ព្រោះវាជាទីសង្ឃឹម
បន្ទាប់ពីគេបានដឹងពីអ្វីដែល Windows 8 មាន
និងអាចធ្វើបាន ។ Microsoft
រួមទាំងអ្នកវិភាគដទៃទៀត
យល់ស្របថា Windows 8 គឺជាផ្លូវដង្ហើមមួយថ្មីទៀត
សម្រាប់ទីផ្សារកុំព្យូទ័របែប Mobile ។
កត្តា ១០ យ៉ាងខាងក្រោមនេះ
អាចបញ្ជាក់បានពី Windows
8 :
១. វាជា Windows បើនិយាយឲ្យចំទៅ !
ទោះបីយើងចូលចិត្តវាក្តី
មិនចូលចិត្តក្តី តែទីផ្សាររបស់ Windows នៅតែធំ, វាត្រូវបានគេប្រើជាមួយកុំព្យូទ័រចំនួនរាប់ពាន់លានគ្រឿងទូទាំងពិភពលោក
ឯអ្នកប្រើច្រើនលាននាក់ទៀតនៅតែចូលចិត្តវា
ព្រោះវាមានប្រូក្រាមច្រើនសម្រាប់ប្រើ ហើយ និងចូលចិត្តប្រើ Windows ច្រើនជាង OS ដទៃឯទៀត
។ ដូច្នេះនៅពេលដែល Windows
8
អាចឲ្យគេប្រើជាមួយពពួក tablet បានថែមទៀតផងនោះ
វានឹងធ្វើឲ្យអ្នកប្រើច្រើនលាននាក់នោះបន្តមកទិញ tablet ដើរដោយ Windows 8
ជាបន្តទៀតមិនខាន ពួកគេភាគច្រើនប្រហែលនឹងមិនប្តូរចិត្តឡើយ ។
២. ក្រុមហ៊ុនធំៗខ្លះអាចចេញពី Android មកវិញ !
បើយើងមើលទៅកាន់ទីផ្សាររបស់ tablet វិញ
យើងអាចនឹងឃើញពីប្រការមិនទំនងមួយចំនួនមិនខាន
នោះក៏ព្រោះតែពួកគេបានងាកទៅរក Android តែមិនអាចយកការងារដែលគេមានជាមួយ
Windows ទៅប្រើបាន ។ តួយ៉ាងក្រុមហ៊ុន Blackberry Play book និង Cisco Cius មិនបានទទួលជោគជ័យច្រើនឡើយ
ថែមទាំងមិនទទួលបានការចាប់អារម្មណ៍ពីផ្សារដែរ ព្រោះពួគគេប្រើ Android OS សម្រាប់ tablet ដែលគេផលិត
។ តែ Windows 8 អាចជារឿងមួយដោយឡែក
បើសិនជាអ្នកដឹកនាំក្រុមហ៊ុនពិចារណាឲ្យបានល្អិតល្អន់ គេនិងមើលឃើញពីផ្លូវមួយដែលវែងឆ្ងាយ
ទាំងជាមួយ Windows 8
មិនត្រឹមតែវាអាចឲ្យប្រើប្រូក្រាមដែលកំពុងមានប៉ុណ្ណោះទេ
ប៉ុន្តែវាអាចឲ្យគេប្រើរួមគ្នាទាំង Desktop និង
tablet ផងដែរ ។ តែបើគេប្រើ Android វិញ កិច្ចការរបស់គេទាំងស្រុង
និងត្រូវកាត់ផ្តាច់ព្រោះវាជាភពពីររបស់ OS ដែលផ្សេងគ្នា
។
៣. វាមិនយឺតពេលពេកទេ !
