Facebook បានអនុញ្ញាតិឲ្យផ្ទុកឡើងវីដេអូដោយមិនកំណត់ចំនួន
និងងាយស្រួលចែករំលែកទៅកាន់មិត្តភ័ក្ដិ និងក្រុមគ្រួសាររបស់លោកអ្នក។
តែទោះជាយ៉ាងណា Facebook
មិនបានផ្ដល់ភាពងាយស្រួលដល់អ្នកដែលចង់យកវីដេអូដែលផ្ទុកចូលនោះ
យកទៅដាក់បង្ហាញក្នុងគេហទំព័រ/ប្លក ដែលភាសាបច្ចេកទេសហៅថា Embed, ខុសពី Youtube ដែលផ្ដល់ភាពងាយស្រួលយ៉ាងខ្លាំង
អាចជ្រើសរើសទៅតាមទំហំវីដេអូបានថែមទៀតផង។ ក្នុងគន្លឹះនេះខ្ញុំនឹងបង្ហាញពីរបៀបបង្កប់
(embed) វីដេអូពី Facebook ដាក់ចូលក្នុងអត្ថបទរបស់ប្លក ៖
៙
របៀបបង្កប់វីដេអូពី Facebook
ដាក់បង្ហាញក្នុងអត្ថបទប្លក
៖
មុននឹងយើងអាចយកវីដេអូដាក់បង្ហាញក្នុងអត្ថបទប្លកបាន
ដរាបណាវីដែអូត្រូវបានបោះផ្សាយជាសាធារណៈ (public) សិន!!!។
សូមមើលរូបឧទាហរណ៍
- ចុចលើ Embed this Video អ្នកនឹងឃើញប្រអប់ផុសឡើងដែលបង្ហាញកូដ
embed ចម្លងទុកប្រើជាការស្រេច។
តែមានពេលខ្លះ Facebook បានអនុញ្ញាតិឲ្យអ្នកមើលគេអាចចែករំលែកបានដែរ
ហើយពេលខ្លះទៀតមិនអាចចែកបាន
ទាំងវីដេអូនោះអាចមើលបានជាសាធារណៈក៏ដោយ!!។
-
យើងត្រូវចម្លងលេខរបស់វីដេអូ
*ទម្រង់កូដ Embed វីដេអូរបស់ Facebook :
<object
width="320" height="240" ><param name="allowfullscreen"
value="true" /><param name="movie" value="http://www.facebook.com/v/xxxxx"
/><embed src="http://www.facebook.com/v/xxxxx"
type="application/x-shockwave-flash" allowfullscreen="true"
width="320" height="240"></embed></object>
ចំណាំ ៖ - ដែល xxxxx ពណ៌បៃតង គឺជា Address របស់វីដេអូដែលមិនប្រែប្រួល (យើងត្រូវដូរពីរកន្លែង។
-
ហើយចំពោះកំពស់និងបណ្ដោយនៃវីដេអូ យើងត្រូវដឹងដោយខ្លួនឯង។
ពេលលោកអ្នកបានកូដ និងដូរតំណរួចហើយ
ចូលទៅកម្មវិធីនិពន្ធរបស់ Blogger ដោយឈរលើតាប HTML បិទភ្ជាប់កូដ នៅកន្លែងណាមួយជាការស្រេច។
៙ ការ Embed វីដេអូ
Facebook ដោយប្រើកូដ iframe ៖
មួយវិញទៀតយើងក៏អាចបង្កប់វីដេអូរបស់ Facebook ដោយប្រើ iframe មានផងដែរ
ដែលមានទម្រង់ជា ៖
<iframe
width="560" height="315" src="http://www.facebook.com/v/1107074953447" frameborder="0" allowfullscreen></iframe>
ចំណាំ ៖ កូដ iframe នេះគឺមានប្រើជាទូទៅនៅក្នុង Youtube។


