![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5C1glicYf1nne-y_94VQmQxPzL6VQIJHJEzQZUNZpG4D-L_I9-EIIkiGc9l4wGlcxwT4YfQ80KBKnl4HF2Gk9U7dU_WKTjbCChj-WOBGicStq2p2QSz75XTC1C3MmkX9cD2D2o1HQgvRy/s1600/dgdsd.gif)
មានគេហទំព័រ/ប្លកមួយចំនួន
បិទមិនដំណើរការមុខងារ Feed ខ្ញុំក៏មិនដឹងជាមូលហេតុស្អីដែរ? បានជាខ្ជឹប Feed បាត់អញ្ជឹង
ដូចជា CAMNEWS និង SOVANN 2
ជាដើម។ បើក្នុងករណីគេខ្ជឹប Feed បែបហ្នឹងគឺមិនអាចអនុវត្តបានទេ។
ដូចនេះមុននឹងប្រើ Gadget
Feed ត្រូវប្រាកដថា
គេហទំព័រ/ប្លកទាំងនោះបើកមុខងារ Feed ដែរឬទេ។
*****ឧទាហរណ៍ : ខ្ញុំចង់ដាក់ Feed របស់គេហទំព័រ ITKhmer.net
- បើក Firefox ចូលទៅគេហទំព័រ
ITKhmer.net
- ចុចប៊ូតុង
Firefox >> ចំណាំ >> ជាវទៅទំព័រនេះ...
(((ឬក៏លើប៊ូតុងចំណាំ ដែលនៅលើរបាឧបករណ៍ចំណាំ >> ជាវទៅទំព័រនេះ...))) សូមមើលរូបខាងក្រោម
- ចម្លងអាសយដ្ឋានគេហទំព័រនោះដែលជាប្រភេទ
Feed ទុកសិន (សូមមើលរូបខាងក្រោម)
ចំណាំ ៖
មានគេហទំព័រ/ប្លកខ្លះមានទាំង Feed របស់មតិថែមទៀតផង។
អាសយដ្ឋាន Feed និងអាសយដ្ឋានគេហទំព័រគឺខុសគ្នា។
ហើយ Feed មានទំរង់ខុសគ្នា តែមាននាទីប្រហាក់ប្រហែលគ្នា។
របៀបដាក់ Gadget Feed ដែលមានស្រាប់របស់ Blogger
- ចូលទៅ Layout >> Add a Gadget នៅទីតាំងណាមួយ
(ខ្ញុំដាក់នៅក្រោមគេ)
- ស្វែងរកមើល Gadget ដែរមានឈ្មោះ Feed (មើលរូបខាងក្រោមនេះ)
-បិទភ្ជាប់តំណរបស់ Feed ដែលអ្នកចម្លងទុកខាងលើ ដាក់ចូលប្រឡោះ Feed URL រួចចុចប៊ូតុង Continue (មើលរូបខាងក្រោមនេះ)
- បើសិនជា Feed នោះអត់មានបញ្ហាអី
វានឹងបង្ហាញផ្ទាំងអោយអ្នកកំណត់ផ្សេងៗបន្តទៀត។
- Title : ចំណងជើង Feed (ជាធម្មតាមានដោយស្វ័យប្រវត្តិ
តែក៏អាចកែប្រែបានដែរ)
- Show : កំណត់ចំនួនអោយបង្ហាញចំណងជើងអត្ថបទ
ចាប់ពី 1 ដល់ 5។
- Item dates
: បង្ហាញថ្ងៃខែនៃចំណងជើងអត្ថបទនីមួយៗ។
- Item
Sources/authurs : បង្ហាញឈ្មោះអ្នកនិពន្ធនៅខាងចុងចំណងជើងអត្ថបទនីមួយៗ។
- Open link
in new windows : កំណត់ឲ្យបើកក្នុងផ្ទាំងថ្មី
(តាប) នៃ Browser។
- Change
Feed URL : អ្នកអាចដូរ Feed របស់គេហទំព័រ/ប្លកផ្សេងបានដោយមិនចាំបាច់លុប
Gadget នោះទេ ដោយគ្រាន់តែដូរ Feed URL ទៅគឺបានហើយ។
- ចុចប៊ូតុង Save ជាកិច្ចបង្ហើយ។
ចំពោះខ្ញុំដាក់បង្ហាញ Feed គឺជារឿងមួយល្អណាស់
ដើម្បីអោយអ្នកដែលបានចូលមើលប្លករបស់ខ្ញុំ
អាចចូលទៅមើលអ្វីផ្សេងៗបន្តទៀតបាន
បើទោះបីជាប្លកខ្ញុំមិនមានអត្ថបទដែលអ្នកអានគេចង់បានក៏ដោយ៕