សួស្ដី ថ្ងៃនេះខ្ញុំសូមណែនាំឲ្យស្គាល់ Google Takeout ដែលជាសេវាកម្មមួយរបស់ក្រុមហ៊ុន Google ដែលមាននាទីជាឧបករណ៍ Tool អនុញ្ញាតិឲ្យលោកអ្នកទាញយកទិន្នន័យចេញ (export data) ដែលអ្នកបានប្រើប្រាស់សេវាកម្មផ្សេងៗរបស់ Google កន្លងមកដូចជា +1s, Blogger, Buzz, Contacts, Drive,
Google+ Circles, Google+ Stream, Pages, Picasa Wb Album, Profile, Reader និង Youtube។ Google Takeout នឹងច្រកទិន្នន័យរបស់លោកអ្នកទៅក្នុងឯកសារមួយជាប្រភេទដែលអាចចល័តបាន
និងងាយស្រួលនាំចូលមកវិញ (import) នូវទិន្នន័យទាំងនោះចូលមកក្នុងសេវាកម្ម
Google នានាបានដោយមិនបារម្ភខ្លាចថ្ងៃណាមួយគណនីរបស់លោកអ្នកត្រូវបានរងការវាយប្រហារ
ឬត្រូវបានបិទពី Google
ផ្ទាល់។
នៅក្នុងសេវាកម្មនីមួយៗរបស់ Google តែងតែមានមុខងារអាចឲ្យយើងអាចនាំចេញទិន្នន័យបាន
តែមុខងារនាំចេញ និងចូលទាំងនោះ អាចមានអ្នកមិនដឹង
ជាពិសេសសម្រាប់អ្នកទើបចេះប្រើ ដូចនេះ Google ក៏បង្កើតកន្លែងពិសេសមួយសម្រាប់នាំចេញនោះគឺ
"Google
Takeout" ដែលកាលពីមុនអាចនាំចេញបានតែមុខងារចំនួនតូច
ឥឡូវ Google បានដាក់សេវាកម្មសំខាន់ៗដែលបានរៀបរាប់ខាងលើ
ទៅក្នុងមុខងារ Takeout ដើម្បីងាយស្រួលទាញចេញបានដោយប្រើតែទីតាំងមួយនេះប៉ុណ្ណោះ
មិនបាច់ចូលទៅនាំចេញពីនេះពីនោះ នាំឲ្យខាតពេលទៀតទេ។
៙ ចំពោះ Blogger ៖
ការពិតទៅ Blogger មានមុខងារនាំចេញ
និងនាំចូល data តាំងពីបង្កើតប្រព័ន្ធ Blogger មកម្ល៉េះ
ដែលលោកអ្នកត្រូវចូលទៅប្លកផ្ទាល់ទើបមានមុខងារទាំងនោះ (របៀបចូលតាម Blogger គឺ Setting >> Other >> ត្រង់កន្លែង Blog Tool នោះលោកអ្នកនឹងឃើញមានមុខងារ
Import log - Export
blog) , តែថ្មីៗនេះ Blogger ត្រូវបានដាក់ទៅក្នុងបញ្ជីអាចនាំចេញបានរបស់
GoogleTakeout ដែលងាយស្រួលជាងមុន
អាចនាំចេញដោយមិនបាច់ចូលទៅ Blogger ក៏បាន។
អ្វីដែលខ្ញុំលើកយមមកបង្ហាញនៅពេលនេះគឺ សំខាន់សម្រាប់អ្នកប្រើប្រាស់
Blogger និង Picasa ដែលជាសេវាកម្មពីរ
ប្រើរួមគ្នាក្នុងពេលតែមួយ ព្រោះ Picasa ជាស្តង់ទុករូបភាពរបស់
Blogger ដូច្នេះបើលោកអ្នកនាំចេញតែទិន្នន័យ
Blogger ដោយមិននាំចេញរូបភាពពី Picasa នោះប្លកលោកអ្នកនឹងជួបបញ្ហា
ពេលមានការវាយប្រហារប្លក យើងអាចនាំចូលទិន្នន័យចូលបានវិញមែន
តែរូបភាពអត់ឃើញបង្ហាញទេ ក៏ព្រោះតែយើងមិនបានបម្រុងទុករូបភាពពី Picasa នេះក្នុងករណីដែលមានការវាយប្រហារលុបទិន្នន័យ
ដែលយើងខំសន្សំក្នុងសេវាកម្មប្លកកន្លងមក។
ចំណាំ ៖ ចំពោះសេវាកម្មដទៃទៀតរបស់ Google ដែលមិនមានបង្ហាញក្នុង Google Takeout សូមលោកអ្នកចូលទៅស្វែងយល់ពីរបៀបនាំចេញ
