Visitors

សូមស្វាគមន៏ការចូលមកកាន់ប្លក់​ www.ideaforkhmer.blogspot.com​ របស់យើងខ្ញុំ។នៅទីនេះលោកអ្នកអាចស្វែងរកនូវចំនេះដឹងថ្មីុៗអំពី​ គណិតវិទ្យា​ រូបវិទ្យា គីមីវិទ្យា​ ពត៌មានវិទ្យា វប្បធម៌​ ធរិយធម៌​ ប្រវត្តិសាស្រ្ត​ និងចំនេះដឹងជាច្រើនទៀត។សូមចាប់ផ្ដើមការស្រាវជ្រាវរបស់លោកអ្នក (By: Vungsovanreach)

Saturday, March 1, 2014

តើ​នេះ​ជា​ទូរស័ព្ទ Nokia ដែល​ប្រើ Windows Phone 8?

   ​ល្បី​ថា Nokia នឹង​ចេញ​ទូរស័ព្ទ​ដែល​ដំណើរការ​ដោយ Windows Phone 8 ចំនួន​ 3 គ្រឿង​ក្នុង​ថ្ងៃ​ដាក់​បង្ហាញ​ដែល​ប្រព្រឹត្តិ​នៅ​ថ្ងៃ​ទី 5 ខែ កញ្ញា ខាង​មុខ​នេះ។ ដែល​មាន​ម៉ូដែល​មួយ​មាន​រាង​ប្រហាក់​ប្រហែល​នឹង Lumina 900 ដែល​មក​ជាមួយ CPU ខួរក្បាល​ពីរ dual core processor, អេក្រង់​ទំហំ 4.65" កំរិត HD មាន​បច្ចេកវិទ្យា NFC, LTE
   ពីរ​គ្រឿង​ផ្សេង​ទៀត​មិន​ទាន់​ដឹង​ឈ្មោះ​នៅ​ឡើយ ប៉ុន្តែ​មាន​មួយ​គ្រឿង​នោះ​មាន​អេក្រង់​ទំហំ 4.3" និង​មួយ​ទៀត​ប្រហែល​ក្រោម 4" ទាំង​ពី​នេះ​គឺ​មាន​ផ្ទៃ​រាល​ស្មើ​សាច់​តែមួយ​ជាមួយ​នឹង​តួ​ទូរស័ព្ទ​តែ​ម្ដង។ បាន​ជា ​Nokia ចេញ​បី​សេរី​ខុសៗ​គ្នា​​បែប​នេះ ប្រាកដ​ជា​ដើម្បី​តម្រូវ​ធនធាន​អ្នក​ប្រើ​ទៅ​តាម​តំបន់​ផ្សេងៗ​ដូច​ជា​កម្ពុជា​ជា​ដើម។

   សូម​រំលឹក​ផង​ដែរ​ថា Nokia បាន​​សន្យា​ថា​នឹង​ខិត​ខំ​រក​វិធី​យ៉ាង​ណា​ដើម្បី​អាច​ផលិត​ទូរស័ព្ទ​ដែល​ដំណើរ​ការ​ដោយ Windows Phone 8 សេរី​ក្ដៅ​នេះ អោយ​មាន​តំលៃ​ធូរ​ថ្លៃ​ជាង​បណ្ដា​ក្រុមហ៊ុន​ដទៃ ដើម្បី​នាំ​យក​បច្ចេកវិទ្យា​​ទំនើប​បម្រើ​អ្នក​មាន​ធនធាន​មធ្យម។ ដូច​បាន​ជ្រាប​ស្រាប់​មក​ហើយ​ថា​ Nokia ពិត​ជា​អាច​ផលិត​ទូរស័ព្ទ​ដែល​មាន​តម្លៃ​ធូរ​ថ្លៃ​បាន​មែន។


   រង់​ចាំ​មើល​ទាំង​អាស់​គ្នា​ថា តើ​ទូរស័ព្ទ​ម៉ាក Nokia ដែល​ដំណើរ​ការ​ដោយ Windows phone 8 មាន​តម្លៃ​ធូរ​ដល់​កំរិត​ណា​ដែល? នឹង​រង់​ចាំ​ទាំង​អស់​គ្នា​ថា តើ Microsoft និង Nokia អាច​ធ្វើ​អោយ "​​ខ្មែរ​យូនីកូដ" ​មាន​នៅ​លើ WP8 ​បាន​ដែល​ឬ​ទេ?