ប្រព័ន្ធប្លករបស់ Google ដែលយើងស្គាល់ថាជា Blogger ឬ Blogspot នោះ
បានអនុញ្ញាតឲ្យអ្នកប្រើមានលទ្ធភាពកែច្នៃ ដាក់កូដបន្ថែម
ដើម្បីលម្អប្លកបានច្រើនប្រភេទណាស់ដែរ។ នៅក្នុងគន្លឹះនេះខ្ញុំសូមបង្ហាញពីរបៀប
"យករូបភាពធ្វើជារូបតំណាងទស្សន៍ទ្រនិច (Cursor) ដាក់ក្នុងប្លក"
របស់យើង
ដើម្បីឲ្យកាន់តែមានភាពទាក់ទាញទៅតាមការចង់បានរបស់ម្ចាស់ប្លក, សូមមើលការបង្ហាញជូនដូចខាងក្រោមនេះ ៖
៙ របៀបធ្វើ Cursor សម្រាប់ដាក់ក្នុងប្លកដោយខ្លួនឯង ៖
- កត់ត្រាចូល (log in) ក្នុងគណនី Blogger របស់ប្លកលោកអ្នក។
- ចូលទៅ Layout >> ចុចលើតំណអក្សរ Add a Gadget នៅទីតាំងណាមួយ
(ឧទាហរណ៍សូមមើលរូបខាងក្រោម)
- រមូលចុះ (Scroll) រកមើល gadget ដែលមានឈ្មោះថា
HTML/JavaScript រួចលើវាដើម្បីបើក
(មើលរូបខាងក្រោមនេះ)
-ចម្លងកូនខាងក្រោមនេះ
យកទៅបិទភ្ជាប់ក្នុង HTML/JavaScript
Gadget ដោយ
មិនបាច់ដាក់ឈ្មោះ និងដូរតំណ
ទៅកាន់តំណរូបភាពណាដែលលោកអ្នកបានត្រៀមទុកហើយនោះ។ រួចចុចប៊ូតុង Save ។
(លោកអ្នកគួរទុកដាក់ Gadget នោះនៅទីតាំងសមរម្យ ឧទាហរណ៍
ដោយចាប់ទាញយកទៅដាក់ខាងស្តាំ និងក្រោមគេបំផុត)
កូដដាក់ Coursor ក្នុងប្លក
<style
type="text/css">body
{cursor:url("http://2.bp.blogspot.com/-5h3z_i8UT2I/UZAwVlKsnFI/AAAAAAAAIKA/B6JklsDmGOg/s1600/hjkhjkh+-+Copy.png"),default}
</style>
ការកំណត់កូដ cousor ៖
»»លោកអ្នកត្រូវប្ដូរតំណពណ៌បៃតង
ឲ្យទៅជាតំណរបស់រូបលោកអ្នកដែលចង់ដាក់។
»»ប្រភេទឯកសាររូបភាពដែលអាចយកយកធ្វើជា
cursor គឺ : jpg, png, gif (ចំពោះ gif អាចមានចលនា)។
»»ទំហំរូប cursor គួរតែមានទំហំប្រហាក់ប្រហែល 32px x 32px ។
»«លោកអ្នកអាចស្វែងរករូប
cursor មានចលនាស្អាតៗស្រាប់ៗ
តាមគេហទំព័រមួយចំនួនបានដោយមិនគិតប្រាក់។
៙ ការយករូប Gif ពីគេហទំព័រដទៃមកធ្វើជា cursor ៖
- ចូលទៅកាន់គេហទំព័រណាមួយដែលមាន Free រូប cursor ក្នុងឧទាហរណ៍នេះសូមលើកយកគេហទំព័រ
Totally Free Cursors យកមកបង្ហាញ។
- រកឃើញរូបមួយណាដែលពេញចិត្តហើយ
សូមចុចកូនកណ្ដុរស្ដាំជ្រើសយក ចម្លងទីតាំងរូបភាព (សូមមើលរូបខាងក្រោម)
ចំណាំ ៖
ដើម្បីឲ្យកាន់តែច្បាស់ថា
លោកអ្នកពិតជាបាន"ចុចចម្លង"តំណរូបភាពពិតមែននោះ
ដោយគ្រាន់តែសាកបិទភ្ជាប់ទៅក្នុងរបារុករករបស់កម្មវិធី Browser សាកមើលសិន សូមមើលរូបខាងក្រោមនេះ
- បន្ទាប់ពីចម្លងមកហើយ
លោកអ្នកគ្រាន់តែប្ដូរជាមួយតំណដែលមានស្រាប់ក្នុងកូដ cursor ខាងលើជាការស្រេចហើយ។
សង្ឃឹមថាអ្នកដែលមិនសូវចេះ
បន្ទាប់ពីគន្លឹះនេះរួចហើយអាចធ្វើតាមបាន។