និងនាំចូលដែលមានបង្ហាញគ្រប់សព្វនៅក្នុង http://www.dataliberation.org/ ដែលជាកន្លែងទទួលបន្ទុកណែនាំក្នុងការ
"នាំចេញនិងនាំចូល"។
៙ របៀបប្រើ GoogleTakeout (នាំចេញ) ៖
- នៅលោកអ្នកនឹងឃើញដូចរូបភាពខាងក្រោម
ដែលមានដាក់បង្ហាញសេវាកម្មដែលអាច export (នាំចេញ)
បានមួយចំនួនសំខាន់ៗ។
- All of
your data : ជាតាបបង្ហាញសម្រាប់ការនាំចេញម្តងទាំងអស់។
- Choose
services : ជាតាបអនុញ្ញាតិឲ្យនាំចេញតែសេវាកម្មណាដែលអ្នកចង់នាំចេញ។
- ជាឧទាហរណ៍ :
នៅក្នុងពេលនេះខ្ញុំចង់នាំចេញទាំងអស់ ដូច្នេះខ្ញុំត្រូវឈរលើតាប All of your data រួចចុចឆ្នុច CREATE ARCHIVE នៅនឹងរត់ចូលទៅកាន់តាប Downloads លោកអ្នកនឹងបានឃើញពីដំណើរការបង្កើតឯកសារ
"សម្រាប់ទាញ" ។
លោកអ្នកត្រូវរង់ចាំដល់ដំណើរការកសាងឯកសារបានចប់នោះ
នឹងឃើញឆ្នុចដាក់ថា Download ។
- ចុចលើឆ្នុច Download ដើម្បីទាញយកទុក, នោះ Google Takeout នឹងតម្រូវឲ្យលោកអ្នកវាយបញ្ចូលនូវ
ឈ្មោះ និង លេខសម្ងាត់ ម្ដងទៀត។
- ចូលដល់ក្នុងតាប Download វិញ សូមចុចប៊ូតុងទាញយក
រួចរើសទីតាំងដាក់ក្នុងកុំព្យូទ័ររបស់អ្នកជាកាស្រេច។
ចំណាំ : Google Takeout អនុញាតិឲ្យលោកអ្នកអាច "ទាញចេញ"
ក្នុងរយៈពេល 24 ម៉ោងម្ដងៗ ដូច្នេះផុត 24 ម៉ោងអ្នកអាចធ្វើការទាញចេញបានម្ដងទៀត
បើអ្នកគិតថាត្រូវការទាញចេញ។ Google Takeout មិនមានមុខងារអាចឲ្យយើងកំណត់កាលវិភាគទាញចេញបានដោយស្វ័យប្រវត្តទេ
បើអ្នកគិតថាសំខាន់ មានតែឧស្សាហ៍ទៅទាញចេញដោយដៃតែប៉ុណ្ណោះ។
៙
របៀបនាំចូលវិញ ៖
Google Takeout មិនមានមុខងារអាចឲ្យយើងយកទិន្នន័យ
ដែលយើងបានទាញចេញទាំងនោះ បានវិញទេ។ ចំពោះរបៀបនាំចូលវិញ
យើងមិនមែនចូលទៅកាន់ Google
Takeout ទៀតនោះទេ
គឺលោកអ្នកត្រូវនាំចូលទិន្នន័យនីមួយៗដោយត្រូវចូលទៅសេវាកម្មទាំងនោះ
ដើម្បីធ្វើការនាំចូលវិញ ដើម្បីដឹងពីរបៀបនាំចូលរបស់សេវាកម្មនានា
សូមចូលទៅ www.dataliberation.org
ដែលជាកន្លែងទទួលបន្ទុកណែនាំក្នុងការ
"នាំចេញនិងនាំចូល"។
សរុបសេចក្ដីមក
៖
សរុបមក Google Takeout គ្រាន់តែជាកន្លែងដាក់ប្រជុំ
អនុញ្ញាតិឲ្យនាំចេញទិន្នន័យរបស់សេវាកម្មនានា ដែល Google គិតថាសំខាន់រៀបដាក់នៅទីនោះ
ងាយស្រួលទាញចេញ ដោយមិនបាច់ចូលទៅកាន់សេវាកម្មអស់ទាំងនោះទេ។ ហើយ Google Takeout គ្មានមុខងារអាចឲ្យយើងទាញចូលវិញបានទេ។
បើចង់ទាញចូលវិញ
មានតែអ្នកស្គាល់ពីរបៀបទាញចូលរបស់សេវាកម្មអស់ទាំងនោះ។ ដើម្បីដឹងថាទាញចូលយ៉ាងម៉េចគឺត្រូវចូលទៅ
www.dataliberation.org
ដែលជាកន្លែងទទួលបន្ទុកណែនាំក្នុងការ
"នាំចេញនិងនាំចូល"។ សង្ឃឹមថាការរៀបរាប់យ៉ាងវែងអន្លាយនេះ
អាចឲ្យអ្នកដែលទើបចេះប្រើអាចធ្វើតាមបាន។