អ្នកខ្លះគិតថា Microsoft ហាក់ដូចជាយឺតបន្តិច
ខណៈដែលក្រុមហ៊ុននេះទើបឈានចូលក្នុងទីផ្សាររបស់ tablet នេះ មួយវិញទៀត គេក៏បានរិះគន់ផងដែរថា Windows 7
គួរតែមានអ្វីប្រសើរល្មមគ្រប់គ្រាន់សម្រាប់ tablet ជាពិសេសរបៀបប្រើរបស់វា
បើធ្វើយ៉ាងនេះបាននោះ វានឹងអាចកាត់បន្ថយជោគជ័យរបស់ Android បាន
តែការគិតបែបនេះគឺគ្រាន់តែជាគំនិតមួយខ្លឺប៉ុណ្ណោះ
ព្រោះវាមិនទាន់ដល់ពេលវេលានៅឡើយទេ ទាំងបច្ចេកវិទ្យា ទាំង Hardware នៅខ្សោយច្រើន សម្រាប់ឲ្យអាចប្រើ Windows បានពេញលេញ ។ យុគរបស់ tablet មិនទាន់មកដល់នៅឡើយទេ
ប្រហែលជាក្នុងឆ្នាំក្រោយនេះ ឬឆ្នាំក្រោយៗទៀតឯណោះ ។ តាមពិតទៅ Windows 8 អាចចូលមកក្នុងទីផ្សារនេះ
ក្នុងពេលដ៏សមស្របបំផុតទៅវិញទេ ព្រោះ CPU កាន់តែប្រសើរជាងមុន
វិធីសាស្ត្រនៃការផលិត tablet
ក៏ល្អជាងមុន
ដូច្នេះមិនអាចនិយាយថា Microsoft
មកយឺតពេលបានឡើយ
។
៤. អ្នកផលិត tablet កំពុងលូកដៃមករក Windows 8 !
មិនដូចគ្រាមុននៃជំនាន់ Windows 7 ឡើយ ក្រុមហ៊ុនផលិតកុំព្យូទ័រធំៗ មាន Dell, HP, Sumsung, Gigabyte និងច្រើនទៀតបានគាំទ្រ Windows 8 និងត្រៀមផលិត tablet សម្រាប់វា ។ នេះក៏ព្រោះតែពួកគេយល់ថា
គេអាចទទួលបាន Back up ច្រើនល្មមគ្រប់គ្រាន់ពី Microsoft សម្រាប់អ្វីដែលគេបានផលិតឲ្យទៅទីផ្សារ
ដូច្នេះរាល់បញ្ហាដែលកើតមាន Microsoft ពិតជានឹងរកវិធីជួយដោះស្រាយឲ្យទៅមិនខាន
។ តើក្រុមហ៊ុនធំៗ ទាំងនោះអាចនឹងទទួលបានជោគជ័យច្រើនទេ បើគេងាកមកប្រើ Windows 8 វិញនោះ ? រឿងនេះមិនមានអ្នកណាហ៊ានធានាបានថាយ៉ាងណានោះទេ
! តែបើមានក្រុមហ៊ុនច្រើនងាកមកផលិត tablet សម្រាប់
Windows 8
នោះជោគជ័យរបស់ពួកគេក្នុងទីផ្សារអាចនឹងមានច្រើនដែរ ហើយ Android និង IOS អាចជួបបញ្ហា
និងសម្ពាធច្រើនក្នុងទីផ្សារ ព្រោះអ្នកប្រើអាចងាកចេញមកប្រើ tablet ដើរដោយ Windows វិញ
ជាជាងប្រើអ្វីដែលមានកំហិត និងមិនអាចប្រើការបានគ្រប់បែបយ៉ាងរបស់ Android ។
៥. ដូចតួយ៉ាងក្រុមហ៊ុន Motorola aquisition ជាឧទាហរណ៍
ដោយសារតែ Android OS ជា open
source វាបានជួបប្រទះបញ្ហាជាច្រើន
ព្រោះប្រូក្រាមខ្លះមិនអាចប្រើការបាន ប្រូក្រាមមួយចំនួនបង្កឲ្យមានបញ្ហា
ទីបំផុត Motorola ត្រូវខាតបង់ រហូតត្រូវលក់ផ្នែក Mobile របស់ខ្លួនឲ្យទៅក្រុមហ៊ុនផ្សេង
