កម្មវិធី Photoshop គឺជាកម្មវិធីកាត់ត
និងរចនារូបភាពប្រភេទ Rastor
ដ៏ជំនាញមួយ
ដែលអ្នកណាក៏ត្រូវចេះប្រើកម្មវិធីនេះដែរ ទោះចេះតិចក្ដីច្រើនក្ដី។យើងមិនបាច់និយាយពីតម្លៃកម្មវិធីថាថ្លៃប៉ុន្មាន
ព្រោះគ្មានលុយទិញទេ
ហើយបើឲ្យទៅប្រើកម្មវិធី Free មិនសូវមានដែរ ព្រោះមិនចង់ខាតពេល។ សម្រាប់អ្នកប្រើប្លុកមួយចំនួនសួរខ្ញុំថា ធ្វើយ៉ាងម៉េចបានឲ្យរូបភាពដែលយកមកប្រើជាមួយប្លុកយើង វាបង្ហាញច្បាស់ៗ :D ចម្លើយនោះគឺយើងត្រូវប្រើ resolution កម្រិតខ្ពស់ ដោយរក្សាទុកជាឯកសាររូបភាព ដែលត្រូវនឹងប្រភេទរូបភាពរបស់យើង។
ហើយបើឲ្យទៅប្រើកម្មវិធី Free មិនសូវមានដែរ ព្រោះមិនចង់ខាតពេល។ សម្រាប់អ្នកប្រើប្លុកមួយចំនួនសួរខ្ញុំថា ធ្វើយ៉ាងម៉េចបានឲ្យរូបភាពដែលយកមកប្រើជាមួយប្លុកយើង វាបង្ហាញច្បាស់ៗ :D ចម្លើយនោះគឺយើងត្រូវប្រើ resolution កម្រិតខ្ពស់ ដោយរក្សាទុកជាឯកសាររូបភាព ដែលត្រូវនឹងប្រភេទរូបភាពរបស់យើង។
៙
ស្វែងយល់ពីប្រភេទឯកសាររូបភាពសំខាន់ៗ JPG, PNG និង
GIF ៖
JPG ឬ JPEG គឺជាឯកសាររូបភាពដែលគេប្រើជាទូទៅជាពិសេសកាមេរ៉ាទូរស័ព្ទ
រូបភាព Wallpaper ជាដើម។
ឯកសាររូបមួយនេះទូលំទូលាយជាងគេ អាចជ្រើសរើសគុណភាពរូបភាពគិតជាភាគរយ (%)
មានតាំងពីគុណភាពអន់រហូតដល់ល្អបំផុត។ គុណវិបត្តិរបស់វាមិនមាន "pixel ថ្លា" នោះទេ ដូច្នេះរាល់ pixel ថ្លា ដែលមានក្នុងកិច្ចការរបស់យើង
វានិងជំនួសដោយពណ៌ផ្សេង ជាទូទៅគឺវានឹងយកពណ៌ ស មកបំពេញ។
PNG
(Portable Network Graphic) គឺជាឯកសាររូបភាពដែលគេបង្កើតមកប្រើបានគ្រប់ទីកន្លែង
មិនថាការងារបោះពុម្ព ឬសម្រាប់បង្ហាញលើគេហទំព័រ/ប្លុកឡើយ។ វាមានគុណភាពល្អ
24Bit ដែលមិនអាចកំណត់ភាគរយ % គុណភាពរូបទេ
គឺវាកំណត់ដោយស្វ័យប្រវត្តិជាក់លាក់ (lossless compression ), ហើយ PNG ក៏មានជាប្រភេទ
8bit (256 ពណ៌) ផងដែរ។
សារៈសំខាន់ក្នុងការប្រើឯកសារ PNG នោះគឺវាមានគ្រាប់ពណ៌ថ្លា
(transparent pixels ) ដែលធ្វើអោយរូបភាពមើលឃើញទៅផ្ទៃខាងក្រោយ
ដែលយើងតែងតែហៅថារូបគ្មានជាប់ Background ។
គេបង្កើត PNG ដើម្បីទទួលរូបភាពគ្មានផ្ទៃពីក្រោយដែលមានគុណភាពខ្ពស់។
ឧទាហរណ៍ :
ខ្ញុំបានកាត់រូបភាពក្នុងកម្មវិធី Adobe Photoshop ដូចនេះខ្ញុំត្រូវរក្សារូបណាមួយដែលខ្ញុំបានកាត់ផ្ទៃ
