សួស្ដី! មិត្តទាំងអស់គ្នា។
ខ្ញុំមិនមែនជាអ្នកជំនាញខាង Blogger អីប៉ុន្មានទេ
ខ្ញុំគ្រាន់តែបកប្រែមកពីប្លុកបរទេស និងបន្ថែមគំនិតខ្លួនឯងខ្លះ
ព្រោះខ្ញុំក៏មិនសូវចេះភាសាអង់គ្លេសដែរ។
ពេលនេះខ្ញុំសូមបង្ហាញពីហេតុផលទាំង 5
យ៉ាងដែលយើងគួរតែបង្កើត Bloggerផ្ទាល់ខ្លួន
1. អ្នកនឹងអាចក្លាយជាអ្នកនិពន្ធ និងសរសេរអត្ថបទបានកាន់តែប្រសើរឡើង ៖
1. អ្នកនឹងអាចក្លាយជាអ្នកនិពន្ធ និងសរសេរអត្ថបទបានកាន់តែប្រសើរឡើង ៖
បើសិនកាលពីមុនអ្នកមិនចូលចិត្តក្នុងការសរសេរ
អ្នកអាចនឹងចូលចិត្តសរសេរវិញព្រោះតែប្លុក
ដែលធ្វើឲ្យអ្នកស្ទាត់ជំនាញក្នុងការ សរសេរអត្ថបទនៅពេលអនាគត។
ម្យ៉ាងទៀតវាអាចធ្វើឲ្យអ្នកក្លាយទៅជាអ្នកនិពន្ធអត្ថបទម្នាក់
ដ៏ល្បីល្បាញផងដែរ។
នៅពេលដែលអ្នកមានវ័យចាស់អ្នកនឹងអាចមើលឃើញពីយុវភាពរបស់អ្នក
ក្នុងកាលដែរអ្នកប្រឡូកជាមួយនឹងបច្ចេកវិទ្យា។
វាក៏ជាកំណត់ហេតុមួយផងដែរ ប្រសិនបើអ្នកមិនចងចាំឱកាសណាមួយនោះ
អ្នកអាចនឹងរំលឹកអនុស្សាវរីយរបស់អ្នក។
2. ធ្វើឲ្យអ្នកមានការគិតពិចារណាបានវែងឆ្ងាយ
៖
នេះ ក៏ជាចំណុចមួយដ៏សំខាន់ផងដែរ។
បើសិនជាអ្នកសរសេរអត្ថបទណាមួយនៅអ្នកនឹងអាចយល់ពីអត្ថន័យនៃអត្ថបទនោះកាន់តែច្បាស់លាស់
ហើយស៊ីជម្រៅផងដែរ។ ឧទាហរណ៍អ្នកសរសេរអត្ថបទទាក់ទងទៅនឹងស្នេហា
នោះអ្នកនឹងអាចនឹងយល់ពីបញ្ហាស្នេហាកាន់តែច្រើនឡើងហើយមិនងាយ
នឹងចាញ់ស្នេហាឡើយ។ (មិនលោតទឹក ចង.ក ...) :D
3. ធ្វើឲ្យអ្នកមានសុខភាពល្អ
និងជីវិតរីករាយ ៖
តើអ្នកជឿទេថា Blogger អាចឲ្យជីវិតរបស់អ្នករីករាយ
និងមានសុខភាពល្អ? ចំពោះខ្ញុំបាទ ខ្ញុំពិតជាជឿ 100%
ព្រោះថានៅពេលដែលប្លុកយើងមានអ្នកចូលអានច្រើន ហើយការប្រកាស (Post) ក៏មានកាន់តែច្រើនដែរនោះ
វាពិតជាធ្វើឲ្យយើងរីករាយពេកក្រៃ ពិសេសគឺនៅពេលមានម្ចាស់ប្លុកដទៃឬអ្នកដែលនៅជុំវិញខ្លួនយើង
បញ្ចេញមតិយោបល់ ឬចម្ងល់ផ្សេងៗឲ្យយើងជួយដោះស្រាយ។
សំខាន់សម្រាប់សុខភាពរបស់យើងដែរនោះគឺទម្លាប់ដដែលៗរបស់យើង។ ឧទាហរណ៍ ៖
ខ្ញុំក្រោកឡើងនៅម៉ោង 5:00AM
បន្ទាប់មកខ្ញុំប្រកាសក្នុងប្លុកឲ្យបានយ៉ាងហើយណាស់ក៏មួយដែរ។
នៅម៉ោង 7:00AM ខ្ញុំទៅបរិភោគអាហារពេលព្រឹក
ហើយធ្វើការងារមួយចំនួន។ នៅម៉ោង 10:00AM ខ្ញុំបើក
Facebook ............ នៅម៉ោង 02:00PM ទៅ 4:00 PM ខ្ញុំប្រកាសក្នុងប្លុកទៀត។
4. អ្នកនឹងជួបមនុស្សថ្មីៗ
ជាមួយនឹងចំណេះដឹងថ្មីៗផងដែរ ៖
ខ្ញុំជឿជាក់យ៉ាងប្រាកដ និងច្បាស់ថា
នៅពេលដែលប្លុករបស់លោកអ្នកមានអត្ថបទប្លែកៗច្រើនចំនួនអ្នកទស្សនាក៏មានកាន់តែច្រើនដែរ។
អ្នកដទៃនឹង Comment មកយើងនូវចម្ងល់របស់គេពិសេសអ្នកអាយធីទាំងឡាយ
(មិនមែនអ្នកឆុងតែទឹកកកទេ)
នោះយើងកាន់តែមានទំនាក់ទំនងយ៉ាងជិតស្និទ្ធថែមទៀត។
មួយវិញទៀតយើងក៏បានស្គាល់នូវប្លុកទាំងឡាយដែលមានសភាពប្រសើរជាង យើង
ហើយអាចសាកសួរយោបល់ (ពិសេសរបៀបធ្វើ) អ្វីមួយ។
5. អ្នកអាចទទួលបានប្រាក់ ៖
នៅពេលប្លុករបស់អ្នកមានភាពល្បីល្បាញទទួលការពេញនិយមពីអ្នកទស្សនាទាំងឡាយនោះ
អ្នកដែលមានផលិតផលឬចង់ប្រកាសដំណឹងផ្សេងៗ ច្បាស់ជារត់មករកយើង
ពិសេសអាចមានអ្នកសុំដាក់ដំណភ្ជាប់ទៀតផង។ បើយើងបានទិញដូមែន (Domain) ទៀតរឹតតែប្រសើរ។ ដូមែន មានដូចជា ៖ .info (តម្លៃថោក) .com . Net .info .deu .kh......។