បាទសួស្ដី
ដោយសារមានប្រិយមិត្តគាត់ជាអ្នកទើបចាប់ប្រើប្លកថ្មីថ្មោង
ហើយគាត់សួរមកកាន់ខ្ញុំថា "តើរបៀបដាក់ Widget បង្ហាញអ្នកតាមដាន ឬ
ចូលជាសមាជិកប្លករបស់យើង (Google Friend Connet) គេដាក់របៀបម៉េច?" តែដោយមិនចង់ឆ្លើយដដែលៗ
ក៏សរសេរជាអត្ថបទគន្លឹះមួយនេះ
ទុកសម្រាប់អ្នកដែលមិនទាន់ចេះប្រើប្លកសោះ
ដើម្បីឲ្យគាត់អាចអនុវត្តន៍តាមបាន។
ថ្វីត្បិតតែរបៀបដាក់ងាយស្រួលក៏ពិតមែន តែខ្ញុំជឿថាសម្រាប់អ្នកមិនដែលស្គាល់
blogger សោះ ប្រហែលជាមិនដឹង
ដូច្នេះសូមមើលរបៀបដាក់ខាងក្រោមនេះ ៖
Google
Friend Connect Widget : គឺជាធាតុក្រាហ្វិកប្លកដែលមានក្នុងប្រព័ន្ធ
Blogger សម្រាប់បង្ហាញកូនរូបតំណាងអ្នកចុចតាមដានដោយប្រើ
Email របស់ពួកគេ។ វាស្រដៀងនឹង Facebook Like Box ដែរ
តែវាមានលក្ខណទូលំទូលាយជាងដោយសារប្រើត្រឹមតែ Email តែប៉ុណ្ណោះ។ ចំពោះអ្នកដែលប្រើ Blogger ដូចគ្នាដែរនោះ Google Friend Connect Widget គឺជាបញ្ជីពិសេសមួយ
សម្រាប់បង្ហាញប្លកករ ជាបញ្ជីបណ្ដាញដែលអាចឲ្យយើងចុចមើលថា
អ្នកដទៃគាត់បានចុចតាមដានប្លកណាខ្លះ!
និងជាបញ្ជីដែលមានទំនាក់ទំនងទៅកាន់ Reading list ដែលមាននៅក្នុងកាប៊ីនគ្រប់គ្រងប្លក។។
៙ របៀបដាក់ Google Friend Connect Widget ធាតុក្រាហ្វិកសមាជិកប្លក ៖
ដោយសារតែធាតុក្រាហ្វិក Google Friend Connect Widget មានក្នុងប្រព័ន្ធ Blogger ស្រាប់នោះ ដូច្នេះមិនមានជាកូដអីទេ
គ្រាន់តែចូលទៅបើកប្រើជាការស្រេច សូមមើល ៖
- ចូលទៅ Layout >> ចុចលើតំណអក្សរ Add a Gadget នៅទីតាំងណាមួយ
(ឧទាហរណ៍សូមមើលរូបខាងក្រោម)
- ចុចលើតាប More Gadgets រួមរមូរចុះ (scroll) រកមើលធាតុក្រាហ្វិកដែលមានឈ្មោះថា
Followers ចុចលើវាដើម្បីបើកយកមកប្រើ ។
(សូមមើលរូបខាងក្រោម)
- សម្រាប់ Followers Widget មានពីរចំណុចដែលត្រូវកំណត់ ឈ្មោះ
និង ពណ៌របស់អក្សរ ៖
»»ធីកយក Use template default styles មានន័យថាយកពណ៌តាម tamplate ដែលប្លកកំពុងប្រើ។
»»តែបើមិនធីកនោះ
លោកអ្នកត្រូវកំណត់ពណ៌តាមខ្លួនឯងចូលចិត្ត។
- កំណត់រួចចុចឆ្នុច Save ដើម្បីទទួលយក។ ចូលដល់ផ្ទាំង Layout លោកអ្នកអាចចាប់ដាក់ទៅទីតាំងណាដែលអ្នកពេញចិត្ត។
ចប់តែត្រឹមប៉ុណ្ណេះ ៚