សួស្ដីខ្ញុំថ្ងៃនេះខ្ញុំសូមពន្យល់អោយបានដឹងទាំងអស់គ្នា
ជាពិសេសអ្នកដែលកំពុងប្រើសេវាកម្មឥតគិតថ្លៃរបស់ Google គឺ Blogger។
ដោយហេតុថា Blogger ជាសេវាកម្មបង្កើតប្លក
(កំណត់ហេតុបណ្ដាញ) ដោយមិនគិតលុយ ដូច្នេះប្រាកដជាមានដែនកំណត់ជាមិនខាន។
ចុះតើវាមានដែនកំណត់អ្វីខ្លះ? តើយើងអាចដាក់ឯកសារបានប៉ុន្មាន
Mb? ដាក់បានឯកសារអ្វីខ្លះ?
នៅពេលដែលលោកអ្នកចុះឈ្មោះប្រើ blogger នោះលោកអ្នកប្រាកដជាឆ្ងល់ថា តើ Blogger អាចអោយយើងដាក់ឯកសារបានទំហំប៉ុន្មានដែរ
(Mb)? ហើយជាប្រភេទឯកសារអ្វីខ្លះ?
ចម្លើយគឺ ៖ Blogger អាចអោយអ្នកប្រើអាចស្តុកទុកឯកសារសម្រាប់ប្រើជាមួយអត្ថបទ
បានទំហំ 1024MB (ស្មើទំហំ 1GB) ហើយឯកសារដែលអាចស្តុកទុកបាននោះគឺជាប្រភេទ
JPG, PNG និង GIF ។
ដំណើរការរបស់វាគឺ៖ នៅពេលដែលលោកអ្នកបង្កើត Blogger ដំបូងនោះ
Google និងបង្កើតឃ្លាំងស្តុកឯកសាររូបភាពនៅ
Picasa Web Albums ដោយស្វ័យប្រវត្ត ដែលមានទំហំមួយ 1GB សម្រាប់ប្រើធ្វើជាឃ្លាំងស្តុកឯកសាររបស់ Blogger ។ ដូចនេះដើម្បីលុប កែឯកសាររូបភាព
លោកអ្នកត្រូវចូលទៅកែ ឬលុប នៅ Picasa Web Albums ព្រោះ blogspot
មិនមានមុខងារអោយលុបឬកែបានទេ។
ដើម្បីដឹងទំហំនៅសល់របស់ Blogger អ្នកត្រូវចូលទៅមើលនៅ
Picasa Web Albums ដែលមានអាសយដ្ឋាន https://picasaweb.google.com/home ។
~ចំណុចពិសេសរបស់ឃ្លាំងផ្ទុកឯកសារ
Blogspot ឬ Picasa
Google បានដាក់លក្ខខណ្ឌថា បើលោកអ្នក Upload រូបភាពដែលមានទំហំខ្នាត
បណ្ដោយនិងទទឹងត្រឹម 800
pixels ឬក៏តូចជាងនេះ
Google នឹងមិនរាល់ចំនួនផ្ទុកឯកសារទេ
មានន័យថា ការ Upload និងរក្សាទុកគឺគ្មានដែនកំណត់ (Unlimited)។
ទំហំខ្នាតបណ្ដោយនិងទទឹងត្រឹម 800 pixels គឺជាទំហំល្អក្នុងការចែករំលែករូបភាពក្នុង
internet ជាពិសេស សម្រាប់អត្ថបទប្លក។
ប៉ុន្តែបើលោកអ្នកចង់ Upload
រូបភាពដែលមានទំហំធំជាង
800-pixels (សម្រាប់ទុកបោះពុម្ព)
នោះអ្នកនឹងត្រូវរាប់ទំហំផ្ទុកឯកសារដែល Google កំណត់ត្រឹម
1GB។
តែអ្នកអាចទិញទំហំផ្ទុកបន្ថែមបាន។
ខាងក្រោមនេះគឺជាព័ត៌មានខ្លះៗអំពីដែនកំណត់ ដែលអ្នកត្រូវដឹង។
ហើយព័ត៌មាននេះនឹងអាចប្រែប្រួលនៅពេលអនាគត៖
~ដែនកំណត់គណនី
(Account limits)៖
»»មួយអ៊ីមែល Google អាចបង្កើត Blogger បាន
100 គណនី។
»»ព័ត៌មានប្រវត្តិសង្ខេប
(About Me) សរសេរបាន 1,200 តួអក្សរ។
»»ព័ត៌មានប្រវត្តិសង្ខេប
ចំណាប់អារម្មណ៍ សរសេរបាន 2,000 តួអក្សរ។
»»អ្នកអាចតាមដានប្លកដទៃបានត្រឹម
300 ប្លក ក្នុងមួយគណនី។
~ ខ្នាតរូបភាព (dimension)
»»រូបភាពដែលត្រូវ
Upload ចូល post editor ខ្នាតធំបំផុតបណ្ដោយនិងទទឹង 1600px ព្រោះបើអ្នក