Background ចេញនោះជាឯកសារ PNG បើខ្ញុំរក្សាវាទុកជា JPG នៅរូបភាពនិងមានផ្ទៃ Background ពណ៌សជាមិនខាន។
GIF
(Graphical Interchange Format) គឺជាឯកសាររូបភាពដែលមានពណ៌ត្រឹម
256 ដែលធ្វើឲ្យរូបភាពបង្ហាញមិនស្អាត
ជាពិសេសពណ៌លាយគ្នា (Gradient)។ ចំណុចសំខាន់របស់ GIF គឺបង្កើតជា slide រូបភាព
ដែលអាចដាក់សន្លឹករូបជាច្រើនក្នុងឯកសារ GIF តែមួយ
ជាហេតុធ្វើអោយ GIF មានចលនាដែលគេតែងតែហៅថា
រូបភាពមានចលនា តែវាមិនមែនជា Video ទេ។
រូបភាពជាច្រើនត្រូវបានដាក់ចូល និងកំណត់ល្បឿនបង្ហាញពីមួយទៅមួយ
ដែលគេច្នៃធ្វើជារូបភាព Slide , រូបផ្សាយពាណិជ្ជកម្ម។
មកដល់ពេលនេះមានកម្មវិធីដែលអាចបម្លែងឯកសារវីដេអូ ទៅជា GIF បាន។
៙ របៀប Save រូបភាពសម្រាប់ប្រើជាមួយគេហទំព័រ/ប្លុក ៖
- បើកយកសន្លឹកកិច្ចការថ្មីមួយ
ឧទាហរណ៍ 700x200px ដោយប្រើ resolution 300px និងពណ៌ RGB ។
បន្ថែម : ត្រង់ resolution ជាធម្មតាវាដាក់ឲ្យ 72 តែយើងគួរប្រើចាប់ពី 150 ឡើងទៅ ដោយ ៖
150 : សម្រាប់បង្ហាញលើអេក្រង់ និង PDF ។
200 : សម្រាប់បង្ហាញលើ គេហទំព័រ/ប្លក
ដែលមានតម្រូវការខ្ពស់។
300 : អាចយកទៅបោះពុម្ពលើក្រដាសបាន។
600 : គុណភាពបោះពុម្ពរូបថត។
*កាលណា resolution កាន់តែខ្ពស់ ទំហំរូបកាន់តែធំ។
- នៅក្នុងឧទាហរណ៍នេះ ខ្ញុំលើយករូបថតតារាបរទេស
មកប្រៀបធៀបគុណភាពឯកសារមើល
- ដោយខ្ញុំកាត់ផ្ទៃខាងក្រោយចេញ និង
crop ទៅទំហំ 700x200px។
- ហើយ ចុចលើកម៉ឺនុយ File >> Save for Web...
(Alt+Shift+Ctrl+S)
- នោះយើងនឹងឃើញផ្ទាំងកំណត់ដែលបង្ហាញលទ្ធផលភ្លាមៗ
ពីគុណភាពដែលយើងបម្រុងនឹង Save ទុក។
+ សរុបលទ្ធផល ៖
ឯកសាររូបភាពដែលនៅក្នុង Photoshop មានទំហំ 547 KB ពេល
Save ជាឯកសារផ្សេងៗយើងទទួលបានទំហំថ្មីមួយដែលខុសៗគ្នាទៅតាមប្រភេទ
ឯកសាររូបភាព ហើយគុណភាពក៏ខុសទៅតាមហ្នឹងដែរ។
តែអ្វីដែលគួរឲ្យកត់សម្គាល់គឺមានតែ PNG 24bit ទេដែលបង្ហាញគ្រាប់ពណ៌ថ្លាដូចដើម
100% និង JPG 95%
មានផ្ទៃពណ៌ ស មកជាមួយ។ ហើយ GIF (256 Color) និង
PNG 8bit (256 Color) មិនអាចបង្ហាញ pixel ពណ៌ ថ្លាបានទេ តែអាចមិនបង្ហាញ pixel ជាផ្ទាំងដុំបាន ព្រោះវាមានពណ៌តែ 256។