ជាធម្មតា មិនថាយើងជាម្ចាស់ប្លុក
ឬមើលប្លុកទេ តែងតែចង់ឲ្យប្លុកមួយដែលយើងបើកមើលនោះដំណើរការលឿន
ទោះបីអ៊ីនធឺណិត ដើរមិនសូវលឿនក៏ដោយ។ ពេលនេះផងដែរ ideaforkhmerសូមណែនាំលោកអ្នកនូវគន្លឹះសាមញ្ញៗទាំង5យ៉ាង
ដែលធ្វើឲ្យប្លុករបស់
យើង ដំណើរការលឿនក្នុងការផ្ទុកទំព័រ។ ហើយគន្លឹះនេះផងដែរ ក៏ខ្ញុំបានមកពីការសិក្សា ក៏ដូចជាការសាកសួរអ្នកដែលនៅជុំវិញខ្លួន ដែលមានដូចជា : Google, Youtube ជាដើម។ ដូចនេះ បើមានកំហុសឆ្គងត្រង់ណាសូមអធ្យាស្រ័យ។ សូមមើលវិធីងាយៗ ដូចខាងក្រោមដើម្បីឲ្យប្លុកដំណើរការលឿន។
យើង ដំណើរការលឿនក្នុងការផ្ទុកទំព័រ។ ហើយគន្លឹះនេះផងដែរ ក៏ខ្ញុំបានមកពីការសិក្សា ក៏ដូចជាការសាកសួរអ្នកដែលនៅជុំវិញខ្លួន ដែលមានដូចជា : Google, Youtube ជាដើម។ ដូចនេះ បើមានកំហុសឆ្គងត្រង់ណាសូមអធ្យាស្រ័យ។ សូមមើលវិធីងាយៗ ដូចខាងក្រោមដើម្បីឲ្យប្លុកដំណើរការលឿន។
1. ជៀសវាងការប្រើ JavaScript ច្រើនពេកនៅក្នុងប្លុករបស់អ្នក ៖
ជាទូទៅ JavaScript ជាកូដមួយដែលគេនិយមប្រើនៅក្នុងគេហទំព័រ
ដែលមានទាំងការលម្អផ្សេងៗ។ ចំពោះ JavaScript ណាដែលមិនចាំបាច់លោកអ្នកពុំគួរប្រើវាឡើយ
ព្រោះថា វាធ្វើឲ្យប្លុករបស់អ្នកដំណើរការយឺតយូរណាស់ អ្នកប្រើ Blogger យូរឆ្នាំ ប្រាកដជាដឹងអំពីរឿងនេះ
កាលដែលប្លុកមានកូដ JavaScript
ច្រើន ធ្វើឲ្យ Blogger នោះនឹងដំណើរការយូរ។
2. ការប្រើប្រាស់រូបភាព ឬវីដេអូ
ដែលមានទំហំតូចនៅក្នុងគេហទំព័រ ៖
ក្នុងការដាក់ប្រកាស
លោកអ្នកនឹងមិនអាចចៀសវាងបានឡើយក្នុងការ ដាក់រូបភាព
ឬមានជាឯកសារវីដេអូ។ តែចំពោះរឿងនេះ អ្នកត្រូវគិតឲ្យបានម៉ត់ចត់
ដោយធ្វើយ៉ាងណាកុំយករូបភាព ដែលមានទំហំធំៗពេក គឺលោកអ្នកគួរតែបម្លែងវាឲ្យមានទំហំតូចវិញទើបល្អ។
ហើយចំពោះឯកសារជាវីដេអូ ខ្ញុំគិតថា មានមនុស្សច្រើនណាស់បានដឹង
គឺគេមិនដែលយកវីដេអូ ទៅ Upload ឆៅៗចូលនោះទេ
គឺយើងត្រូវ Upload វាចូលក្នុងគេហទំព័រ Youtube សិន ហើយសឹមយកកូដពី Youtube មកបិទភ្ជាប់ក្នុងប្លុកវិញ។
3. លុបចោលនូវកន្លែងទំនេរចោលឥតប្រយោជន៍ក្នុងប្លុករបស់អ្នក
៖
អ្នកគួរដកហូត យកវាចោលនូវកូដមួយចំនួន
ដែលមិនត្រូវបានប្រើក្នុងប្លុករបស់យើង
ហើយបើយើងទុកឲ្យកូដដែលមិនដំណើរការ ឬផ្ទុកវាចោលដោយឥតប្រយោជន៍នោះ
គេហទំព័រក៏ធ្ងន់ឥតប្រយោជន៍ដែរ។
4. ពឹងផ្អែកលើទំព័របណ្ដាញរបស់អ្នកដទៃ
៖
អ្នកគួរប្រើប្រាស់នូវគេហទំព័រឬប្លុកដទៃមួយចំនួនដើម្បីធ្វើជាឃ្លាំង
សម្រាប់ផ្ទុកនូវឯកសារនានា រូបភាពឬជាវីដេអូជាដើម។ ជាឧទាហរណ៍ ៖
នៅពេលដែលអ្នកបង្កើតប្លុក ដើម្បីតេស្តមើលសាកល្បង (Demo) កូដ HTML មួយ
នោះលោកអ្នកអាចយកវាទៅប្រើប្រាស់ជាមួយនឹង Google Drive ដែលវាអាចអនុញ្ញាតឲ្យបង្ហោះកូដ CSS និងHTML បានដែរ។
5. ការប្រើតំណឯកសារពីគេហទំព័រឬប្លុកដែលមានហើយ
៖
នេះជាគន្លឹះមួយដែរ
ដែលលោកអ្នកគួរតែសាកល្បងដែរ
ហើយបើចំណែកអ្នកដែលមានភាពលាក់បាំងនូវប្រភពឯកសារណាមួយនោះក៏ខ្ញុំមិនដឹងធ្វើម្ដេចដែរ។
ចំពោះផ្នែកនេះ ខ្ញុំសូមឲ្យលោកអ្នកចេះប្រើប្រាស់
តំណពីគេហទំព័ររបស់អ្នកដទៃ យកទៅប្រើក្នុងប្លុករបស់យើង ឧទាហរណ៍ ៖
យើងសរសេរអត្ថបទមួយ ហើយដាក់ឲ្យគេទាញយក រូបភាព ឬមើលរូបភាព។
ហើយរូបភាពដែលអ្នកចង់ឲ្យគេមើលនោះ
មានស្រាប់នៅក្នុងគេហទំព័ររបស់អ្នកដទៃហើយ អ្នកគួរតែបិទភ្ជាប់ជាតំណ (URL) វិញទើបជាការប្រសើរ
វាអាចជួយសន្សំទំហំផ្ទុកប្លុក បានមួយកម្រិតដែរ។