កាលពីលើកមុន idea for Khmer ធ្លាប់បង្ហាញពីរបៀបដាក់ Google+ followers ដែលជា widget បង្ហាញរូបតំណាងរបស់អ្នកចុចតាមដានគណនី Google+ របស់យើង, វាមិនខុសពី
Facebook Like Box ដែលដាក់បង្ហាញអ្នកចុចចូលចិត្ត Page របស់លោកអ្នក ដែលបង្កើតនៅក្នុង Fcebook ដែរនោះទេ។
ក្នុងគន្លឹះខ្ញុំសូមបង្ហាញពីរបៀបដាក់ Google+ Badges ចេញថ្មី
របស់សេវាកម្ម Google+ ដែល widget នេះធ្លាប់ចេញឲ្យប្រើក្នុង
Blogger យូរហើយ តែគេទើបតែកែប្រែរូបរាងថ្មី
ដោយបង្ហាញរូបតំណាងរបស់ម្ចាស់គណនី ឬ ទំព័រ ឬ ក្រុម ជាដើម។
Google+ Badges វាមិនខុសពី Facebook Like Button ដែលយើងធ្លាប់ឃើញនោះទេ តែ Google+ Badges វាមើលទៅស្អាតនិងទាន់សម័យជាង
ព្រោះមានរូបតំណាង និងរូបបដា ស្អាតជាង Facebook Like Button ដែលគ្មានអ្វីសោះក្រៅពី ឆ្នុចពីខៀវមួយ, តើមានឆ្ងល់ហេតុអ្វីក៏ Facebook ល្ងង់ខាង UI ម្ល៉េះ? ខ្ញុំគិតថានេះមកពី Facebook គិតឃើញតែពីរឿងលុយពេក
ខាងរូបរាងអត់សូវខ្វល់ទេ ខ្វល់តែការផ្សាយពាណិជ្ជកម្មក្នុង Facebook, ចង់អ្នកណាផ្សាយពាណិជ្ជកម្មក្លែងក្លាយបំពុលក្នុង
Facebook យ៉ាងម៉េចក៏យ៉ាងម៉េចទៅ
ឲ្យតែគេជាវសេវាផ្សាយពាណិជ្ជកម្មរបស់ខ្លួន។៙ របៀបដាក់ Google+ Badges ដែលមានស្រាប់ក្នុងប្រព័ន្ធ Blogger ៖
នៅក្នុងប្រព័ន្ធ Blogger មានដាក់ឲ្យប្រើ Google+ Badges យូរហើយដែរ តែគេមិនសូវដាក់
ក៏ព្រោះតែវាមិនបង្ហាញរូបតំណាងម្ចាស់គណនីនោះ
គ្មានអ្វីគួរឲ្យចាប់អារម្មណ៍ទេ គ្រាន់តែជាឆ្នុច
សម្រាប់ដាក់ឲ្យគេចុចតភ្ជាប់តែប៉ុណ្ណោះ។ សូមមើលរបៀបដាក់ខាងក្រោម ៖
- តម្រូវការត្រូវមានប្រើ Google+ ដែលដាក់ឈ្មោះបំពេញព័ត៌មានឲ្យហើយស្រេច
បើមិនទាន់មានសូមចូលទៅបង្កើត រួចបំពេញ និងដាក់រូបភាព ឲ្យហើយជាមុនសិន។
- កត់ត្រាចូល (Log In) ទៅក្នុងគណនី Blogger របស់អ្នក។
- ដើម្បីងាយស្រួល លោកអ្នកត្រូវភ្ជាប់ Blogger ជាមួយ Google+ របស់អ្នកឲ្យហើយសិន, ងាយស្រួលទេគ្រាន់តែចូលទៅតាប Google+ រួចចុចឆ្នុចពណ៌ខៀវ Get Started ហើយធ្វើតាមការទាមទារងាយៗ។
- សន្មតថាអ្នកបានភ្ជាប់ Blogger ជាមួយ Google+ ហើយ។
- ចូលទៅបើកយក Google+ Badges ដោយចុចទៅតាប Layout >> ចុចលើតំណអក្សរ Add a Gadget នៅទីតាំងណាមួយ
(ឧទាហរណ៍សូមមើលរូបខាងក្រោម)
- នោះលោកអ្នកនឹងឃើញ Google+ Badges នៅលេចលើគេ មិនបាច់រកឯណាឆ្ងាយទេ
ចុចបើកយកវាទៅនៅចាំអីទៀត។ តែបើមិនឃើញសូមស្វែងរកដោយខ្លួនឯងចុះ :
-ដោយសារតែយើងបានភ្ជាប់ Blogger ជាមួយ Google+ រួចហើយនេះ
យើងមិនបាច់ខ្វល់ទៅរក Profile
ឬ Page ID យកមកបិទភ្ជាប់ទៀតទេគឺភ្ជាប់ស្រាប់ហើយ។
មានជម្រើសពីរគឺផ្ទៃពណ៌ខ្មៅ និងស , ឯទំហំប្រើដោយស្វ័យប្រវត្ត
កំណត់ហើយចុច Save ។
- នៅយើងនឹងបាន Google+ Badges widget ដែលមានឆ្នុចសម្រាប់ឲ្យអ្នកប្រើ Google+ គេចុចតភ្ជាប់ជាមួយយើង
ដើម្បីទទួលដំណឹងផ្សេងពីយើងតាមរយៈបណ្ដាញសង្គម G+ បានហើយ។
តែអ្វីដែលគួរឲ្យស្ដាយនោះគឺ
អត់មានបង្ហាញរូបតំណាងរបស់យើងទេ វាទៅជាបង្ហាញឈ្មោះរបស់យើងជាមួយរូប Logo G+ ទៅវិញ!!!!! :D។
ដូច្នេះដើម្បីដាក់បង្ហាញរូបរបស់យើង សូមមើលរបៀបដាក់ថ្មី ខាងក្រោមនេះ
ធានាថាពេញចិត្ត បើមិនពេញចិត្តទេ មិនបាច់ចុច Like ប្លកអាក្បាលធំក៏បានដែរ ហេសហេ :D។
៙ របៀបដាក់ Google+ Badges ដែលមានរូបតំណាង និងជម្រើសជាច្រើនទៀត ៖
របៀបដាក់ Google+ Badges ដែលមានស្រាប់ក្នុង Blogger គឺបានបញ្ចប់ហើយ។
ឥឡូវមកមើលពីរបៀបដាក់ Google+
Badges ថ្មី!
