Visitors

សូមស្វាគមន៏ការចូលមកកាន់ប្លក់​ www.ideaforkhmer.blogspot.com​ របស់យើងខ្ញុំ។នៅទីនេះលោកអ្នកអាចស្វែងរកនូវចំនេះដឹងថ្មីុៗអំពី​ គណិតវិទ្យា​ រូបវិទ្យា គីមីវិទ្យា​ ពត៌មានវិទ្យា វប្បធម៌​ ធរិយធម៌​ ប្រវត្តិសាស្រ្ត​ និងចំនេះដឹងជាច្រើនទៀត។សូមចាប់ផ្ដើមការស្រាវជ្រាវរបស់លោកអ្នក (By: Vungsovanreach)

Tuesday, February 25, 2014

​ដាក់ Author Profile (ព័ត៌មាន​អ្នក​សរសេរ​) នៅ​ខាង​ក្រោម​អត្ថបទ​​​

   ឥឡូវ​នេះ​នៅ​ក្នុង​ប្រព័ន្ធ Blogger មាន​មុខងារ​តូច​មួយ​ស្រដៀង​នឹង Wordpress ដែរ គឺ​​មុខងារ​​ដែល​អាច​សរសេរ​ជា​ឃ្លា​ខ្លី អម​ជាមួយ​រូប​តំណាង​អ្នក​និពន្ធ ឬ​អ្នក​សរសេរ​ប្លក ដែល​គេ​ហៅ​ថា Author Profile គឺ​ជា​ព័ត៌មាន​ខ្លី​នៃ​អ្នក​សរសេរ​ប្លក ដែល​ចង់​បង្ហាញ​ចំណាប់​អារម្មណ៍​ទៅ​កាន់​អ្នក​មើល។ វា​មាន​ប្រយោជន៍​នៅ​ពេល​ប្លក​មួយ​មាន​អ្នក​សរសេរ​ប្រើ​គ្នា ដើម្បី​ឲ្យ​អ្នក
មើល​គេ​ងាយស្រួល​ដឹង​ថា ​អត្ថបទ​នេះ​​​អ្នក​​​ណា​ជា​អ្នក​សរសេរ ហើយ​អាច​ដាក់​តំណ​ភ្ជាប់​ទៅ​​រក​អ្នក​សរសេរ​បាន​ថែម​ទៀត​ផង។

បញ្ជាក់​ ៖ ដើម្បី​ប្រើ​មុខងារ Author Profile ដែល​មាន​ស្រាប់​នៅ​ក្នុង​ប្រព័ន្ធ​ Blogger នោះ តម្រូវ​ឲ្យ​​ម្ចាស់​ប្លុក ​ត្រូវ​ប្រើ Google+ ដែល​ជា​បណ្ដាញ​សង្គម​របស់ Google ដោយ​សារ​រូប​​តំណាង និង​សរសេរ​ចំណាប់​អារម្មណ៍​មួយ​​ឃ្លា​ ​នៅ​ត្រង់ Introduction ដែល​ឯ Google+ ឯណោះ​សិន។

របៀប​ដាក់ Introduction (ការ​ណែនាំ​ខ្លួន) នៅ​ក្នុង Google+
- Log In ចូល​គណនី Google+ របស់​លោកអ្នក តែ​បើ​មិន​ទាន់​មាន​ទេ​អាច​បង្កើត​បាន​យ៉ាង​ងាយ។
- ​សន្មត​ថា​អ្នក​មាន​គណនី Google+ រួច​រាល់​ហើយ ដោយ​ចូល​ទៅ​តាម Home >> Profile ។ សូម​មើល​រូប​ខាង​ក្រោម



- ចុច​លើ About >> Introduction ដែល​នៅ​ត្រង់​ផ្ទាំង Story ។ សូម​មើល​រូប​ខាង​ក្រោម



- ពេល​នោះ​ផ្ទាំង​សម្រាប់​ឲ្យ​យើង​សរសេរ បាន​ផុស​ឡើង អ្នក​អាច​សរសេរ​អ្វី​ក៏​បាន ជា​ចំណាប់​អារម្មណ៍ ​ចំណូល​ចិត្ត ​អំពាវនាវ ទំនាក់ទំនង ជាដើម។




- សរសេរ​​ចុច Save ។ សរសេរ Author Profile រួច​រាល់​តែ​កុំ​ទាន់​អាល​បិទ

របៀប​ដាក់​បង្ហាញ Author Profile ​នៅ​ក្នុង Blogger
- ចូល​ទៅ​គណនី Blogger របស់​លោកអ្នក
- ចុច​លើ​ផ្ទាំង​ Layout >> នៅ​ផ្នែក Blog Posts សូម​ចុច Edit

                          


- រមូរ (scroll) ចុះ​ក្រោម​នៅ​លោកអ្នក​នឹង​ឃើញ Show Author Profile Below Post សូម​ធីក​លើ​វា ហើយ​ចុច Save ជា​ការ​ស្រេច។




- រួច​រាល់​ការ​ដាក់​បង្ហាញ Author Profile នៅ​ក្នុង Blogger

ចំណាំ ៖ Author Profile មិន​អាច​ប្ដូរ​ទីតាំង​ក្រៅពី​ដាក់​នៅ​ក្រោម​អត្ថបទ​បាន​ទេ (នៅ​ជើង​អត្ថបទ) ។ ហើយ​រាល់​ការ​ផ្លាស់​ប្ដូរ​​អក្សរ​ (ឃ្លា) នៅ Author Profile ត្រូវ​ចូល​ទៅ Edit នៅ Google+ >> Profile >> About >> Introduction ។ ត្រូវ​រង់ចាំ​ប្រហែល 5 នាទី ទើប​វា​បង្ហាញ​នូវ​​អ្វី​ដែល​យើង​បាន​កែប្រែ​ម្ដងៗ។


   ចំពោះ​ខ្ញុំ​ការ​ដាក់ Author Profile ល្អ​ហើយ តែ​ទាស់​ត្រង់​ថា​ វា​បង្ហាញ​នៅ​ទំព័រ​មុខ គ្រប់​ប្រកាស មិន​មែន​ទាល់តែ​យើង​ចុច​លើ​អត្ថបទ​ពេញ​ទើប​បង្ហាញ​នោះ​ទេ ធ្វើ​ដូច្នេះ​នាំ​ឲ្យ​ទើសទែង​ខ្លះ​ដែរ៕