ខ្ញុំសូមបង្ហាញពីរបៀបដាក់ background (រូបភាពផ្ទៃខាងក្រោយ) ឲ្យប្លក
ជាប្រភេទស្ទីល Matrix មានចលនាជាភ្លៀងអក្សរអង់គ្លេសពណ៌បៃតង
ធ្លាក់ចុះយ៉ាងស្រស់ស្អាត។ Matrix គឺជាឈ្មោះភាពយន្តប្រឌិតបែបវិទ្យាសាស្ត្រអាមេរិកអូស្ត្រាលី
និយាយពីការធ្វើសង្គ្រាមរវាងមនុស្សនិងម៉ាស៊ីនកុំព្យូទ័រ
នៅក្នុងពិភពសិប្បនិម្មិត ដើម្បីដណ្ដើមគ្រប់គ្រងភពលោកវិញ
អ្នកទាំងអស់គ្នាប្រាកដជាបានមើលមិនខាន។ សូមមើលពីរបៀបដាក់ដូចខាងក្រោមនេះ
៖
៙
របៀបដាក់ផ្ទៃខាងក្រោយប្លកជាស្ទីលភ្លៀង Matrix មានចលនា
៖
របៀបដាក់កូដផ្ទៃ background នេះគឺងាយស្រួលណាស់ ព្រោះជាប្រភេទ Widget ហើយអាចដាក់ក្នុងអត្ថបទណាមួយ
ដើម្បីឲ្យវាបង្ហាញតែនៅពេលបើកមើលអត្ថបទនោះក៏បាន។
- កត់ត្រាចូល (Log In) ទៅក្នុងគណនី Blogger របស់អ្នក។
- ចូលទៅ Layout >> ចុចលើតំណអក្សរ Add a Gadget នៅទីតាំងណាមួយ
(ឧទាហរណ៍សូមមើលរូបខាងក្រោម)
- រមូរចុះ (scroll down) រកមើល gadget ដែលមានឈ្មោះថា
HTML/JavaScript រួចលើវាដើម្បីបើក
(មើលរូបខាងក្រោមនេះ)
-ចម្លងកូដ "background" ខាងក្រោមនេះ យកទៅបិទភ្ជាប់ក្នុង HTML/JavaScript Gadget ដោយ មិនបាច់ដាក់ឈ្មោះ
រួចចុចប៊ូតុង Save ។ (លោកអ្នកគួរទុកដាក់ Gadget នោះនៅទីតាំងសមរម្យ ឧទាហរណ៍
ដោយចាប់ទាញយកទៅដាក់ខាងស្តាំ និងក្រោមគេបំផុត)
កូដផ្ទៃខាងក្រោយ
Matrix
<style
type="text/css">
<!--
body {
background-color:
#000;
background-image:
url(http://2.bp.blogspot.com/-r7ljGd08BW8/UhSqNyVHiFI/AAAAAAAAJOg/H-KpOp7FLp0/s1600/matrix-animated-image.gif);
}
-->
</style>
ចំណាំ ៖
ដើម្បីឲ្យប្រាកដលោកអ្នកគួរបង្ហោះរូប Matirx នេះដោយខ្លួនឯង
ដោយប្ដូរនៅត្រង់ URL ពណ៌បៃតង ។
ហើយម៉្យាងទៀតអ្នកក៏អាចច្នៃប្រឌិតដូរទៅជារូបភាពផ្សេងៗ
ឬក៏ធ្វើជារូបភាពឲ្យទាក់ទងនឹងអត្ថបទ (post) នីមួយៗក៏បាន
ឧទាហរណ៍បើយើងសរសេរអត្ថបទពីប្រាសាទអង្គរ
យើងអាចដាក់រូបភាពអង្គរមួយផ្ទាំងធំជា background ដោយប្រើកូដនេះដាក់បង្កប់ក្នុងអត្ថបទ។
*របៀបបង្កប់គឺយើងចម្លងកូដ រួចដូរ URL ទៅជារូបដែលយើងចង់បង្ហាញ រួចចុចលើតាប HTML នៅក្នុងកម្មវិធីនិពន្ធអត្ថបទរបស់ប្លក។
សូមមើលឧទាហរណ៍រូបខាងក្រោម ៖