សួស្ដី
ថ្ងៃនេះខ្ញុំនឹងបង្ហាញជូនពីរបៀបបម្លែងពីប្លក Wordpress ទៅកាន់ប្លក Blogger វិញ។
ដោយកាលពីមុនខ្មែរយើងចូលចិត្តបង្កើតទៅ Wordpress ណាស់
ព្រោះវាមានមានលក្ខណៈទំនើប
និងងាយស្រួលតាមដានរាល់បណ្ដាប្លកខ្មែរផ្សេងៗ។ តែជាសំណាងអាក្រក់
មានប្លកខ្មែរជាច្រើនត្រូវបានខាង Wordpress បិទចោលដោយគ្មានប្រាប់មូលហេតុ
ដោយគេសម្អាងថាល្មើសលក្ខខណ្ឌ
តែគ្មានអ្នកណាអាចដឹងបានថាខុសអីនោះទេ
សូម្បីតែអ្នកសរសេររិះគន់បញ្ហាសង្គមរបស់ខ្លួនសោះ ហើយអោយតែមានអ្នករាយការណ៍
គឺប្រាកដជាបិទភ្លាមគ្មាននៅយូរទេ។ ដូច្នេះ Wordpress គឺជាទឹកក្ដៅដែលមិនអាចអោយត្រីនៅបានទេ។
»»ងាយស្រួលសរសេរមិនសាំញ៉ាំ
ដំណើរការរហ័សជាង Wordpress។
»»មាន Template ស្អាតៗ និងប្រើបានដោយសេរីជាច្រើន។
ឥឡូវនេះខ្មែរយើងដែលជាអ្នកចង់បង្កើតប្លក
បានងាកមកបង្កើតដោយប្រើសេវាកម្មរបស់ Google វិញហើយ
ដោយសារតែវាមិនសូវរឹតត្បិតទេ ឧទាហរណ៍ : ការបង្ហោះឯកសារចំរៀង កម្មវិធី
រិះគន់សង្គម នយោបាយ ជាដើម។
ចូលមកដល់សាច់រឿងវិញ
យើងមានវិធីក្នុងការដឹកជញ្ជូនអត្ថបទ (ប្រកាស) ដែលបានចុះផ្សាយក្នុង Wordpress រួចហើយដោយបម្លែងយកទៅដាក់ក្នុង Blogger វិញ។ សូមមើលវិធីធ្វើដូចខាងក្រោមនេះ ៖
ចំណាំ៖
»»លោកអ្នកមិនអាចបម្លែងប្លក
Wordpress ដែលមានប្រកាសរាប់រយអត្ថបទទៅហើយនោះទេ
ព្រោះការបម្លែងនេះមានត្រឹមតែ 1MB តែប៉ុណ្ណោះ
មានន័យថាការបន្លែងអនុញ្ញាតិតែក្រោមទំហំ 1MB។
»»រាល់អាស័យដ្ឋាន
URL របស់ប្រកាសកន្លងមកនឹងត្រូវកែប្រែ
មិននៅដូចដើមបានទេ។
»»ម៉ាស៊ីនស្វែងរក
(search engine) នឹងមិនទាន់ស្គាល់អត្ថបទទាំងនោះភ្លាមៗបានទេ
ត្រូវការរយៈពេលដើម្បីធ្វើអោយវាស្គាល់។
»»ការបម្លែងនេះគឺសាកសម
សម្រាប់តែ Wordpress ថ្មីៗដែលមិនសូវមានអត្ថបទច្រើន។
ការនាំចេញប្លក
Wordpress ៖
- កត់ត្រាចូល
(Log In) ប្លក Wordpress របស់អ្នកដោយចូលទៅតាម
>> www.ឈ្មោះប្លករបស់អ្នក.wordpress.com/wp-admin
- ចុចលើ Tools >> Export ។
នោះលោកអ្នកនឹងទទួលបានឯកសារដែលមានកន្ទុយ WXR ដែលជាឯកសារ
database របស់ Wordpress។ សូមមើលរូបខាងក្រោម
បន្លែងពីឯកសារ WXR ទៅកាន់ឯកសារ
XML ៖
- ចូលទៅកាន់ www.wordpress2blogger.appspot.com ដែលជាគេហទំព័រមានមុខងារបម្លែងប្លក Wordpress ទៅកាន់ Blogger ។
-
រួចចុចប៊ូតុងរកមើល (Brows)
ដើម្បីចូលទៅយកឯកសារ
WXR ដែលលើកអ្នកបាននាំចេញពីប្លក Wordpress កន្លងមក។ ហើយចុច Convert ដើម្បីធ្វើការបម្លែង។
ពេលនោះលោកអ្នកនឹងទទួលបានឯកសារដែលមានកន្ទុយជា XML (ដែលជាឯកសារ database របស់
Blogger)។
របៀបយកឯកសារ XML ទៅដាក់ចូលក្នុង Blogger.com ៖
-
សន្មតថាលោកអ្នកបានបង្កើត blogger ថ្មីមួយដែលមិនទាន់មានអត្ថបទសោះឡើយ។
- កត់ត្រាចូល
(Log In) ប្លក Blogger របស់អ្នក។
- ចូលទៅកាន់ Setting >> Other >> រួចចុចលើ Import blog
-
នោះលោកអ្នកនឹងឃើញផ្ទាំងនាំចូលបានបង្ហាញឡើង
- ត្រង់កន្លែង Select an exported blog file (.xml) សូមចុចប់ប៊ូតុងរកមើល...
ដើម្បីចូលទៅយកឯកសារ XML
ដែលអ្នកបានបម្លែងទុកក្នុងកុំព្យូទ័ររួចនោះ។
-
វាយពាក្យកូដសន្សំ ដើម្បីបញ្ជាក់ថាអ្នកមិនមែនជាគ្រឿងយន្ត។
-
រួចរាល់សូមចុច Import
Blog ដើម្បីធ្វើអោយប្លកអ្នកមានអត្ថបទដែលទាញចេញពីឯកសារ
XML នោះ។
ចំណាំ៖
គេហទំព័រខាងលើអាចអោយលោកអ្នកបម្លែងពី WXR ទៅ XML ក្នុងទំហំតូចជាង 1 មេហ្កាបៃ តែប៉ុណ្ណោះ។
បន្ទាប់ពីមើលសព្វគ្រប់តាមជំហានខាងលើរួចហើយ
សង្ឃឹមថាអ្នកដែលមានប្លកនៅ Wordpress ថ្មីថ្មោងដែលចង់ដឹកជញ្ជូនអីវ៉ែអីវ៉ាន់យកមកដាក់ក្នុង
Blogger បានជោគជ័យ។

.png)
