Visitors

សូមស្វាគមន៏ការចូលមកកាន់ប្លក់​ www.ideaforkhmer.blogspot.com​ របស់យើងខ្ញុំ។នៅទីនេះលោកអ្នកអាចស្វែងរកនូវចំនេះដឹងថ្មីុៗអំពី​ គណិតវិទ្យា​ រូបវិទ្យា គីមីវិទ្យា​ ពត៌មានវិទ្យា វប្បធម៌​ ធរិយធម៌​ ប្រវត្តិសាស្រ្ត​ និងចំនេះដឹងជាច្រើនទៀត។សូមចាប់ផ្ដើមការស្រាវជ្រាវរបស់លោកអ្នក (By: Vungsovanreach)

Saturday, March 1, 2014

បង្កើត​បញ្ជី​តំណ​ភ្ជាប់ (Link List, List និង Blog List)

ការ​បង្កើត​បញ្ជី​តំណ​ភ្ជាប់​គឺ​ជា​វិធី​ងាយស្រួល​មួយ​ក្នុង​ការ​តម្រៀប​តំណ​អោយ​មាន​លំដាប់​លំដោយ​ទៅ​តាម​ការ​ចង់​បាន​របស់​លោក​អ្នក។ ឧទាហរណ៍ : ខ្ញុំ​បាន​សរសេរ​អត្ថបទ​ស្ដី​ពី​គន្លឹះ​​ប្រើប្រាស់​ប្លក ​ខ្ញុំ​សរសេរ​ពី​អត្ថបទ​មួយ​ទៅ​អត្ថបទ​មួយ​​ដោយ​គ្មាន​លំដាប់ ធ្វើ​អោយ​អ្នក​អាន​គេ​មិន​ដឹង​ថា​ត្រូវ​មើល​​ពី​ណា​មក​មុន។ តែ​បើ​ខ្ញុំ​បង្កើត "បញ្ជី​តំណ" ​មួយ​ដោយ​ជ្រើសរើស​អត្ថបទ​តម្រៀប​គ្នា​តាម​លំដាប់​មេរៀន​នោះ ឃើញ​ថា​ពិត​ជា​ងាយស្រួល​ដល់​អ្នក​អាន​។
- ចូល​ក្នុង​គណនី Blogger របស់​លោក​អ្នក
- ចូល​ទៅ Layout >> Add a Gadget
- រក​មើល Widget ឈ្មោះ​ថា HTML/JavaScript

- បិទ​ភ្ជាប់​កូដ​ចូល រួច Save

អំពី​កូដ បញ្ជី​តំណ​ភ្ជាប់ (link list)

Your link list

TITLE-1

TITLE-2

TITLE-3

TITLE-4

TITLE-5

TITLE-6

TITLE-7

- Your link list : គឺ​ជា​ចំណង​ជើង​ដែល​អ្នក​ត្រូវ​ដាក់
- LINK-1 : តំណ​ភ្ជាប់
- TITLE-1 : ចំណង​ជើង​តំណ​ភ្ជាប់

កូដ​ខាង​លើ​អាច​អោយ​អ្នកបង្កើត បញ្ជី​តំណ​ភ្ជាប់ (link list) ដែល​អាច​តម្រៀប​​តំណ​បាន​តាម​ចិត្ត។​ Blogger ក៏​មាន Gadget link list ដែរ តែ​ខ្ញុំ​សូម​បញ្ជាក់​ថា មូល​ហេតុ​ដែល​យើង​ត្រូវ​ប្រើ​កូដ​ដោយ​ខ្លួន​ឯង​នេះ មក​ពី​ងាយស្រួល​យក​ទៅ​ដាក់​ក្នុង​ប្លក​ដទៃ ក្នុង​ករណី​លោក​អ្នក​មាន​ប្លក​ច្រើន។

អំពី Gadget Link List ដែល​មាន​ស្រាប់​របស់ Blogger

គេ​ប្រើ gadget Link List ​ដើម្បី​បង្កើត​បញ្ជី​តំណ​ភ្ជាប់​ លក្ខណៈ​ពិសេស​គឺ​នៅ​ពេល​ចុច​លើ​តំណ​វា​នឹង​​បើក​តំណ​ក្នុង​ តាប​ដដែល​នៃ Browser

