![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhABG0s-3EhPSCkiMZdt4eaToPh4vuhDSEO95yGwsoUaufBCSpKT7ZgPgNp3h7viyTltOMIVQdFBVQzp-IS_YsnPQqFoC59g1bAxCm2_jIjfNIv8uMeGPH7fs7jns7L1Jo2xegx4pGdDDwT/s1600/m5290345_cdgsx6_205x211.jpg)
និយមន័យ Vector Graphic
វាមិនដូចឯកសាររូបភាពពពួក JPEGs, GIFs និង BMP images នោះទេ
vector graphics មិនមែនបង្កើតទ្រង់ទ្រាយឡើយ
ដោយសារការផ្គុំគ្នានៃគ្រាន់ល្អិតពណ៌ (pixels) នោះឡើយ
vector graphics គឺមានចំនុចដៅជាក់លាក់
ពីចំនុចផ្ដើមនិងបញ្ចប់ អាចជាខ្សែកោង, មុំ, ការ៉េ, ត្រីកោណ, ឬអាចជា complex diagrams ដូចជា
Font ជាដើម។
ដោយសារតែ vector graphics មិនមែនកើតឡើងដោយសារ
ការផ្គុំគ្នានៃគ្រាន់ល្អិតពណ៌ (pixels) ទេនោះ
យើងអាយពង្រីក អោយធំ
ទៅតាមការចង់បានដោយគ្មានបាត់បង់គុណភាពច្បាស់របស់រូប
ផ្ទុយទៅវិញបើអ្នកពង្រីករូបភាពប្រភេទ raster graphic អ្នកនឹងទទួលបានរូបភាពមើលលែងច្បាស់
(raster graphic មានដូចជា JPEG, GIF, BMP, PNG...)។ គំនិតសំខាន់ដែលគេបង្កើត vector graphics ឡើងមកគឺផ្ដោតទៅការងារដែលត្រូវការពង្រីកបង្រួញច្រើន
ដូចជា រូបសញ្ញា (Logo) ឧទាហរណ៍អ្នកត្រូវការរូប Logo របស់ក្រុមហ៊ុនយកមកដាក់ក្នុងនាមប័ណ្ណ (Name Card or Visit Card) អោយតូចនិងមើលបានច្បាស់
រួចត្រូវការពង្រីកអោយធំយកទៅដាក់ក្នុងបដាផ្សព្វផ្សាយតាមទីសាធារណៈជាដើម
ដោយមិនមានការបាត់បង់គុណភាពឡើយ។
កម្មវិធីដែលគេពេញនិយមប្រើបំផុតសម្រាប់បង្កើត vector graphics គឺមាន 2 គឺ
CorelDRAW និង Adobe Illustrator ដែលជាកម្មវិធីគិតលុយ ហើយមានតម្លៃថ្លៃៗ។
ខ្ញុំយល់ថាកម្មវិធី CorelDRAW ល្អជាង Adobe Illustrator ព្រោះវាមិនសូវសាំញ៉ាំ។
ឧបករណ៍ជាច្រើននិងភាពងាយស្រួលក្នុងការគូរវាស Graphics ត្រូវបានបន្ថែមច្រើនទៅៗ
ពីមួយជំនាន់ទៅមួយជំនាន់កម្មវិធី។ កន្ទុយឯកសាររបស់កម្មវិធី CorelDRAW មានជា CDR files (*.cdr) លក្ខណៈពិសេសមួយទៀតនោះគឺ កម្មវិធី CorelDRAW អាចបើឯកសាររបស់កម្មវិធីផ្សេងៗបានច្រើនណាស់
ងាយស្រួលនាំចូលមក រចនាបន្ត។
តម្រូវការក្នុងការប្រើកម្មវវិធី
CorelDRAW៖
- Microsoft®
Windows® 7 (32-bit or 64-bit Editions) , Windows Vista® (32-bit or 64-bit
Editions), or Windows® XP (32-bit), all with latest service packs installed
- Intel®
Pentium® 4, AMD Athlon™ 64 or AMD Opteron™
- 1GB RAM
- 1.5GB hard
disk space (for typical installation without content - additional disk space is
required during installation)
- Mouse or
tablet
- 1024 x 768
screen resolution
- DVD drive
- Microsoft®
Internet Explorer® 7 or higher
បើអ្នកចង់រៀនចេះប្រើកម្មវិធី CorelDRAW ខ្ញុំសូមណែនាំ៖
- ត្រូវចេះប្រើកម្មវិធី Microsoft Word ជាមុនសិន
- ត្រូវទៅរៀននៅសាលាបង្រៀនដែលមានគ្រូជាអ្នកធ្វើ
ឬធ្លាប់បំរើការងារក្នុងរោងពុម្ព
- ឯកសារលំហាត់ថ្មី រកបានតាម Internet តែយកល្អទិញ DVD បង្រៀនតាមហាងលក់ឌីស
- បង្កើតគំនិតច្នៃប្រឌិត ដោយឈរលើគំរូស្អាតៗរបស់គេសិនទៅ
ទើបអ្នកអាចមានគំនិតផ្ទាល់ខ្លួនបាន
- ឧស្សាហ៍ប្រើប្រាស់ និងហាត់រៀន
មិនត្រូវផ្អាកការប្រើប្រាស់យូរពេកទេ (ខ្លាចភ្លេច) :D