
ដើម្បីអាចដាក់ Widget ឲ្យបង្ហាញអ្នកដែលបានបញ្ចេញមតិនោះ
យើងត្រូវដំឡើងប្រព័ន្ធ Disqus នេះនៅក្នុងប្លកយើងសិន
ហើយរបៀបដំឡើងគឺងាយស្រួលទេ សូមចុចទៅនេះដើម្បីមើលត្រួសៗ
ព្រោះការពេលតឡូវរបៀបដំឡើងគឺមានការប្រែប្រួលខ្លះៗ។
៙ ជំហានទី 2 : របៀបដំឡើង Widget Disqus សម្រាប់ឲ្យបង្ហាញអ្នកដែលបានបញ្ចេញមតិ ៖
កាលដែលយើងត្រូវដាក់ Widget ឲ្យបង្ហាញអ្នកដែលបានបញ្ចេញមតិបែបនេះគឺងាយស្រួលដល់ម្ចាស់ប្លក
ឬអ្នកចូលទស្សនាប្លកបានដឹងថាមានអ្នកដាក់វាចា
ដើម្បីផ្ដល់ភាពងាយស្រួលឆ្លើយតប ដោយមិនបាច់ចូលទៅបើកមើល Email នោះទេ ។ ដើម្បីយើងត្រូវ ៖
- ចូលទៅប្លករបស់យើងវិញ ចុចលើតាប Layout >> ចុចលើតំណអក្សរ Add a Gadget នៅទីតាំងណាមួយ
(ឧទាហរណ៍សូមមើលរូបខាងក្រោម)
- រមូរចុះ (scroll down) រកមើល gadget ដែលមានឈ្មោះថា
HTML/JavaScript រួចលើវាដើម្បីបើក
(មើលរូបខាងក្រោមនេះ)
- ចម្លងកូដ Disqus Recent Comments Widget ខាងក្រោមនេះ ដោយត្រូវដូរនៅត្រង់ Disqus IDយកទៅដាក់ក្នុង HTML/JavaScript Gadget ជាការស្រេច។
កូដ Disqus Recent Comments Widget
<div
id="recentcomments" class="dsq-widget"><h2
class="dsq-widget-title">Recent Comments</h2><script
type="text/javascript"
src="http://ideaforkhmer.com/recent_comments_widget.js?num_items=5&hide_avatars=0&avatar_size=32&excerpt_length=100"></script></div>
ការកែប្រែកូដ Disqus Recent Comments Widget ៖
» ត្រង់ពាក្យ ideaforkhmer គឺជា Disqus ID លោកអ្នកត្រូវដូរទៅជារបស់អ្នកវិញ។
» ត្រង់ពាក្យ ideaforkhmer គឺជា Disqus ID លោកអ្នកត្រូវដូរទៅជារបស់អ្នកវិញ។
» num_items= :
ចំនួនបង្ហាញអ្នកដែលបានដាក់មតិ។
» hide_avatars=
: កំណត់ឲ្យបង្ហាញរូបតំណាងអ្នកដាក់មតិ
(0=បង្ហាញ 1=មិនបង្ហាញ)។
» avatar_size=
: ជាទំហំរូបតំណាងអ្នកបញ្ចេញមតិ
(ទំហំដើមគឺ 32)។
សំណួរ :
តើខ្ញុំអាចស្វែងរក Disqus
ID របស់ខ្ញុំនៅត្រង់ណាដែរ?
ចម្លើយ ៖
គឺចូលទៅក្នុងគណនី Disqus
របស់អ្នក
ហើយចូលទៅ Setting មើលត្រង់ Site Identity មើលត្រង់ «Your website shortname is..........» រូបខាងក្រោមនេះ ៖
កាលមុនខ្ញុំធ្លាប់ដាក់ប្រអប់បញ្ចេញមតិ Disqus តែអត់ទាន់ដឹងពីរបៀបដាក់ Disqus Recent Comments Widget ហើយក៏ដកចោលវិញទៅ។
តែឥឡូវនេះយើងអាចដឹងពីអ្នកដែលបានបញ្ចេញមតិលើប្លករបស់យើងងាយស្រួលបំផុត
តាមរយៈការបង្ហាញរបស់ Widget។ ប្រអប់បញ្ចេញមតិ Disqus អនុញ្ញាតិឲ្យអ្នកមានគណនីល្បីៗដូចជា Facebook, G+, Twitter ឬ ជនអនាមិក
អាចដាក់មតិយ៉ាងស្រួលនិងរហ័ស អាចការពារ spam បាន។
ជួបគ្នានៅគន្លឹះលើកក្រោយទៀត។