- Title : ឈ្មោះ​សំគាល់ Gadget
- Number of link to show in list : កំណត់​ចំនួន​បង្ហាញ​តំណ បើ​អ្នក​មាន​តំណ 7 អ្នក​ដាក់​លេខ 4 វា​បង្ហាញ​តែ 4 ទេ បើ​មិន​ដាក់​តម្លៃ​ស្មើ​នឹង​បង្ហាញ​តំណ​ទាំងអស់។
- Sorting : តម្រៀប​តំណ
- New Site URL : តំណ​ភ្ជាប់
- New Site Name : ឈ្មោះ​តំណ
- ប៊ូតុង Add Link : សម្រាប់​ដាក់​តំណ​បន្ថែម​ទៀត។

អំពី ​Gadget List ដែល​មាន​ស្រាប់​របស់ Blogger

មិន​ខុស​ពី gadget Link List ខាង​លើ​ដែរ​ទេ គេ​ប្រើ gadget List ​ដើម្បី​បង្កើត​បញ្ជី​តំណ​ភ្ជាប់​ លក្ខណៈ​ពិសេស​គឺ​នៅ​ពេល​ចុច​លើ​តំណ​វា​នឹង​​បើក​តំណ​ក្នុង​ តាប​ថ្មី​មួយ​ទៀត​នៃ Browser

- Title : ឈ្មោះ​សំគាល់ Gadget
- Number of items to show in list : កំណត់​ចំនួន​បង្ហាញ​តំណ បើ​អ្នក​មាន​តំណ 7 អ្នក​ដាក់​លេខ 4 វា​បង្ហាញ​តែ 4 ទេ បើ​មិន​ដាក់​តម្លៃ​ស្មើ​នឹង​បង្ហាញ​តំណ​ទាំងអស់។
- Sorting : តម្រៀប​តំណ
- Add List Item : ដាក់​ឈ្មោះ​​របស់​តំណ បន្ទាប់​មក​ទើប​ចុច​រូប​ផែនដី​ពណ៌​បៃតង ដើម្បី​ដាក់​តំណ រួច​រាល់់​ហើយ ចុច Add Item ដើម្បី​ទុក​។

អំពី Gadget Blog List ដែល​មាន​ស្រាប់​របស់ Blogger

គេ​ប្រើ gadget Blog List ដើម្បី​បង្កើត​តំណ​ភ្ជាប់​ពី​គេហទំព័រ/ប្លក​នានា លក្ខណៈ​ពិសេស​គឺ​អាច​បង្ហាញ​ចំណង​ជើង​អត្ថបទ​ថ្មី​បំផុត​ពី​តំណ របស់​គេហទំព័រ/ប្លក​នានា​ ដែល​អ្នក​បាន​ដាក់។

- Title : ឈ្មោះ​សំគាល់ Gadget
- Sort : តម្រៀប​តំណ
- Show : កំណត់​ចំនួន​បង្ហាញ​តំណ ​មាន 5 , 10 , 25
Icon : រូប​សំគាល់​ប្លក (Favicon)
Title of most recent item : ចំណង​ជើង​អត្ថបទ​របស់​តំណ​
Snippet of most recent item : បង្ហាញ​អត្ថបទ​ខ្លីៗ របស់​អត្ថបទ​តំណ
Thumbnail of most recent item : បង្ហាញ​រូប​ភាព​ដែល​មាន​ក្នុង​អត្ថបទ​តំណ
Date of list update : បង្ហាញ​ថ្ងៃ​របស់​អត្ថបទ​តំណ
- Add to list និង Add a blog to your list : សម្រាប់​ដាក់​តំណ​ចូល។

សង្ឃឹម​ថា​អ្នក​នឹង​រីករាយ​ជាមួយ​ការ​សន្សំ​តំណ​ភ្ជាប់​នានា ​របស់​លោក​អ្នក​ទុក​ក្នុង​ប្លក។ ទោះបី​ជា​អ្នក​មិន​មាន​អ្វី​ត្រូវ​សរសេរ​ក៏​ដោយ​ ក៏​លោក​អ្នក​អាច​បង្កើត​ប្លក​មួយ​ដើម្បី​សន្សំ​តំណ​ភ្ជាប់​គេហទំព័រ​និង​ប្លក​នានា​​បាន​ដែរ៕