ដោយសារការខាតបង់នោះច្រើនពេក ។ ដើម្បីលួងចិត្តក្រុមហ៊ុនដទៃ Google បានសម្រេចចិត្តទទួលយក Motorola Mobile មកទុកក្នុងដៃ ហើយគិតថា
ចាប់ពីពេលនេះទៅ Google មិនមែនមានត្រឹមតែ Android OS ប៉ុណ្ណោះទេ ប៉ុន្តែមានទាំងមូលដ្ឋាន Hardware មួយល្មមគ្រប់គ្រាន់សម្រាប់ឲ្យ Google ផលិត Mobile devices ដោយខ្លួនឯងបាន
តែបើគេគិតឲ្យជ្រៅជាងនេះបន្តិច វាអាចក្លាយទៅជារឿងមួយផ្សេងទៀតទៅវិញទេ
ព្រោះបើ Google ផលិតទាំង OS និង Hardware ផងដែរនោះ
Samsung និង HTC ប្រាកដជាមិនសប្បាយចិត្តឡើយ
ព្រោះគេអាចគិតថា Google
ប្រាកដជានឹងប្រកួតជាមួយ
Mobile Devices ដែលពួកគេផលិតលក់ជាមិនខាន
ដូច្នោះផ្លូវតែមួយរបស់ពួកគេនោះ គឺគ្មានអ្វីក្រៅពីងាកមករក Windows 8 របស់ Microsoft វិញនោះឡើយ
។
៦. Microsoft មើលឃើញយ៉ាងច្បាស់ពីកន្លែងដែលត្រូវឈរជើង
ក្រុមហ៊ុន Microsoft អាចដឹងយ៉ាងច្បាស់ថា Tablet គឺជាទីផ្សារមួយសម្រាប់ពេលខាងមុខ ហេតុនេះ Microsoft អាចនឹងមិនរុញរាបណ្តោយឲ្យទីផ្សារមួយនេះ
ធ្លាក់ទៅក្នុងដៃរបស់ Google
ឬ Apple បានឡើយ ។ Microsoft អាចដឹងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីធានាឲ្យបានថា
Windows 8 ពិតជាអាចជួយឲ្យ Microsoft ឈានចូលទីផ្សារនេះដោយពើងទ្រូង
ហើយក្រុមហ៊ុននេះនឹងមិនស្តាយ ដើម្បីចំណាយធ្វើឲ្យ Windows 8 ទទួលបានប្រជាប្រិយពីចំណោមអ្នកប្រើដែរ ។
៧. Windows 8 ប្រសើរជាង
Windows មុនៗ
ទោះបីជាមិនទាន់មានព័ត៌មានលំអិតណាមួយពី
Windows 8 ត្រូវបានគេដឹងមែន
ប៉ុន្តែវាបានធ្វើឲ្យគេគ្រប់គ្នាសាទរជាមួយ Features ដ៏សម្បូរណ៍បែបរបស់វា
។ មានប្រការមួយចំនួនដែលធ្វើឲ្យគេចាប់អារម្មណ៍ បន្ទាប់ពី Microsoft បានបញ្ចេញឲ្យដឹងខ្លះពី Windows 8 ។
នៅក្នុងសន្និសិទ្ធ "Build" ក្នុងសប្តាហ៍កន្លងទៅនេះ ។ UI (User Interface) របស់វាត្រូវបានផ្លាស់ប្តូរ
នឹងកែជាថ្មី Icon និមួយៗត្រូវបានភ្ជាប់ជាមួយ Tille របស់វា តែអ្វីដែលពិសេសជាងគេនោះ គឺ Tablet ហើយនេះក៏ជាលើកដំបូងផងដែរ ដែល Microsoft បានធ្វើអ្វីៗយ៉ាងច្រើនដើម្បីឲ្យ Multitouch របស់ខ្លួនទទួលបានជោគជ័យ ព្រោះនៅក្នុង Window 7 វាពុំសូវដំណើរការបានល្អសោះ ។
៨. មានអ្នកប្រើ Mobile Devices ច្រើនយល់ថា Microsoft មិនដែលមានប្រវត្តិទទួលបានជោគជ័យសោះក្នុងជំនួញផ្នែកនោះ
!
