Visitors

សូមស្វាគមន៏ការចូលមកកាន់ប្លក់​ www.ideaforkhmer.blogspot.com​ របស់យើងខ្ញុំ។នៅទីនេះលោកអ្នកអាចស្វែងរកនូវចំនេះដឹងថ្មីុៗអំពី​ គណិតវិទ្យា​ រូបវិទ្យា គីមីវិទ្យា​ ពត៌មានវិទ្យា វប្បធម៌​ ធរិយធម៌​ ប្រវត្តិសាស្រ្ត​ និងចំនេះដឹងជាច្រើនទៀត។សូមចាប់ផ្ដើមការស្រាវជ្រាវរបស់លោកអ្នក (By: Vungsovanreach)

Saturday, March 1, 2014

CEO របស់ Microsoft មើលឃើញ​ក្រុមហ៊ុន​របស់​ខ្លួន​កាន់តែ​រីកចម្រើន​ដូច Apple

    នាយក​ប្រតិបត្តិ ក្រុមហ៊ុន Microsoft Corp លោក Steve Ballmer បាន​មើល​ឃើញ​សញ្ញា រីកចម្រើន​របស់​ខ្លួន ក្លាយជា​ក្រុមហ៊ុន ផ្គត់ផ្គង់​ប្រព័ន្ធ software ធំ​បំផុត​លើ​ពិភពលោក។ នៅ​ថ្ងៃ​អនាគត ខ្លួន​នឹង​ប្រកួតប្រជែង ជាមួយ​ក្រុមហ៊ុន Apple Inc ដែល​ជា​មេដឹកនាំ ទីផ្សារ​ដ៏​ធំ​លើ ពិភពលោក អស់​រយៈពេល​យូរ​មក​ហើយ ដើម្បី​អាច​ទទួល​បាន តំណែង​ជា​មេ​ដឹកនាំ​ផ្នែក​បង្កើត hardwar និង ផ្តល់​សេវាកម្ម​អនឡាញ​នានា ។
    យោង​តាម​សម្ដី​របស់​លោក Ballmer បាន​ថ្លែង​ជា​សាធារណៈ កាលពី​ថ្ងៃអង្គារ ទី 9 ខែតុលា ម្សិលមិញ​នេះ បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន Microsoft ប្រហែល​ជា​បង្កើត ទូរស័ព្ទ​ផ្ទាល់ខ្លួន នៅ​រយៈពេល​យ៉ាង​ឆាប់ ខាងមុខនេះ ជាមួយ​ឈ្មោះ​យីហោ​ផ្ទាល់ខ្លួន​ដូច Surface tablet PC
   លោក Ballmer លើក​ឡើង​ថា នៅ​ពេល​ណាមួយ​យើង​នឹង​បង្កើត​ឧបករណ៍​ទំនើប ពិសេស​ជា​ច្រើន សម្រាប់​គោលដៅ​ពិសេសៗ ខណៈ​ដែល​ការបង្កើត​ឧបករណ៍​ទាំង​នោះ នឹង ធ្វើ​ឡើង​ជាមួយ Xbox ហើយ​ថ្មីៗ​នេះ ក្រុមហ៊ុន Microsoft ក៏​បាន​ប្រកាស​បង្ហាញ Surface រួច​មក​ហើយ​ដែរ។ ភាព​ជោគជ័យ​របស់​ក្រុមហ៊ុន Apple ក្នុង​ការ​ផលិត iPhone និង iPad គឺ​មាន​ទាំង​ប្រព័ន្ធ software និង hardware សុទ្ធតែ​មាន​គុណភាព​ខ្ពស់ ហើយ​វា​ធ្វើ​ឲ្យ​ឧបករណ៍ Windows ក៏​កំពុង​តែ​ឈាន ជំហាន​តាម​ក្រោយ​ដូចគ្នា​ដែរ។

   លោក Ballmer ដែល​ជា​អ្នក​បន្ត​តំណែង​ពី​នាយក​ប្រតិបត្តិ និង​ជា ស្ថាបនិក ក្រុមហ៊ុន Microsoft លោក Bill Gates តាំង​ពី​ឆ្នាំ ២០០០ នោះ បាន​និយាយ​ថា ក្រុមហ៊ុន​នឹង​បន្ត​ធ្វើ ការងារ​ជាមួយ​ដៃគូ​ពាណិជ្ជកម្ម ជា​ធម្មតា ដូចជា ក្រុមហ៊ុន Dell Inc, Samsung និង ក្រុមហ៊ុន HTC ប៉ុន្តែ​គោលដៅ របស់​យើង​ក្នុង​ការ​ផលិត ឧបករណ៍​នឹង​មាន ទំនាក់ទំនង​គ្នា​ជាមួយ​ដៃគូ​ពាណិជ្ជកម្ម​ជានិច្ច ដើម្បី​ផ្លាស់ប្ដូរ​បទពិសោធន៍​ទៅវិញទៅមក៕