Visitors

សូមស្វាគមន៏ការចូលមកកាន់ប្លក់​ www.ideaforkhmer.blogspot.com​ របស់យើងខ្ញុំ។នៅទីនេះលោកអ្នកអាចស្វែងរកនូវចំនេះដឹងថ្មីុៗអំពី​ គណិតវិទ្យា​ រូបវិទ្យា គីមីវិទ្យា​ ពត៌មានវិទ្យា វប្បធម៌​ ធរិយធម៌​ ប្រវត្តិសាស្រ្ត​ និងចំនេះដឹងជាច្រើនទៀត។សូមចាប់ផ្ដើមការស្រាវជ្រាវរបស់លោកអ្នក (By: Vungsovanreach)

Wednesday, February 26, 2014

កូដ​ធ្វើ​ឲ្យ​​​ផ្ទៃ​ប្លក​​​វិល​​មួយ​ជុំ​​​ពេល​កំពុង​បើក​មើល

   ប្លក​ Idea For Khmer សូម​បង្ហាញ​កូដ ដែល​ធ្វើ​ឲ្យ​ប្លក​របស់​យើង​បង្វិល​​ខ្លួន​មួយ​ជុំ​ពេល​បើក ឬ ​ចុច​មើល​អត្ថបទ​អ្វី​ផ្សេងៗ។ នេះ​ជា​កូដ CSS effect មួយ​ដែល​​ធ្វើ​ឲ្យ​អ្នក​ចូល​ទស្សនា​ប្លក​យើង​ មាន​ភាព​ភ្ញាក់ផ្អើល​ ប្លែក​ភ្នែក​បន្តិច​ដែរ ហេសហេ :D ចង់​ដឹង​ថា​វា​បន្វិល​ប្លក​​យ៉ាង​ម៉េច​នោះ​សូម​ចុច​តំណ​ខាង​ក្រោម ៖
៙ របៀប​ដាក់​កូដ​បង្វិល​ប្លក (គ្រប់ពេល​នៅ​ពេល​បើក) ៖
- កត់ត្រា​ចូល (log in) ចូល​ក្នុង​គណនី​ Blogger របស់​អ្នក។
- ​ចូល​ទៅ​តាប Layout >> ចុច​លើ​តំណ​​អក្សរ Add a Gadget នៅ​ទីតាំង​ណាមួយ (ឧទាហរណ៍​សូម​មើល​រូប​ខាង​ក្រោម)


- រមូរ​​ចុះ (scroll down) រក​មើល gadget ដែល​មាន​ឈ្មោះ​ថា HTML/JavaScript រួច​ចុច​​លើ​វា​ដើម្បី​បើក (មើល​រូប​ខាង​ក្រោម​នេះ)



-ចម្លង "​កូដ​បង្វិល​ប្លក" ខាង​ក្រោម​នេះ យក​ទៅ​បិទភ្ជាប់​ក្នុង​ HTML/JavaScript Gadget ដោយ ​មិន​បាច់​ដាក់​ឈ្មោះ រួច​ចុច​ប៊ូតុង Save ។ (លោក​អ្នក​គួរ​ទុកដាក់ Gadget នោះ​នៅ​ទី​តាំង​សមរម្យ ឧទាហរណ៍​ ដោយ​ចាប់​ទាញ​យក​ទៅ​ដាក់​ខាង​ស្តាំ​ និង​ក្រោម​គេ​បំផុត)

                                                    ​កូដ​បង្វិល​ប្លក

<style>
@-moz-keyframes roll { 100% { -moz-transform: rotate(360deg); } } @-o-keyframes roll { 100% { -o-transform: rotate(360deg); } } @-webkit-keyframes roll { 100% { -webkit-transform: rotate(360deg); } } body{ -moz-animation-name: roll; -moz-animation-duration: 4s; -moz-animation-iteration-count: 1; -o-animation-name: roll; -o-animation-duration: 4s; -o-animation-iteration-count: 1; -webkit-animation-name: roll; -webkit-animation-duration: 4s; -webkit-animation-iteration-count: 1; }
</style>


៙ របៀប​​បង្កប់​ក្នុង​អត្ថបទ ដើម្បី​ឲ្យ​វា​បង្វិល​នៅ​ពេល​ចុច​មើល​តែ​អត្ថបទ​នោះ​ប៉ុណ្ណោះ ៖
- ចូល​ទៅ​បើក​សរសេរ ​អត្ថបទ​ថ្មី​មួយ ឬយក ​អត្ថបទ​ចាស់​ ណា​មួយ​ មក​សា​​ក​សិន។
- របៀប​បង្កប់​គឺ​យើង​ចម្លង​កូដ​បង្វិល​ប្លក រួច​ចុច​​ឈរ​លើ​តាប HTML នៅ​ក្នុង​កម្មវិធី​និពន្ធ​អត្ថបទ​របស់​ប្លក រួច​បិទ​ភ្ជាប់​ចូល។ សូម​មើល​ឧទាហរណ៍​រូប​ខាង​ក្រោម ៖




- ដាក់​កូដ​ចូល​ហើយ​សាក​ចុច Preview មើល​សិន​ក៏​បាន៕