
- ដើម្បីដាក់ Widget Label គឺលោកអ្នកត្រូវសរសេរអត្ថបទមួយ
រួចចាត់បង្កើតឈ្មោះ Label
ដែលអ្នកចង់បាន។
ចងចាំ៖
ត្រូវចងចាំថា ពេលអ្នកសរសេរអត្ថបទថ្មី ត្រូវតែដាក់ Label ដែលមានស្រាប់កាលពីលើកមុន
ឬក៏បង្កើតថ្មីមួយទៀត អ្នកអាចដាក់ Label ច្រើនសម្រាប់អត្ថបទនីមួយៗ
តែអ្នកមិនត្រូវបង្កើត Label
ច្រើនពេកនោះទេ។
ដាក់បង្ហាញ Labels ក្នុងប្លក
- ដើម្បីដាក់បង្ហាញ Labels ក្នុងប្លក លោកអ្នកចូលទៅដាក់ Widget Labels ដោយចូលតាម Layout >> Add a Gadget (សូមមើលរូបខាងក្រោម)
- រមូល (Scroll) ចុះក្រោមរកមើល
Gadget ឈ្មោះថា Labels (សូមមើលរូបខាងក្រោម)
- នោះលោកអ្នកនឹងឃើញផ្ទាំងកំណត់របស់
Widget Labels (សូមមើលរូបខាងក្រោម)
- Title : ចំណងជើង (មានស្រាប់គឺ Labels អ្នកអាចដូរថា "ជំពូក"
ឬពាក្យណាដែលអ្នកចូលចិត្ត)
- Show : បង្ហាញទាំងអស់ (All Labels) បង្ហាញខ្លះមិនបង្ហាញខ្លះ (Selected Labels) បើអ្នកចុចជ្រើសយក Selected Labels អ្នកនឹងអាចកំណត់អោយ Labels មួយណាដែលមិនចង់បង្ហាញ។
- Sorting : តម្រៀបតាមលំដាប់អក្សរ
- Display : បង្ហាញជាបញ្ជី ឬ ជាពពក។
- Show
number of post per label : បង្ហាញចំនួនលេខអត្ថបទដែលមានក្នុង
Labels នីមួយៗ
កំណត់រួចរាល់ហើយចុចប៊ូតុង
Save ជាការស្រេច។
_______________________________________________________________
មួយវិញទៀត!!!!
ខ្ញុំសូមបង្ហាញជូនពីរបៀបដាក់ Label Widget ជាលក្ខណៈម៉ឺនុយទម្លាក់
(Drop Down) ដែលវាមានប្រយោជន៍ធ្វើអោយ
ធ្លាប្លកដែលមាន Label ច្រើនស្រឡះល្អសន្សំសំចៃដោយដាក់រាល់ឈ្មោះ
Label ទាំងលាក់ក្នុងម៉ឺនុយ
ពេលអ្នកយកម៉ៅចុចទើបបង្ហាញ។
ពេលមិនទាន់ចុចបង្ហាញ
Lables ដែលលាក់ក្នុងម៊ឺនុយ
ពេលចុចលើសញ្ញាព្រួញដើម្បីចូលមើលអត្ថបទតាមម៊ឺនុយ
របៀបដាក់ជំពូកជាម៉ឺនុយទម្លាក់ Drop Down Labels Widget
- ដាក់ Widget ដែលមានឈ្មោះថា
Labels តាមរបៀបខាងលើអោយរួចរាល់
- Backup
Template ប្លក
ដើម្បីការពារជាយថាហេតុ ឬក៏ចង់បកក្រោយវិញ
- ចូលទៅ Template >> Edit HTML >> Proceed (សូមមើលរូបខាងក្រោម)
- អ្នកត្រូវប្រាកដថាអ្នកមិនចុចធីកលើ
expand widget teplates ទេ
- ស្វែងរកពាក្យថា :
<b:widget
id='Label1' locked='false' title='Labels' type='Label'/>
តែបើលោកអ្នកបានដូរឈ្មោះ
Gadget ទៅជាពាក្យអីផ្សេងពីពាក្យដើមថា Labels ហើយនោះសូមស្វែងរកតែត្រឹមពាក្យថា
<b:widget
id='Label1' locked='false' title=
(បើសិនជាចង់លឿនសូមចុច : F3 ឬ Ctrl+F រួចវាយ
ពាក្យស្វែងរកខាងលើ ក្នុងប្រអប់ស្វែងរក
- រកឃើញហើយជំនួស (replace) ដោយកូដខាងក្រោមនេះ រួចចុច Save Template ជាការស្រេច (សូមមើលរូបខាងក្រោម)
អំពីកូដ Drop Down Labels Widget
<b:widget
id='Label1' locked='false' title='ជំពូក' type='Label'>
<b:includable
id='main'>
<b:if
cond='data:title'>
<h2><data:title/></h2>
</b:if>
<div class='widget-content'>
<select
style='width:100%'
onchange='location=this.options[this.selectedIndex].value;'>
<option>ចុចសញ្ញាព្រួញដើម្បីជ្រើសរើស</option>
<b:loop
values='data:labels' var='label'>
<option
expr:value='data:label.url'><data:label.name/>
(<data:label.count/>)
</option>
</b:loop>
</select>
<b:include
name='quickedit'/>
</div>
</b:includable>
</b:widget>
- title='ជំពូក' : អ្នកអាចដូរពាក្យជំពូកទៅតាមការពេញចិត្ត
( Labels, ចំណាត់ក្រុម,...)
-
'width:100%' : កំណត់ប្រវែងរបាម៉ឺនុយ
គិតជាភាគរយ។
- ចុចសញ្ញាព្រួញដើម្បីជ្រើសរើស :
ជាពាក្យដែលបង្ហាញក្នុងរបា សម្រាប់បញ្ជាប់ប្រាប់។
-
(<data:label.count/>) : បង្ហាញចំនួនអត្ថបទក្នុង
Label នីមួយៗ
បើអ្នកមិនចង់បង្ហាញអាចលុបវាចោល។
សង្ឃឹមថាការបង្ហាញពីរបៀប
"ដាក់ជំពូកជាម៉ឺនុយទម្លាក់ (Drop Down Labels Widget)" ខាងលើនឹងជួយសន្សំផ្ទៃរបស់ប្លកលោកអ្នកបានមួយផ្នែកធំ
និងបង្កើនសោភណភាពប្លកលោកអ្នកកុំអោយរញ៉េរញ៉ៃ :D៕