ចេញពីគេហទំព័រ Google
Developers ម្ដងវិញ
ដែលមានរូបរាងថ្មីគួរឲ្យចង់ដាក់។
- ចូលទៅគេហទំព័រ Google Developers ត្រង់ផ្នែក Google+ Badge ចុចទីនេះ ។
នោះលោកអ្នកនឹងបានឃើញពីកន្លែងកំណត់មុខងារ Google+ Badge យ៉ាងងាយស្រួល (សម្រាប់អ្នកធម្មតា)
និងការពន្យល់ពីលក្ខណៈបន្ថែមទៀត (សម្រាប់អ្នកជំនាញ)។
-មុខងារកំណត់ Google+ Badge សម្រាប់អ្នកប្រើធម្មតា ៖
»» Google+ user
: សម្រាប់ជ្រើសយកប្រភេទផ្ទាល់ខ្លួន, ទំព័រ និងក្រុម ដែលអ្នកបានបង្កើត។
»» Features : មានពីរជម្រើស Icon (បង្ហាញត្រឹមឈ្មោះនិង Logo របស់ G+) និងមួយទៀត
Badge បង្ហាញជាកាតមានរូប។
»» Layout : ជាលក្ខណៈបញ្ឈរ ឬ ផ្ដេក ។
»» Width : កំណត់ទំហំទទឹងរបស់ Google+ Badge។
»» Color theme
: ផ្ទៃពណ៌ស
ឬផ្ទៃពណ៌ខ្មៅ។
»» Cover Photo
: រូបភាពរបស់ក្រប។
»» tagline : តំណរបស់គណនី ផ្ទាល់ខ្លួន, ទំព័រ និងក្រុម។
»» Language : ជ្រើសរើសភាសា (មានភាសាជាច្រើនតែអត់ទាន់មានជាភាសាខ្មែរទេ)។
- កំណត់រួច
សូមទៅចម្លងកូដពីក្នុងប្រអប់ដែលនៅខាងក្រោមគំរូទុកសិន។
- ចូលទៅប្លករបស់យើងវិញ ចុចលើតាប Layout >> ចុចលើតំណអក្សរ Add a Gadget នៅទីតាំងណាមួយ
(ឧទាហរណ៍សូមមើលរូបខាងក្រោម)
- រមូរចុះ (scroll down) រកមើល gadget ដែលមានឈ្មោះថា
HTML/JavaScript រួចលើវាដើម្បីបើក
(មើលរូបខាងក្រោមនេះ)
-បិទភ្ជាប់កូដ "Google+ Badges" ដែលយើងបានចម្លងខាងលើមុននោះ
ចូលក្នុង HTML/JavaScript
Gadget ដោយដាក់ឈ្មោះ
ឬមិនបាច់ដាក់ឈ្មោះក៏បាន រួចចុចប៊ូតុង Save ។
សូមមើលរូបខាងក្រោម ៖
- នោះលោកអ្នកនឹងទទួលបានលទ្ធផល ស្អាត និងទាន់សម័យ ៖
បន្ថែម :
តើធ្វើយ៉ាងម៉េចទើបដឹងប្រវែងទទឹងនៃទីតាំង Sidebar (របាចំហៀង)
ឬ Footer (របាបាត)?
ចម្លើយ ៖
វិធីដ៏លឿននិងមិនចាំបាច់ប្រើកម្មវិធីច្រើន ត្រឹមមាន Firefox ជាការស្រេច ៖
- ចុចលើឆ្នុច Firefox >> អ្នកអភិវឌ្ឍន៍បណ្ដាញ
- ចុចលើ កម្មវិធីពិនិត្យរចនាប័ទ្ម
និង DOM , ពេលនោះយើងអាចព្រួញកណ្ដុរទៅស្ទុងលើតំបន់ដែលជាគែមសាច់អត្ថបទ
ប្លក ដែលមានខ្សែចុចៗពណ៌ប្រផេះជាសំគាល់។
- រួចចុចលើ តាបគំរូប្រអប់
នោះអ្នកនឹងឃើញលេខបញ្ជាក់ពីចំនួនទទឹងនិងកំពស់របស់ទីតាំងដែល យើងចុចស្ទុងខាងលើ។ សូមមើលរូបខាងក្រោម
កាលពីមុនខ្ញុំចង់ដាក់វាដែរអត់មានរូប
ហើយក៏ធ្លាប់មានគេហទំព័របរទេសគេខំប្រឹងកែច្នៃដាក់បង្ហាញជារូបតំណាង
តែវាមានរបៀបធ្វើរញ៉េរញ៉ៃពេក តែឥឡូវ Google មានអភិវឌ្ឍន៍ឲ្យវាបានស្អាត
និងទាក់ទាញ គួរឲ្យចង់ប្រើ។ ជួបគ្នានៅគន្លឹះប្លកលើកក្រោយទៀត
អរគុណដែលមានមើល៕