Visitors

សូមស្វាគមន៏ការចូលមកកាន់ប្លក់​ www.ideaforkhmer.blogspot.com​ របស់យើងខ្ញុំ។នៅទីនេះលោកអ្នកអាចស្វែងរកនូវចំនេះដឹងថ្មីុៗអំពី​ គណិតវិទ្យា​ រូបវិទ្យា គីមីវិទ្យា​ ពត៌មានវិទ្យា វប្បធម៌​ ធរិយធម៌​ ប្រវត្តិសាស្រ្ត​ និងចំនេះដឹងជាច្រើនទៀត។សូមចាប់ផ្ដើមការស្រាវជ្រាវរបស់លោកអ្នក (By: Vungsovanreach)

Tuesday, February 25, 2014

ឆ្នុច​ចុច​ឡើង​មក​ក្បាល​ប្លក​វិញ​​នៅ​គែម​អេក្រង់

       ប្លក​ខ្លះ​មាន​អត្ថបទ​វែងៗ នៅ​ពេល​ដែល​លោកអ្នក​រមូរ (scroll) ចុះ​ដល់​ក្រោយ​ប្លក ហើយ​ចង់​ឡើង​មក​លើ​វិញ យើង​អាច​ចុច​នៅ​លើ​ក្ដារចុច​នូវ "​គ្រាប់ចុច Home" ដើម្បី​ឡើង​មក​ក្បាល​ប្លក​វិញ។ តែ​ចំពោះ​អ្នក​ដែល​មិន​ចង់​ចុច​លើ​គ្រាប់ចុច អាច​ប្រើ​​កូនកណ្តុរ​ដែល​មាន scrooll ចុច​ឡើង​មក​លើ​តាម​ល្បឿន​របស់ scroll នោះ​ឃើញ​ថា​ខាត​ពេល​វេលា​បន្តិច ហើយ​មាន​អ្នក​ខ្លះ​គាត់​ធុញទ្រាន់​នឹង​ការ​ធ្វើ​របៀប​នេះ។ ក្នុង​គន្លឹះ​ខ្ញុំ​នឹង​បង្ហាញ​ពី​របៀប​ដាក់​ឆ្នុច​ចុច​ឡើង​មក​ក្បាល​ប្លក​​វិញ​យ៉ាង​ល្បឿន​ភ្លាមៗ​តែ​ម្ដង ហើយ​ឆ្នុច​នោះ​យើង​អាច​ដាក់​រូប​អ្វី​ក៏​បាន​តាម​ចិត្ត​ម្ចាស់​ប្លក ៖

 របៀប​ដាក់​ឆ្នុច​ចុច​ឡើង​មក​ក្បាល​ប្លក​វិញ​ នៅ​គែម​អេក្រង់​ ៖
- កត់ត្រា​ចូល​ (Log In) ​ក្នុង​គណនី​ Blogger របស់​លោក​អ្នក​​ជា​មុន​សិន។
- ​ចូល​ទៅ​កាន់​ផ្នែក Layout >> រួច​ចុច​លើ​តំណ​​អក្សរ Add a Gadget នៅ​ទីតាំង​ណាមួយ (ឧទាហរណ៍​សូម​មើល​រូប​ខាង​ក្រោម)



- រមូរ​​ចុះ (scroll down) រក​មើល gadget ដែល​មាន​ឈ្មោះ​ថា HTML/JavaScript រួច​ចុច​​លើ​វា​ដើម្បី​បើក (មើល​រូប​ខាង​ក្រោម​នេះ)



- ចម្លង​កូដ "​ឆ្នុច​ចុច​ឡើង​មក​ក្បាល​ប្លក" ​ខាង​ក្រោម​​នេះ យក​ទៅ​បិទភ្ជាប់​ក្នុង​ HTML/JavaScript Gadget ​ ​រួច​ហើយ​​ចុច​ប៊ូតុង Save
បន្ថែម ៖ ចំពោះ​ឈ្មោះ Widget មិន​​​ចាំបាច់​ដាក់​ទេ ហើយ​គួរ​ចាប់​ទាញ Widget នេះ​ទៅ​ដាក់​នៅ​ទីតាំង​ក្រោម​គេ​បំផុត ដើម្បី​កុំ​ឲ្យ​ទើសទែង។
                                         កូដ​ឆ្នុច​ចុច​ឡើង​មក​ក្បាល​ប្លក


<a style="display:scroll;position:fixed;bottom:5px;right:5px;" href="#" title="Back to Top"><img src="http://1.bp.blogspot.com/-nrVFsib-80A/Uo8ER3HnNKI/AAAAAAAAKik/GQk4M2nrk48/s1600/AKbalthom+Arrow+icon.png" /></a>


រូបភាព​បង្ហាញ​ពេល​​បិទភ្ជាប់​កូដ​ក្នុង HTML/JavaScript Gadget៖


    ការ​កែប្រែ​កូដ ៖   
- URL រូបភាព : អ្នក​អាច​ដូរ​រូបភាព​តាម​ការ​ចូលចិត្ត​ តែ​ត្រូវ​ធ្វើ​រូប​នោះ​ឲ្យ​មាន​ទំហំ​តូច​ឲ្យ​ហើយ!!!។
- bottom:5px : 5px ជា​គម្លាត​រូប​ឆ្នុច​នៅ​​​គែម​ខាង​ក្រោម។
- right:5px : 5px ជា​គម្លាត​រូប​ឆ្នុច​​គែម​ខាង​ស្ដាំ។ ហើយ​អ្នក​អាច​ដូរ​ទៅ​ជា​ខាង​ឆ្វេង​ក៏​បាន ដោយ​ប្ដូរ​ពាក្យ right ទៅ​ជា left

បន្ថែម : ចំពោះ​រូបភាព​សញ្ញា​ព្រួញ អ្នក​អាច​រក​តាម Google , ខ្ញុំ​សូម​ណែនាំ


   Widget មួយ​នេះ​ងាយស្រួល​ដាក់​​និង​ដក​ចេញ​វិញ​ណាស់​ព្រោះ​​កូដ​វា​ខ្លី ហើយ​ងាយស្រួល​កែប្រែ។ ចំពោះ​រូបភាព​ត្រូវ​បង្ហោះ​ក្នុង​ប្លក​របស់​អ្នក​ផ្ទាល់ ជៀងវាង​ការ​ងាប់​តំណ (Dead line) រូបភាព។ ជួប​គ្នា​នៅ​គន្លឹះ​ប្លក​លើក​ក្រោយ​ទៀត