Visitors

សូមស្វាគមន៏ការចូលមកកាន់ប្លក់​ www.ideaforkhmer.blogspot.com​ របស់យើងខ្ញុំ។នៅទីនេះលោកអ្នកអាចស្វែងរកនូវចំនេះដឹងថ្មីុៗអំពី​ គណិតវិទ្យា​ រូបវិទ្យា គីមីវិទ្យា​ ពត៌មានវិទ្យា វប្បធម៌​ ធរិយធម៌​ ប្រវត្តិសាស្រ្ត​ និងចំនេះដឹងជាច្រើនទៀត។សូមចាប់ផ្ដើមការស្រាវជ្រាវរបស់លោកអ្នក (By: Vungsovanreach)

Saturday, March 1, 2014

Microsoft បង្កើត​សិល្បៈ​ផ្សព្វផ្សាយ​ដោយ​​គូរ​រូប​ Surface ​​នៅ​តាម​ជញ្ជាំង​អាគារ​នា​ទីក្រុង New York

    Microsoft Surface មិន​ទាន់​ប្រាកដ​ថា​អាច​ចេញ​ដំណាល​គ្នា​និង​ការ​ដាក់​សម្ភោធ Windows 8 នៅ​ក្នុង​ថ្ងៃទី 26 ខែ​តុលា ខាង​មុន​នេះ​ទេ។ ប៉ុន្តែ​ក្រុមហ៊ុន​យក្ស​មួយ​នេះ​បាន​​ចាប់​ផ្ដើម​ផ្សព្វផ្សាយ​​ tablet របស់​ខ្លួន​ជា​បណ្តើរៗ​ហើយ ដោយ​ការ​ឃោសនា​នោះ​​ប្លែក​ខុស​ពី​គេ​​ដោយ​​មាន​បង្កប់​សិល្បៈ​ក្នុង​នោះ​ផង​ដែរ ​គេ​ឃើញ​​មាន​​​រូប​គំនូរ Surface និង​ក្ដារ​ចុច មាន​ពណ៌​ទាក់ទាញ​នៅ​តាម​ជញ្ជាំង​ផ្ទះ និង​ជញ្ជាំង​អាគារ​ក្នុង​ទី​ក្រុង New York ​យ៉ាង​ព្រោងព្រាត​។ គំនូរ​នេះ​បាន​ទាក់ទាញ​មហាជន​អោយ​នាំ​គ្នា​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង ព្រោះ​ថា​មិន​ដែល​មាន​ក្រុមហ៊ុន​ផលិត​ឧបករណ៍​អេឡិចត្រូនិក​ធ្វើ​ការ​ផ្សព្វផ្សាយ​របៀន​នេះ​ទេ​ពី​មុន​មក។
   សូម​រំលឹក​ផង​ដែរ​ថា ក្រុមហ៊ុន​ Acer បាន​ចាត់​ទុក​ការ​ចេញ tablet របស់ Microsoft គឺ​ជា​ការ​យក​ព្រាប​លើ​ដៃ​គូ​សហការ​ដែល​ផ្ញើ​វាសនា​លើ Windows 8 តែ HP បាន​យល់​ស្រប​ជាមួយ​នឹង​គំនិត​របស់ Microsoft ដែល​ការ​ចេញ Surface នេះ​គឺ​ជា​​គំរូ​ចង់​អោយ​ក្រុមហ៊ុន​ផលិត​​ tablet ដទៃ​ដែល​ចង់​យក  Windows 8 ធ្វើ​ជា​ព្រលឹង​នោះ​អោយ​មើល​តាម​គំនិត​ច្នៃ​ប្រឌិត​ដ៏​ល្អ​​ដែល​មាន​នៅ​លើ Surface។ មក​ដល់​ពេល​នេះ​គេ​ឃើញ​មាន​តែ​ក្រុមហ៊ុន​ផលិត​កុំព្យូទ័រ​លំដាប់​លេខ​ពីរ​លើ​លោក​គឺ Lenovo តែ​ប៉ុន្នោះ​ដែល​ហ៊ាន​អួត​ថា គេ​មិន​ខ្លាច Surface ទេ​ព្រោះ​ Lenovo អាច​ផលិត tablet ដែល​មាន​តម្លៃ​ថោក​ជាង Microsoft និង​ល្អ​ជាង​ទៅ​ទៀត​ជាមួយ​បទពិសោធន៍​ក្នុង​ផលិត​កុំព្យូទ័រ​​ចាស់​វស្សា​របស់​ខ្លួន។



   រង់​ចាំ​មើល​ទាំងអស់​គ្នា​ថា​តើ Windows tablet អាច​ដណ្ដើម​ទីផ្សារ Apple tablet និង Android tablet បាន​ដែរ​ឬ​យ៉ាងណា? ​តើ​លោក​អ្នក​ចង់​នាំ​យក Software ដែល​ចូលចិត្ត​និង​កំពុង​ប្រើ​រាល់​ថ្ងៃ​មក​ប្រើ​លើ tablet ដែល​ឬ​ទេ?