តើលោកអ្នកជាអ្នកប្រើប្រាស់សេវាកម្មផ្ទុកឯកសារ Google Drive មែនទេ? ឥឡូវនេះ
Google បានច្របាច់ទំហំស្ដុកឯកសារដូចជា Gmail, G+, Drive ឲ្យចូលគ្នាបង្កើតបានជាទំហំដល់ទៅ
15GB ឯណោះ ដែលទំហំនេះធំជាង SkyDrive របស់ Microsoft ទៅទៀត។
ចំពោះខ្ញុំៗ រីករាយខ្លាំងណាស់ដែល Google ធ្វើបែបនេះ
ព្រោះអីខ្ញុំអត់មានប្រើការស្ដុកឯកសារក្នុង Gmail
(ពីមុន 10GB) និង G+ ទេ, ដូច្នេះការយកទំហំស្តុកមកគិតរាប់តែមួយកន្លែងអញ្ចឹង
ធ្វើឲ្យខ្ញុំអាចប្រើGoogle
Drive បានជាង 10GB ឯណោះ ពិតជាពិសេសមែន។
តែអ្វីដែលជាបញ្ហារបស់សេវាកម្ម Google Drive នោះគឺ មានខ្មែរយើងមួយចំនួន
អត់ដឹងពីរបៀបទាញយកចេញពីហ្នឹងទេ មិនដឹងជារកថ្លែងថាម៉េចទេ
(ក្ដៀនយោបល់)!!!! (o_O)។ ដូចនេះក្នុងអត្ថបទគន្លឹះនេះ
នឹងបង្ហាញលោកអ្នក (ជាពិសេសម្ចាស់តំណ) ពីរបៀបធ្វើឲ្យការទាញយកពី Google Drive ដោយផ្ទាល់ភ្លាមៗ
មិនបាច់ចូលដល់ផ្ទាំងកិច្ចរបស់ Google Drive ឡើយ
ដើម្បីបង្កការងាយស្រួលដល់បងប្អូនខ្មែរយើង :D។
៙
ការទាញយកឯកសារតាមរបៀបពីកំណើតរបស់ Google Drive ៖
ការទាញយកឯកសារដែលគេផ្ទុកនៅ Google Drive គឺជាការងាយស្រួលខ្លាំងណាស់
គ្មានអីស្មុគស្មាញនោះទេ វាមិនបង្ហាញជា button ទេ, គ្រាន់តែត្រូវចុចនៅម៉ឺនុយ File >> Download ដើម្បីទាញយកជាការស្រេច។
តែប៉ុណ្ណឹងឯង!!!!!!!!!!!!
៙
របៀបធ្វើឲ្យងាយ ដោយមិនចាំបាច់ចូលទៅផ្ទាំងកិច្ចឡើយ ៖
ខាងលើខ្ញុំគ្រាន់តែពញ្ញាក់អ្នកមិនស្គាល់ Google Drive សោះ ខាងក្រោយទើបជាចំណុចសំខាន់ :D ៖
- Lon in ចូលទៅក្នុងគណនី Google Drive។
- សាក upload ឯកសារមួយចូលក្នុង
Google Drive ឬក៏ Share ឯកសារដែលមានស្រាប់
។
- ពេល upload ចប់ត្រូវកំណត់ឲ្យឯកសារនោះ
អាចឲ្យសាធារណៈជនអាចទាញយកបាន
(បើយើងមិនកំណត់ឲ្យសាធារណៈជនអាចទាញបានទេ នោះការធ្វើតំណ direct download នឹងមិនដំណើរការទេ)។
- កណ្ដុរស្តាំលើឯកសារនោះ ជ្រើសយក Share... >> Share... ។
- សូមចម្លងទុក ID (អក្សរសំគាល់ឯកសារ) សូមមើលរូបខាងក្រោមនេះ
- ឥឡូវសូមធ្វើការជំនួសត្រង់អក្សរ xxxxxxxxxxxxxxx ជាមួយនឹង ID ដែលអ្នកចម្លងទុកខាងលើនោះ ។
https://docs.google.com/uc?id=xxxxxxxxxxxxxxx&export=download
- មកដល់ចំណុចចុងក្រោយនេះការធ្វើតំណ
direct download សម្រាប់ Google Drive បានរួចរាល់ហើយ
សូមយកទៅប្រើសម្រាប់ដាក់ឲ្យគេទាញយកចុះ ប្រាកដជាស្រួលជាងមុន។
បើអ្នកគិតថាតំណដែលបង្កើតរួចនេះវែង
គិតចង់ឲ្យខ្លីនោះសូមប្រើសេវាកម្មបង្រួម URL ឲ្យខ្លី
ដែលប្លកIdea for khmerធ្លាប់បានបង្ហាញជូនម្ដងហើយ។
ហើយបើថាការរៀបរាប់ខាងលើនៅតែមានបញ្ហាទាញយកមិនបានទៀត
អាចមកពីតំណនោះមិនសម្រាប់ជាសាធារណៈ ឬក៏លោកអ្នក..... :D៕