ការយល់ដូច្នេះក៏ត្រូវម្យ៉ាងដែរ ប៉ុន្តែ Microsoft មិនបានចូលលេងល្បែងក្នុងជំនួញ Smart Phone នោះច្រើនឡើយ តែក្រុមហ៊ុននេះ
ផ្តោតសំខាន់ទៅលើ Tablet
ច្រើនជាង
ព្រោះមានជំនឿថា Windows
8
គឺជាអាវុធមួយដ៏មានប្រសិទ្ធភាពបំផុតសម្រាប់ទាំងក្នុងទីផ្សារមួយនេះ ហើយ Microsoft ក៏ដាក់ក្តីសង្ឃឹមច្រើនជាមួយ Windows 8 នេះដែរ ។ ក្រុមហ៊ុនផលិត Tablet ច្រើនដែរ ដែលបានយល់ស្របគ្នា Windows 8 គឺជាអ្វីដែលគេចង់បាន ។
៩. ក្រុមហ៊ុន Microsoft អាចកំពុងលេងល្បែងមួយ ផ្នែក Hardware
ដូចបាននិយាយមកខាងដើមបន្តិចរួចមកហើយ
គឺ Microsoft អាចទុកឲ្យអ្នកផ្សេងចេញមុខរបស់គេឲ្យអស់សិន
រួចទើប ជ្រើសយកផ្លូវមួយសម្រាប់ដើរទៅក្រោយ ។ Google ទិញយក
Motorola រឿងនេះវាអាចធ្វើឲ្យខូចទីផ្សាររបស់
Android រួចជាស្រេចទៅហើយ ព្រោះក្រុមហ៊ុនផលិត
tablet អាចមើលឃើញថា google អាចនឹងប្រកួតជាមួយពួកគេ
ដូច្នេះផ្លូវតែមួយដែលគេនឹងប្រកាន់យក គឺចាកចេញពីទីផ្សាររបស់ Android ដើម្បីចៀសវាងបញ្ហានោះ ។
១០. ទីផ្សាររបស់ OS កាន់តែរួមតូច
កាលពីខែកន្លងទៅនេះ HP បានប្រកាសពីការលះបង់របស់របរខ្លួនជាមួយ tablet OS (webOS) ដែល HP បង្កើតរឿងដោយខ្លួនឯងផ្ទាល់
សម្រាប់ Touchpad ដ៏មានបញ្ហារបស់ខ្លួន ។
ជាមួយការសម្រេចចិត្តរបស់ HP វាបានបន្សល់ទុកតែ
RIM របស់ Blackberry ឲ្យប្រកួតជាមួយ ios និង Android ។ នៅពេលដែល windows ចូលប្រឡូកក្នុងទីផ្សារនេះជាមួយ
windows 8
វានឹងមិនមានអ្នកក្រកួតប្រជែងច្រើនឡើយ ដូច្នេះវានៅសល់តែ RIM, ios និង Android ប៉ុណ្ណោះដែលត្រូវតតាំងគ្នាជាមួយ
windows 8 ។ គេមិនដឹងថា RIM អាចឈរជើងបានយូរប៉ុណ្ណានោះឡើយ
ព្រោះទីផ្សាររបស់ខ្លួនបានធ្លាក់ចុះយ៉ាងច្រើនក្នុងពេលថ្មីៗនេះ
ព្រោះអ្នកទិញបានងាកទៅរក Android និង ios tablet (និង Smartphone) អស់ច្រើនទៅហើយនោះ
។
យើងនឹងរង់ចាំមើលថា
តើរវាង Android, ios និង windows 8
តើមួយណាទទួលបានជោគជ័យជាងគេនៅពេលខាងមុខនេះ ក្នុងនោះមាន Nokia មួយរួចជាស្រេចទៅហើយដែលបានងាកមករក Microsoft windows សុខចិត្តលះបង់ symbian ចោល ព្រោះតែទីផ្សាររបស់ Nokia បានធ្លាក់ចុះច្រើនទៅខាង Android និង ios ព្រមជាមួយទូរស័ព្ទរបស់ចិនដែលលក់ថោកៗ
មកប្រកួតជាមួយ ។
* ដំណឹងបន្ថែមចុងក្រោយ :
តាមរយៈការបង្ហាញឲ្យដឹងជាសាធារណៈដោយក្រុមហ៊ុន
Microsoft នៅក្នុងសន្និសទ្ធិ � Build � គេបានដឹងថា windows 8
នេះអាចប្រើការបានទាំងជាមួយ tablet និង PC ធម្មតា គ្រប់ប្រូក្រាមទាំងអស់
ដែលអាចប្រើជាមួយ windows
7 បាន
អាចយកមកប្រើជាមួយ Tablet
ទាំងឡាយណាដែលដើរដោយ
windows 8 បានន័យថា
ប្រូក្រាមប្រើបានដូចគ្នានៅលើ tablet ដែរ
ចំពោះ Hardware
requirement វិញ គឺដូចគ្នា tablet ប្រើជាមួយ windows 7
ដែរ ឬ ក្រោមនោះក៏បាន នេះគឺជាលក្ខណៈពិសេសមួយ
ដូច្នេះរាល់ប្រូក្រាមដែលយើងប្រើនឹងអាចយកមកប្រើការជាមួយ windows 8 tablet បានដោយគ្មានបញ្ហាអ្វីទាំងអស់
គឺបីដូចជាយើងប្រើវាជាមួយ PC ធម្មតាដែរ ។