
យោងតាមសារព័ត៌មានពីគេហទំព័រ gadgets បានចុះផ្សាយថាការបង្កើត Tablet ផ្ទាល់ខ្លួនដំបូងបំផុត Surface របស់ក្រុមហ៊ុន Microsoft មានតម្លៃប្រហែល
267 ដុល្លារ រាប់បញ្ចូល កម្លាំងពលកម្ម
និង មិនរាប់បញ្ចូលតម្លៃ ក្ដារចុចភ្ជាប់របស់វានោះទេ។ Tablet នេះ បានចេញលក់ នៅថ្ងៃទី 26 ខែតុលា កន្លងទៅក្នុងតម្លៃ 499 ដុល្លារ ដែលប្រាក់ចំណេញ មានចំនួន 46% ភាគរយ។ Surface មានអេក្រង់ទំហំ
10.6 អ៊ីញ ហើយអាចដំណើរការ
អ៊ីនធឺណិតតាមរយៈប្រព័ន្ធ Wi-Fi ។ តម្លៃនេះគឺជាម៉ូដែលបំពាក់អង្គផ្ទុកឯកសារទំហំ
32GB ។
ជាមួយដំណឹងគួរឲ្យ
រីករាយស្រដៀងគ្នានេះដែល ការលក់ Surface ទទួលបានប្រាក់ចំណេញឲ្យក្រុមហ៊ុន
Microsoft បានច្រើនជាង Apple ទៅទៀត បើធៀបនឹងរយៈពេលដែលក្រុមហ៊ុន Apple បានចេញលក់ iPad3
កាលពីខែមិនា កន្លងទៅនេះ។
ការដំឡើង iPad3
ជំនាន់ទី៣ ភ្ជាប់ប្រព័ន្ធ Wi-Fi-តែមួយមុខម៉ូដែល
32GB ទំហំ 9.7
អ៊ីញ របស់ក្រុមហ៊ុន Apple
ត្រូវចំណាយអស់
333 ដុល្លារ ហើយលក់ចេញវិញក្នុងតម្លៃ 599 ដុល្លារ
ដែលការលក់ចេញនេះទទួលបានប្រាក់ចំណេញ ចំនួន 44%
ភាគរយ។ សម្រាប់ម៉ូដែល 16GB
គឺមានតម្លៃ 316 ដុល្លារ ហើយតម្លៃលក់ចេញ 499 ដុល្លារ ទទួលបានប្រាក់ចំណេញ 37% ភាគរយ។
គួររំលឹកថាបើតាមការប៉ាន់ប្រមាណរបស់ក្រុមស្រាវជ្រាវទីផ្សារ IHS ដោយមានការវិភាគពីលោក Andrew Rassweiler កាលពីដំបូងឡើយ បានលើកឡើងថា
ការបង្កើត iPad mini ជំនាន់ទី 4 ម៉ូឌែល 32GB Wi-Fi only រាប់បញ្ចូលទាំងថ្លៃពលកម្ម
ដែលបំពាក់ជាមួយ processor
ល្បឿនលឿនជាងមុន
និងបានចេញលក់កាលពីថ្ងៃសុក្រ ទី 2
ខែវិច្ឆិកា កន្លង ទៅនេះ គឺមានតម្លៃប្រហែល 305
ដុល្លារ ដែលប្រាក់ចំណេញមានចំនួន 49
ភាគរយ ។ ផ្ទុយទៅវិញ iPad
Mini ចេញលក់កាលពី
ថ្ងៃសុក្រ នោះ បង្កើតឡើងក្នុងតម្លៃ ត្រឹមតែ 198
ដុល្លារ រាប់បញ្ចូលទាំង កម្លាំងពលកម្មប៉ុណ្ណោះ។ សម្រាប់ ម៉ូដែល 16GB មានលក់ចេញក្នុងតម្លៃ 329 ដុល្លារ ទទួលបានប្រាក់ចំណេញ 40% ភាគរយ តិចជាង Surface។ ចំណែក Nexus 7
របស់ក្រុមហ៊ុន Google បង្កើតឡើងក្នុងតម្លៃ 159 ដុល្លារ ហើយលក់ចេញក្នុងតម្លៃ 199 ដុល្លារ ទទួលបានចំណេញ 20 ភាគរយ។ ចុងក្រោយក្រុមហ៊ុន Amazon បានបង្កើត Kindle Fire HD ទំហំ 7 អ៊ីញ ជាមួយអង្គផ្ទុកឯកសារទំហំ 16GB ក្នុងតម្លៃ 174
ដុល្លារ ហើយលក់ចេញក្នុងតម្លៃ 199
ដុល្លារ ទទួលបានប្រាក់ចំណេញ 13% ភាគរយ៕