តើអ្វីទៅជា URL shortening ? គឺជាបច្ចេកទេសធ្វើអោយតំណផ្សេងៗ
មានប្រវែងខ្លីមកវិញដោយការដូរទៅជាឈ្មោះផ្សេងវិញ។
វាមានប្រយោជន៍សម្រាប់ជំនួសអោយតំណភ្ជាប់ណាដែលមានប្រវែងវែងៗ ពិបាកចំណាំ
ដោយដាក់ជំនួសមកវិញនូវតំណភ្ជាប់ខ្លីៗ។ ហើយសេវាកម្មដែលខ្ញុំចង់អោយលោកអ្នកស្គាល់នោះគឺ
សេវាបង្រួញអាសយដ្ឋានរបស់ Google ឈ្មោះ Google Url Shortener ដែលងាយស្រួលនិងមិនរញ៉េរញ៉ៃ។
មានសេវាជាច្រើនដែលមាននាទីធ្វើអោយ URL ខ្លីបាន ដូចជា៖
» adf.ly
» tinyurl.com
» bit.ly
ឧទាហរណ៍ ៖ ខ្ញុំមានតំណមួយ : http://akbalthom.blogspot.com/search/label/Blogspot%20Tips
ដោយខ្ញុំប្រើសេវាកម្ម
Goo.gl នោះខ្ញុំបានតំណមួយទៀតដែលមានប្រវែងខ្លីទៅជា
: http://goo.gl/yCfYA ។
របៀបប្រើ Google Url Shortener
- ចម្លងតំណ
ណាដែលអ្នកគិតចង់បង្រួញអោយខ្លី
- បិទភ្ជាប់ចូលក្នុងប្រលោះ Paste your long URL here
- រួចចុចប៊ូតុង Shorten URL
- នោះអ្នកនឹងទទួលបានតំណមួយទៀតដែរខ្លី
នៅខាងស្តាំ (សូមមើលរូបខាងក្រោម)