កាលពីប៉ុន្មានខែមុន គណនី Email របស់ Yahoo បានត្រូវរងការវាងប្រហារ
ដែលធ្វើអោយអ្នកប្រើភ័យព្រួយជាមួយព័ត៌មានសំខាន់ៗរបស់ពួកគេដែលទុកក្នុងនោះ។ ការលួចលេខគណនី Email ពីសំណាក់ Hacker គឺជាប្រធានបទថ្មីរហូត
ព្រោះឮដំណឹងមិនចេះស្ងាត់ មនុស្សគ្រប់គ្នាបានលើកជាសំនួរដួចៗគ្នាថា
តើខ្ញុំអាចរក្សាលេខសម្ងាត់ និងមិនអោយគេលួចប្រើយ៉ាងម៉េច? ខាងក្រោមនេះគឺជាគន្លឹះបន្ថែមសុវត្ថិភាពធ្វើអោយគណនី
Google របស់លោកអ្នកស្ងប់ចិត្ត
មិនសូវភ័យរឿងគេលួចលេខសម្ងាត់របស់លោកអ្នកយកទៅប្រើប្រាស់បាន
ដោយតំរូវអោយមានទូរស័ព្ទជាមួយលេខដែលអ្នកបានកំណត់។
តើការពារលេខសម្ងាត់គណនី
Google របស់លោកអ្នកដូចម្ដេច?
ស្រទាប់ទីមួយ៖
ការពារដោយការដាក់លេខសម្ងាត់រឹងមាំ៖
»» ប្រើសញ្ញា និង
តួអក្សរផ្សេងៗលាយជាមួយគ្នា។
»» ត្រូវប្រើលេខសម្ងាត់វែងៗតាមដែរអ្នកអាចចំណាំបាន។
»» មិនត្រូវទុកចិត្តកុំព្យូទ័រអ្នកដទៃ
ព្រោះអាចមានកម្មវិធីលួច។
»» កុំ Save លេខសម្ងាត់ជាមួយ Bowser ត្រូវប្រើខួរក្បាលដើម្បីចំណាំវិញល្អជាង។
ស្រទាប់ទីពីរ៖
ប្រើលេខទូរស័ព្ទរបស់អ្នកដើម្បី Log In
2-Step
Verification : គឺជាការដាក់រនាំងការពារអោយគណនី
Google ដោយតម្រូវអោយផ្ញើសារជាលេខកូដចំនួន
6 ខ្ទង់
ដើម្បីយកលេខកូដនោះធ្វើជាលេខសំងាត់ទី 2
ដើម្បីអាចចូលទៅប្រើប្រាស់គណនី Google បាន
ដូច្នេះបើទោះជាមានគេដឹងលេខសម្ងាត់ Google របស់លោកអ្នកក៏ដោយ
ក៏គេមិនអាចចូលប្រើប្រាស់បានដែរ
ព្រោះគេគ្មានលេខទូរស័ព្ទដែលអ្នកបានភ្ជាប់ជាមួយ Google។ :D
តម្រូវការ :
- ទូរស័ព្ទ :
ត្រូវប្រាកដថាលេខទូរស័ព្ទដែលអ្នកបម្រុងនឹងប្រើជាមួយគណនី Google គឺជាលេខដែលលោកអ្នកបានចុះបញ្ជីប្រើប្រាស់ត្រឹមត្រូវជាមួយក្រុមហ៊ុនទូរស័ព្ទ។
របៀបកំណត់ 2-Step Verification :
- កត់ត្រាចូល (LogIn) គណនី Google របស់លោកអ្នកអោយរួចរាល់
- តែខ្ញុំសូមអោយលោកអ្នកចូលតាមនេះវិញដើម្បីយល់ទាំងអស់គ្នា
google.com
- ដាក់ Email និង
លេខសម្ងាត់ របស់អ្នក រួចចុចប៊ូតុង Sign in (មើលរូបខាងក្រោម)
- ចុចលើ Account setting
- ចូលដល់ផ្ទាំងកំណត់គណនី Google សូមចុចលើ Security
- ពេលនោះអ្នកនឹងឃើញថា 2-Step Verification របស់លោកអ្នកមិនទាន់បើកនៅឡើយទេ
សូមចុចប៊ូតុង Edit
- អ្នកប្រហែលជាត្រូវវាយលេខសម្ងាត់ម្ដងទៀតបើសិនជួបផ្ទាំងខាងក្រោមនេះ
- ចូលដល់ក្លោងទ្វារ 2-Step Verification សូមចុច Start setup (សូមមើលរូបខាងក្រោម)
ចំណុចទី1 : ចូលដល់ផ្ទាំង Set your phone សូមដាក់លេខទូរស័ព្ទរបស់លោកអ្នក
- ចុចរើសយក Text message (SMS) ដើម្បីអោយ Google ផ្ញើលេខតាមសារជាអក្សរ។
ចំណុចទី2 : ពេលនោះអ្នកនឹងបានទទួលសារដែរផ្ញើមកដោយ
Google បើកមើលសារក្នុងទូរស័ព្ទរបស់អ្នក
រួចវាលេខ 6 ខ្ទង់ ចូល (សូមមើលរូបខាងក្រោម)
ចំណុចទី3 : បើអ្នកចុចធីកលើ Trust this computer មានន័យថា
កុំព្យូទ័រដែលអ្នកកំពុងកំណត់នេះ មិនទាមទារអោយមាន 2-Step Verification ក្នុងរយៈពេល 30 ថ្ងៃ។ បើហួស 30
ថ្ងៃ Google នឹងផ្ញើសារមកកាន់អ្នកនៅពេល Log In ម្តងៗ
(បើជាកុំព្យូទ័រផ្ទាល់ខ្លួនរបស់អ្នក ខ្ញុំថាគួរតែចុចធីក)
ចំណុចទី4 : ចុចប៊ូតុង Confirm ដើម្បីបញ្ចប់។
- ដំណើរការកំណត់ 2-Step Verification ត្រូវបានបញ្ចប់រួចរាល់អស់
តែលោកអ្នកអាចយល់ដឹងបន្ថែមទៀត សូមមើលខាងក្រោម៖
- ត្រង់ពាក្យ Add a phone number : អ្នកអាចដាក់បន្ថែមលេខទូរស័ព្ទរបស់អ្នកផ្សេងទៀត
ឬ លេខទូរស័ព្ទអ្នកណាមួយដែលអ្នកទុកចិត្ត
បង្ការក្រែងលោលេខទូរស័ព្ទដែលអ្នកបានកំណត់ពីមុនមក បានបាត់ ឬ មានគេលួច
"ស៊ីមកាត" ។
- ត្រង់ពាក្យ Show backup codes : សម្រាប់អោយចុចយក Code សម្ងាត់ទុកប្រើនៅពេលណាដែលមិនអាចប្រើជាមួយទូរស័ព្ទបាន
ឧទាហរណ៍លោកអ្នកទៅកបរទេស
ដូចនេះអ្នកមិនអាចប្រើលេខទូរស័ព្ទដែលបានកំណត់ជាមួយ Google បានទេ ដូចនេះលោកអ្នកត្រូវប្រើ
លេចសម្ងាត់នេះ សូមមើលគំរូខាងក្រោមនេះ
- Print : បញ្ចេញតាមម៉ាស៊ីនបោះពុម្ព។
- Save to
text file : រក្សាទុកជាឯកសារក្នុងកុំព្យូទ័រ។
- Generate
new codes : ដូរយកលេខផ្សេងវិញ។