សួស្ដីអ្នកសរសេរប្លុកទាំងអស់គ្នា!
បន្ទាប់ពីលោកអ្នកបានបង្កើត YouTube Channel រួចមក
ហើយបានដាក់រូប Icon,
Banner និង បានប្ដូរ URL (ID) នៃ Channel របស់អ្នករួចមក
អ្វីៗគឺរួចរាល់ ចាំតែលោកអ្នកបង្ហោះវីដេអូល្អៗ ចូលជាការស្រេច។
នៅក្នុងអត្ថបទគន្លឹះនេះ ខ្ញុំលើកបង្ហាញពីរបៀបដាក់ YouTube Subscribe Button Widget ដើម្បីឲ្យអ្នកចូលមើលប្លុករបស់យើងគេឆាប់ឃើញ
Channel របស់យើង។ ហើយវិធីនេះជាប្រពៃណីតែមួយគត់
ឆាប់មានអ្នកជាវប្រចាំ។
- រមូរ (scroll) ចុះដល់ផ្នែក
Configuration options នៅយើងនឹងឃើញមានគំរូឆ្នុចស្តង់ដារ
5 ទៅ 6
ឲ្យមើល
- រមូរ (scroll) ចុះមួយក្រិតទៀតចូលដល់
Configure a button ជាកន្លែងដែលយើងអាចយក Code ទៅដាក់ក្នុងប្លុកយើង
ចំពោះការកំណត់មិនពិបាកទេ ព្រោះវាអាចបង្ហាញលទ្ធផលបានភ្លាមៗ។
ចំណាំ ៖
នៅត្រង់ Channel Name or
ID នោះគឺជាអក្សរតំណរបស់
Channel
- កំណត់រួច សូមចម្លង Code : YouTube Subscribe Button ទុកសិន.
- កត់ត្រាចូល (Log In) ក្នុងគណនី Blogger របស់លោកអ្នកជាមុនសិន។
- ចូលទៅកាន់ផ្នែក Layout >> រួចចុចលើតំណអក្សរ Add a Gadget នៅទីតាំងណាមួយ
(ឧទាហរណ៍សូមមើលរូបខាងក្រោម)
- រមូរចុះ (scroll down) រកមើល gadget ដែលមានឈ្មោះថា
HTML/JavaScript រួចបិទភ្ជាប់ Code ចូលហើយ Save (មើលរូបខាងក្រោមនេះ)
- នៅត្រង់ Title ខ្ញុំដាក់ថា «តាមដានតាម
YouTube» ចំពោះលោកអ្នកដាក់អ្វីដាក់ទៅ
ខ្ញុំជឿថា បន្ទាប់ពីដាក់ Widget នេះហើយ
ប្រាកដជាមានអ្នកចុចតាមដានជាមិនខាន បើទោះលោកអ្នកមិនទាន់មាន
បង្ហោះវីដេអូ អ្វីជាដុំកំភួនក៏ដោយ ក៏មានអ្នកចុចតាមដានដែល។
ហើយសំខាន់សូមលើកអ្នកកុំបង្ហោះវីដេអូដែលពាក់ព័ន្ធខាងពាណិជ្ជកម្ម
ដោយកុំរំលោភកម្មសិទ្ធិបញ្ញារបស់គេ៕
.png)