Upload រូបធំជាងនេះ Blogspot នឹងបង្រួញខ្នាតអោយនៅត្រឹម 1600px វិញដដែល។ រូបភាពធំបំផុត 8MB។
»»រូបភាពផ្ទៃខាងក្រោយ
(background) Upload ចូលទៅ Template Designer > Background page មិនកំណត់។ រូបភាពធំបំផុត 300KB បើប្រើតាមទូរស័ព្ទត្រឹម 250KB។
~ដែនកំណត់ប្លក៖
»»ចំណងជើងប្លក (blog Title) : សរសេរបានត្រឹម 90 តួអក្សរ។
»»ឈ្មោះតំបន់បណ្ដាញរង
(Subdomain name) : សរសេរបានត្រឹម 37 តួអក្សរ។ ឧទាហរណ៍: http://SUBDOMAIN.blogspot.com។
»»ពិពណ៌នាអំពីប្លក
(description) : សរសេរបានត្រឹម 500 តួអក្សរ។
»»ចំនួនសមាជិក/អ្នកនិពន្ធ
(members/authors) : អញ្ជើញបាន 100 នាក់ក្នុងមួយប្លក។
»»បើប្លកអ្នកដាក់ជា
Private blog : អាចអោយអ្នកអានបានត្រឹម 100 នាក់។
ចំនួនអត្ថបទ (Posts) : គ្មានកំណត់។
»»ទំព័រមុខ (Home page) : Blogger និងបង្ហាញចំនួនអត្ថបទ 1MB ក្នុងមួយទំព័រមុខ
ហើយដាក់អត្ថបទបន្តបន្ទាប់នៅសន្លឹកបន្ទាប់ទៀត។ ល្អណាស់ដើម្បីកុំអោយទំព័រមុខបង្ហាញអត្ថបទច្រើនជ្រុលពេក។
»»ទំព័រ (គឺ Pageមិនមែន Post) : បង្កើតបាន
20 ទំព័រក្នុងមួយប្លក។
»»ស្លាក (Labels) : ដាក់បាន 500
ស្លាក។ ស្លាករបស់ Blogger
ប្រៀបដូចជំពូករបស់ប្លក។
~ដែនកំណត់អត្ថបទ៖
»»អត្ថបទ : សរសេរមិនកំណត់ប្រវែងអត្ថបទ។
»»ចំនួនស្លាក :
អត្ថបទមួយអាចដាក់ស្លាកបាន 20 ស្លាក។
»«ដាក់មតិ :
មិនកំណត់ចំនួន។
»«ចំណង់ជើងអត្ថបទ
: 39 តួអក្សរ
(ចាប់យកដោយស្វ័យប្រវត្តិបើអ្នកមិនបានដាក់)។
»ដែនកំណត់ផ្សេងៗទៀត៖
»«ប្រវែងស្លាក (Label length) : សរសេរបាន 200 តួអក្សរក្នុងមួយស្លាក។
»»ប្រវែងមតិ (Comment Length): សរសេរបាន 4,096 តួអក្សរក្នុងមួយមតិ។
សង្ខេប៖
សរុបមកថ្វីត្បិតតែ Blogger
អោយអ្នកប្រើស្តុកឯកសាររូបភាពត្រឹម
1024MB (1GB) ក៏ពិតមែន តែបើលោកអ្នក Upload រូបភាពមិនលើស 800px វាស្មើនឹងគ្មានដែនកំណត់
នោះលោកអ្នកនឹងលែងខ្វល់អំពីទំហំស្តុកទុកឯកសារសម្រាប់ប្រើជាមួយអត្ថបទទៀតហើយ។
រីឯ Wordpress អោយទំហំ 3GB ក៏ពិតមែន តែគិតអោយតែ Upload ចូលគឺគិតទាំងអស់។ តើរវាង Blogger និង Wordpress អ្នកណាល្អជាង? ស្រេចតែចិត្តលោកអ្នកទេ៕
»»»»យល់ដឹងបន្ថែមអំពីឯកសារ
JPG, PNG និង GIF៖



កម្មវិធីដែលសម្រាប់កែសម្រួល
JPG, PNG និង GIF មានដូចជា៖
- Microsoft
Paint មានស្រាប់
ងាយស្រួលប្រើ តែមានមុខងារតិច។
- Microsoft
Office Picture Manager មានមកជាមួយ
Microsoft Office ងាយប្រើ និងរហ័ស។
- Adobe
Photoshop ត្រូវរៀនប្រើទើបយល់អាចប្រើបាន
សំខាន់សម្រាប់អ្នករចនាគេហទំព័រ។
- FastStone
Image Viewer កម្មវិធីគ្រប់គ្រងរូបភាពនិងមានមុខងារកែរូប
បម្លែងរូប។