ដូចខ្ញុំបានសន្យាលើកមុន បន្ទាប់ពីដឹង
"ពីរបៀបដាក់ YouTube
Subscribe Button បែបផ្លូវការចេញពីគេហទំព័រ
Google Developers" រួចមកចូលដល់អត្ថបទនេះ
ខ្ញុំនឹងបង្ហាញពីរបៀបដាក់ YouTube Subscribe Button Widget ដែលអាចបង្ហាញតួលេខនូវចំនួនវីដេអូ និង
ចំនួនអ្នកចុចតាមដានមើលប៉ុស្តិ៍ផ្សាយរបស់អ្នកនៅ។ នៅពេលដែល Channel (ប៉ុស្តិ៍ផ្សាយ) របស់យើងមានវីដេអូច្រើនហើយ
យើងប្រាកដជាចង់បង្ហាញឲ្យអ្នកដទៃបានដឹង
ដើម្បីកុំឲ្យគេមានការស្ទាក់ស្ទើរចុចតាមដានប៉ុស្តិ៍របស់យើង។
សូមមើលពីរបៀបដាក់តាមខាងក្រោមនេះ ៖
- កត់ត្រាចូល (Log In) ក្នុងគណនី Blogger របស់លោកអ្នកជាមុនសិន។
- ចូលទៅកាន់ផ្នែក Layout >> រួចចុចលើតំណអក្សរ Add a Gadget នៅទីតាំងណាមួយ
(ឧទាហរណ៍សូមមើលរូបខាងក្រោម)
- រមូរចុះ (scroll down) រកមើល gadget ដែលមានឈ្មោះថា
HTML/JavaScript រួចចុចលើវាដើម្បីបើក
(មើលរូបខាងក្រោមនេះ)
-ចម្លង Code ខាងក្រោយ
យកទៅបិទភ្ជាប់ក្នុង gadget
ហើយដូរ YouTube ID (URL) របស់លោកអ្នក ហើយ Save ជាការស្រេច។ បន្ថែម ៖ នៅត្រង់ Title ខ្ញុំដាក់ថា «តាមដានតាម
YouTube» ចំពោះលោកអ្នកដាក់ឬមិនបាច់ដាក់ក៏បាន។
កូដ YouTube Subscribe Button ដែលមានបង្ហាញចំនួនវីដេអូនិងចំនួនអ្នកចុចតាមដាន
<center><!--YouTube
Subscribe Gadget www.akbalthom.blogspot.com--><iframe
src=http://www.youtube.com/subscribe_widget?p=YOUR-YOUTUBE-ID
style="overflow: hidden; height: 130px; width: 260px; border: 0;"
scrolling="no"
frameborder="0"></iframe></center>
ចំណាំ ៖
លោកអ្នកត្រូវដូរនៅត្រង់ YOUR-YOUTUBE-ID ដាក់ជារបស់អ្នក
តែបើមិនដឹងថា ID នៅត្រង់ណាសូមមើលរូបឧទាហរណ៍ខាងក្រោម
៖


.png)