Aero ជាអ្វី? គឺជាភាពថ្លាឆ្លុះដែលអាចមើលឃើញរូបដែលនៅពីក្រោយបាន
ជារូបរាង UI ថ្មីមានតាំងពីជំនាន់ Windows Vista មកដល់ជំនាន់ Windows 7
ដែរទាក់ទាញអ្នកប្រើណាស់។ តែវាធ្វើអោយកុំព្យូទ័រដែលមាន CPU និង RAM តូចហួសសម័យដើរយឺតជាងពេលដែលមិនដាក់វា
ចំពោះកុំព្យូទ័រដែលមាន RAM
ចាប់ពី 1GB ឡើងទៅមិនដើរយឺតអីទេ។
ការវិភាគរបស់Idea For Khmer៖
»» Microsoft គិតថាវាមិនសំខាន់ទេចំពោះបច្ចេកវិទ្យា
Touchscreen ព្រោះអីតែកាលណាប្រើជាមួយអេក្រង់
Touchscreen គឺអ្នកប្រើគេគិតទៅលើចលនា របស់ UI ថាដើររស់រវើកដែលអត់ មានចលនាឡូយ
និងប្លែកៗដែលឬទេ។ ត្រង់នេះប្រហែលជា Microsoft ចង់ធ្វើអោយ
Hardware ទូរស័ព្ទ និង Tablet ដែលមានល្បឿនយឺតៗ ដើរបានស្រួលហើយមើលទៅ។
ថ្វីត្បិតតែដកចេញ Aero
ក៏ពិតមែន!
ក៏មិនអាចធ្វើអោយ Windows
8 អន់ដែរ
ខ្ញុំពេញចិត្តនិងអ្វីដែល Microsoft ធ្វើណាស់
ហើយក៏មានអ្នករចនាធំៗ គេលួចសរសើរច្រើនដែលជាមួយនឹងគំនិតនេះ។
»» បើចំពោះជាមួយ
ម៉ាស៊ីនកុំព្យូទ័រ និង Laptop
វិញគឺមិនឈឺក្បាលនិងការចាយ
Ram និង CPU ដោយសារមុខងារ
Aero នោះទេ។
ទាំងខ្ញុំទាំងគេបន់អោយតែមាន Style គឺពេញចិត្តហើយ
តែក៏ខកចិត្តនិង Style
របស់ Windows 8 ដែលធ្វើអោយការប្រើប្រាស់ Internet កាន់តែខ្ជះខ្ជាយ។
បើទោះជាមិនសូវមានរូបរាងឡូយដូច Windows 7
ក៏ល្អជាង Windows 7 ឆ្ងាយណាស់ដែរ
ដោយសារដែលដំណើរការលឿនជាងមុន ស៊ី Ram តិចជាងមុន។
សរុបមកខ្ញុំស្ដាយ Aero ណាស់ តែក៏ចង់ប្រើ Windows 8 ដោយមិនទុក Windows 7
ប្រើតទៅទៀតទេ នៅពេលដែលវាចេញជំនាន់ Full ។