Microsoft Surface Tablet ត្រូវបានក្រុមហ៊ុន Microsoft សម្ងំផលិតអស់រយៈពេលជាច្រើនឆ្នាំមកហើយ
បន្ទាប់ពីបានព្យាយាមប្រកូកប្រកាសឲ្យក្រុមហ៊ុននានាទទួលយក Window 8 ធ្វើជា Operation System សម្រាប់
Device ថ្មីៗរួចមក។
អាចថា
នេះគឺជាការប្រជែមួយដោយផ្ទាល់ជាមួយ Apple iPad ផងក៏ថាបាន
ព្រោះ Microsoft បានមើលឃើញរួចជាស្រេចថា "Surface" ដែលជា Tablet ថ្មីរបស់ខ្លួនមានលក្ខណៈប្រសើរជាង
iPad ច្រើន
ច្រើនជាងរហូតទទួលបានការអបអរយ៉ាងខ្លាំងពីផ្នែក Media ដែលធ្លាប់តែរិះគន់ថា Microsoft អន់ខាង Hardware។
គម្រោងផលិត Tablet ដ៏អាថ៌កំបាំងរបស់
Microsoft គ្មានត្រូវបានអ្នកណាដឹងឡើយ
សូម្បីបន្តិចក៏គ្មានដែរ រហូតមកដល់ថ្ងៃដែល Microsoft ប្រកាសចេញតែម្តងទើបបានអ្នកផងទាំងឡាយដឹង។
វាជា Tablet ដែលឈ្នះ
Apple iPad ទៅលើប្រការច្រើនយ៉ាង តួយ៉ាង Keyboard នៅលើ iPad មិនអាចឲ្យគេវាយពាក្យលើសពី
140 តួ គ្មានប៊ិចសម្រាប់ឲ្យគេសរសេរ Note តែអ្វីៗទាំងអស់ត្រូវទិញពីក្រុមហ៊ុនផ្សេងយកមកបង្គ្រប់បន្ថែម។
iPad មិនត្រូវបានបង្កើតសម្រាប់ធ្វើអ្វីមួយនោះឡើយ
វាត្រូវបានបង្កើតសម្រាប់តែឲ្យប្រើកិច្ចការបន្ទាប់បន្សំតូចតាចប៉ុណ្ណោះ
ព្រោះ ios របស់វាមានកំហិតក្នុងការប្រើ។
ដោយឡែក Surface របស់
Microsoft វិញ វាមានលក្ខណៈពិសេសច្រើនជាង
ព្រោះវាប្រើ Window 8 ពេញលេញតែម្តង
មិនមែនច្រឹបចោលខ្លះដូច MAC OSX ទៅ ios នោះឡើយ។ ក្រៅពីនេះ Surface អាចប្រើប្រូក្រាមទាំងអស់របស់ Window 8 ដូច្នេះកិច្ចការផងទាំងឡាយធ្វើនៅលើ Desktop បាន អាចយកមកធ្វើជាមួយ Surface បានដូចគ្នា នេះគឺជាតម្លៃនៃប្រយោជន៍មួយ
ដែលខុសគ្នារវាង "iPad"
ជាមួយ "Surface"។
ទោះបីជាសព្វថ្ងៃនេះ iPad ទទួលបានការនិយមពីអ្នកប្រើច្រើនយ៉ាងណាក៏ដោយចុះ
តែនៅពេល Surface ចេញលក់ជាផ្លូវការនៅប៉ុន្មានខែខាងមុខនេះ
វានឹងទាញយកទីផ្សាររបស់ iPad ខ្លះៗមិនខានឡើយ។
Surface ត្រូវបានបង្កើតឡើងសម្រាប់ធ្វើកិច្ចការគ្រប់យ៉ាងទាំងអស់
ទាំងអាចប្រើជាមួយ Tablet
ឬជា Notebook ឬប្រើវាជាជំនួសឲ្យ Desktop ក៏បាន ព្រោះតែវាអាចប្រើប្រូក្រាមតែមួយ
រាល់ file ដែលធ្វើនៅក្នុង Desktop អាចយកមកប្រើជាមួយ ឬបើកជាមួយ Surface បានដោយមិនចាំបាច់ធ្វើអ្វីទាំងអស់។
Surface
Tablet :
- Tablet នេះ មានទាំង Cover មកជាមួយនៅក្នុ Cover នោះ វាគឺជា Keyboard នៅពីក្រោយតួរបស់
Surface វាមានជើងសម្រាប់ទាញចេញ
ដើម្បីទប់សម្រាប់ប្តូរវាឲ្យមកជា Notebook បត់គម្របចូលទៅពីក្រោយវាក្លាយទៅជា
Tablet ដោយស្វ័យប្រវត្តិគ្មានអ្វីទើសទែងឡើយ។
- Keyboard ដែលដើរតួជា Cover ផងន មានកម្រាស់ត្រឹមតែ ៣
មីល្លីម៉ែត្រតែប៉ុណ្ណោះ ឯចំណែកតួរបស់ Tablet វិញ
មានបង្កប់ប៊ិចក្នុងនោះរួចជាស្រេច សម្រាប់ Hand writting ឬ Take Note ក្រៅពីនេះ
វាក៏មានប្រូក្រាមមួយចំនួនត្រូវបានគេ Install រួចជាស្រេចនៅក្នុងនោះ។
- វាមានរន្ធ USB 3.0 (port) មកជាមួយសម្រាប់ឲ្យយើងសាកថ្មទូរស័ព្ទ
ឬតភ្ជាប់ទៅ Printer ក៏បាន ឯចំណែករបរាងរបស់ Surface Tablet នេះវិញ គឺស្អាតមិនចាញ់ iPad នោះឡើយ។
- Surface ផលិតដោយ Microsoft នឹងក្លាយជារលកមួយថ្មីនៃទីផ្សារ Tablet ហើយអាចទៅហួសអ្វីដែល iPad កំពុងទទួលបាន
ព្រមទាំងបើកទំព័រមួយថ្មីទៀតសម្រាប់ការប្រើ Computer នាពេលអនាគត។
តាមដំណឹងចុងក្រោយចេញពី Microsoft បានឲ្យដឹងថា Surface ចេញលក់ដំបូងគេ
គឺមួយប្រើ ARM Chip (ប្រើ window RT) ក្នុងតម្លៃប្រហែល 499$ ឯចំណែក Surface ចេញបន្ទាប់ប្រើ intel chip (X86) ប្រើ Window 8
ពេញលេញ។ Software អាចប្រើបានទាំងពីរចេញពីប្រអប់តែមួយ
នេះគឺជាលក្ខណៈពិសេសបំផុតដែលគ្រប់គ្នាចង់បាន។
មូលហេតុដែលនាំឲ្យ Microsoft ធ្វើ Tablet ដោយខ្លួនឯងនោះ
មកពីមិនទុកចិត្តខ្លាចក្រុមហ៊ុនដទៃមិនអាចធ្វើបានតាមបំណងខ្លួនចង់បាន
ឬអាចធ្វើឲ្យខូចទីផ្សារដោយប្រការណាមួយ៕