ដោយមានសំនួរ និងជាការបង្ហាញជូន
បងប្អូនខ្មែរយើងអោយបាត់ឆ្ងល់អំពី
តើត្រូវធ្វើយ៉ាងម៉េចទើបអោយទំព័រដើម (Home) បង្ហាញប្រកាសជាសង្ខេបៗ
ដោយមានតំណអោយចុចដើម្បីចូលទៅអានប្រកាសពេញនោះ
ខ្ញុំសូមធ្វើការបង្ហាញជូនដូចខាងក្រោមនេះ។ ភាគច្រើននៃ Theme ឬ Template ដែរ
Download ពីវ៉ែបសាយដ៏ទៃ គឺបានបញ្ចូលមុខងារ
{{ អានបន្ត Read More }} មកជាមួយស្រាប់ ដែរជា
ហេតុធ្វើអោយអ្នកប្រើ
Blogspot ភាគច្រើនចូលចិត្ត
ទាញយកមកដំឡើងណាស់។ តែបើយើងជាអ្នកអភិវឌ្ឍន៍
សូមកែច្នៃដោយដៃយើងផ្ទាល់វិញទើបរីកចំរើន
ដោយយើងត្រូវស្រាវជ្រាវស្វែងរកកូដ (Code) នៅតាមវ៉ែបសាយផ្សេងៗ
មកតុបតែងទើបយើងបានចំណេះពិតប្រាកដ មិនមែនយកស្រាប់ៗ។
Blogspot បានបង្កប់មុខងារនេះមកជាមួយដែរតែ
សម្រាប់អ្នកដែរទើបរៀនប្រើដំបូងដូចជាមិនសូវស្គាល់ មកពីមុខងារនោះ
មានឈ្មោះខុសពីតួនាទីពិតរបស់វា :D ដែរជាហេតុធ្វើអោយឆ្ងល់
(កាលពីមុនខ្ញុំក៏ឆ្ងល់ដែរ តើធ្វើយ៉ាងម៉េចទើបអាចបង្ហាញជាសង្ខេបបាន?) ហាស ហា ឥឡូវមានចំលើយហើយ
ហើយថែមទាំងមិនបាច់សរសេរកូដ អីនោះទេ ងាយៗសំរាប់មនុស្សដូចជាខ្ញុំនេះ
និង អ្នកដែរមិនចេះកូដ។ សូមមើលដូចខាងក្រោមនេះ៖
- Log ចូលទៅក្នុងគណនី Blogspot របស់អ្នកដោយចូលតាម www.blogger.com
- សរសេរ អត្ថបទមួយ ឬក៏ បើកយក
អត្ថបទចាស់របស់អ្នកយកមកកំណត់អោយបង្ហាញជាលក្ខណៈសង្ខេបនៅទំព័រ Home .
- ចុចដាក់ សញ្ញា Cursor ដែរលោត "ទឹត"
ដាក់កន្លែងណាដែរអ្នកចង់អោយបង្ហាញសង្ខេបត្រឹមកន្លែងនោះ រូចចុច ប៊ូតុងInsert jump break ជាការស្រេច
។ សូមមើលរូបឧទាហណ៍ខាងក្រោមនេះ៖
ពេលដាក់ Insert jump break ហើយលោកអ្នកនឹងឃើញ
បន្ទាត់ពណ៌ប្រផេះ
***ចំណាំ៖
លោកអ្នកត្រូវរៀបចំត្រួតពិនិត្យអត្ថបទរួចរាល់អស់សិនទើបប្រើ Insert jump break ជាចុងក្រោយគេ។
ដូរអក្សរ Readmore អោយទៅជា ភាសាខ្មែរវិញ៖
-ចូលទៅ Layout >> ចុចប៊ូតុង Edit ត្រង់កន្លែង
Blog Posts (សូមមើលរូបខាងក្រោម)៖
នោះនឹងលេចចេញផ្ទាំង Configure Blog Posts ចេញមកអោយយើងកំណត់ ៖
-Mumber of
post on main page: ជាការកំណត់ចំនួន
Post អោយបង្ហាញនៅទំព័រ Home
-Post page
link text: កំណត់អក្សរដែរយើងចង់បាន
ឧទាហណ៍៖ ចុចទីនេះអានបន្ត >>
រួចចុចប៊ូតុង SAVE ជាការស្រេច :D ៕