
ដោយសារ Wikipedia ជាគេហទំព័រស្វែងរកប្រវត្តិ
បង្ហាញព័ត៌មាន ដែលប្រើដោយសេរី និងធំជាងគេបំផុតនោះ ទើបក្រុមការងារ Blogger បានបង្កើតធាតុក្រាហ្វិក Wikipedia ដើម្បីឲ្យអ្នកប្រើ Blogger អាចដាក់នៅប្លកងាយស្រួលស្វែងរកទាន់ចិត្ត
:D។ សូមមើលពីរបៀបដាក់ធម្មតាៗដូចខាងក្រោម
៖
៙
របៀបដាក់ធាតុក្រាហ្វិក Wikipedia
សម្រាប់ប្លក ៚
ដោយសារតែធាតុក្រាហ្វិក Wikipedia ទើបតែមានក្នុងប្រព័ន្ធ Blogger ស្រាប់នោះ ដូច្នេះមិនមានជាកូដអីទេ
គ្រាន់តែចូលទៅបើកប្រើជាការស្រេច សូមមើល ៖
- ចូលទៅ Layout >> ចុចលើតំណអក្សរ Add a Gadget នៅទីតាំងណាមួយ
(ឧទាហរណ៍សូមមើលរូបខាងក្រោម)
- ចុចលើតាប More Gadgets នោះលោកអ្នកនឹងឃើញ Wikipedia នៅលើគេ
តែបើមិនឃើញទេសូមវាយពាក្យស្វែងរកថា Wikipedia , ចុចលើកវាដើម្បីបើកយកមកប្រើ
។
- នៅក្នុង Wikipedia Widget គ្មានអីឲហយយើងកំណត់ទេ
គ្រាន់តែអាចឲ្យយើងដូរឈ្មោះតែប៉ុណ្ណោះ
ដូច្នេះអ្នកអាចដូរឈ្មោះទៅតាមការពេញចិត្តរបស់អ្នកបាន ឬទុកនៅដដែល។
- កំណត់រួចចុចឆ្នុច Save ដើម្បីបញ្ចប់, ចូលដល់ផ្ទៃ
Layout វិញ អ្នកគួរចាប់ទាញ Widget យកទៅដាក់ទៅទីតាំងណាមួយដែលនៅលើគេ។
សំគាល់ :
ប្លក Idea For khmer បានសាកវាយពាក្យជាភាសាខ្មែរ តែ Wikipedia Widget មិនស្គាល់ ឬមិនដំណើការស្វែងរកទេ
ដោយគ្រាន់តែចេញអក្សរបញ្ជាក់ថា "No results found." គឺរកមិនឃើញ នេះជាកំហុសបច្ចេកទេសដែលអ្នកបង្កើត
Widget នេះគួរតែកែខៃ
សង្ឃឹមថាវានឹងស្គាល់អក្សរខ្មែរនៅពេលក្រោយ។