សួស្ដីអ្នកបានចូលមើលប្លក Idea For khmer ជាពិសេសអ្នកដែលកំពុងបង្កើតប្លកទាំងអស់គ្នា។
ខ្ញុំសូមលើកយកគន្លឹះមួយដែលនិយាយអំពី ការបង្កើនតួលេខរាប់របស់ប្លក
ដោយប្រើកម្មវិធីជំនួយ ដែលមានឈ្មោះថា Jingling ជាកម្មវិធីរបស់ចិន
មានលទ្ធភាពធ្វើឲ្យចំនួនចូលមើលប្លក កើនឡើងខុសពីប្រក្រតី
តែវាមិនមែននាំមនុស្សពិតប្រាកដឲ្យមកមើលប្លករបស់យើងនោះទេ
វាគ្រាន់តែជួយក្លែងបន្លំចំនួន traffic ឲ្យកើនតាមការចង់បានរកអ្នកដែលគិតថាប្លករបស់គាត់មានចំនួនតួលេខតិចមិនទាន់គ្រប់តាមការចង់បាន។
មិនថាអ្នកសរសេរប្លកស្រុកខ្មែរនោះទេ
ជាពិសេសគឺពួកបរទេស ក៏នៅតែឆ្ងល់ និងចង់បានកម្មវិធីយកទៅក្លែងចំនួន traffic របស់ប្លកពួកគេឲ្យកើនឡើងផងដែរ។
ដូច្នេះដើម្បីបំបាត់ចម្ងល់របស់ខ្ញុំ ខ្ញុំក៏ស្រាវជ្រាវរកកម្មវិធីដែលអាចក្លែងចំនួន
traffic យកមកសាកមើលឲ្យដឹងសខ្មៅ
និងចែករំលែកគន្លឹះដល់ខ្មែរអ្នកសរសេរប្លកឲ្យបានដឹងដែរ។
សូមមើលវិធីអនុវត្តន៍ដូចខាងក្រោមនេះ ៖
ចំណាំ :
»» Idea For Khmer មិនដឹងថាកម្មវិធីដែលនឹងអនុវត្តន៍ខាងក្រោមនេះ វាមានបង្កប់កូដពិសពុល
ដែលបង្កបញ្ហាដល់កុំព្យូទ័រ, ឯកសារ
និងការសម្ងាត់ របស់អស់លោកអ្នកនោះទេ ខ្ញុំមិនធានា
ឬទទួលខុសត្រូវរាល់បញ្ហាដែលកើតបន្ទាប់ពីប្រើកម្មវិធីនេះទេ
តែខ្ញុំបានសាកប្រើហើយ ដូចជាមិនមានអ្វីខុសប្រក្រតីទេ។
»» ខ្ញុំមិនដឹងថាការប្រើកម្មវិធី
Jingling វាធ្វើឲ្យប៉ះពាល់ដល់សេវាកម្មដាក់ផ្សាយពាណិជ្ជកម្មនានាដូចជា
google adsense ដែរឬយ៉ាងណានោះទេ។
»» ហើយកម្មវិធីនេះមានម៉ឺនុយជាភាសាចិនសុទ្ធមិនមានភាសាអង់គ្លេសទេ
ដែលពិបាកក្នុងការប្រើឲ្យអស់លទ្ធភាព។
»» អ្វីដែលលោកអ្នកត្រូវយល់គឺ
វាគ្រាន់តែជាចំនួនតួលេខក្លែងក្លាយតែប៉ុណ្ណោះ
បើលោកអ្នកចង់ឲ្យប្លកមានអ្នកចូលមើលច្រើនមានតែខិតខំសរសេរអត្ថបទល្អៗ
ចែករំលែកអ្វីដែលល្អៗ យកទៅផ្សាយក្នុង បណ្ដាញសង្គមនានាដូចជា Facebook ជាដើម។
៙
របៀបប្រើកម្មវិធី Jingling
ដើម្បីក្លែងចំនួនអ្នកចូលមើលប្លក
៖
- ចុចលើ ឆ្នុចពណ៌បៃតងមានអក្សរចិន
ដូចរូបខាងក្រោម ដើម្បីចូលទៅទំព័រទាញយក។
- ចុចលើឆ្នុចពណ៌ទឹកក្រូចមានអក្សរចិន
ដើម្បីទាញយកកម្មវិធី Jingling។
ចំណាំ :
ដោយកម្មវិធីច្រកក្នុងឯកសារ Winrar នោះ
លោកអ្នកត្រូវពន្លាវាជាមួយកម្មវិធី Winrar។
ហើយឯកសារនោះខាងគេហទំព័រ Jingling បានដាក់លេខសំងាត់ជាលេខ
123456 ដើម្បីស្រាយ។
- បន្ទាប់ពីទាញយក និង
ពន្លាដោយប្រើលេខសំងាត់ 123456 រួចមក សូមចុចបើកដំណើរការកម្មវិធី
Jingling។
- ដោយសារខ្ញុំអត់ចេះចិនសូមធ្វើតាមរូបភាពខាងក្រោមនេះ
:
- នោះកម្មវិធី Jingling នឹងដំណើរការធ្ធ្វើឲ្យចំនួនរាល់អ្នកចូលមើលប្លកកើនឡើង
និងមិនរំខានដល់ការប្រើប្រាស់កុំព្យូទ័ររបស់លោកអ្នកទេ លោកអ្នកអាចអាចបន្តដាក់ប្លកផ្សេងៗទៀតបាន
បើអ្នកមានប្លកច្រើន ឬក៏ដាក់ប្លកដដែលៗបានប្រហែល 6។
- បើលោកអ្នកចង់បិទតំណប្លកដែលអ្នកចង់ឈប់សកម្មភាពវិញ
សូមមើលរូបខាងក្រោម ៖
សរុបមក វាជួយឲ្យប្លកយើងកើនចំនួនមែន
តែគ្រាន់តែជាតួលេខក្លែងក្លាយ គ្រាន់តែទុកលួងម្ចាស់ប្លកតែប៉ុណ្ណោះ! ៕