អស់ពេលជាយូរមកហើយសម្រាប់អ្នកប្រើប្រព័ន្ធ Blogger ដែលមិនមានជាធាតុក្រាហ្វិកផ្លូវការណាមួយ
សម្រាប់ដាក់ឲ្យអ្នកចូលមើលប្លក អាចសរសេរទាក់ទងមកកាន់ម្ចាស់ប្លកបាន។
ទម្រង់ទំនាក់ទំនងនេះ ត្រូវបានគេស្គាល់ថាជា Contact Form ដែលអ្នកប្រើ blogger កាលពីមុនត្រូវស្វែងរករបៀបដាក់ជា
3rd party (កូដបន្ថែមយកមកពីខាងក្រៅ)
តាមលទ្ធភាពរៀងៗខ្លួន។ ឥឡូវនេះ Blogger មានបន្ថែមធាតុក្រាហ្វិក
(widget) ដោយផ្ទាល់របស់ខ្លួន
លែងឲ្យអ្នកប្រើ Blogger
មានការលំបាកជាមួយនឹង
Contact Form ទៀតទេ។
ធាតុក្រាហ្វិក Contact Form មានសារៈសំខាន់ អាចជួយឲ្យអ្នកមើលទាក់ទងមកម្ចាស់ប្លកបានភ្លាម
ដោយមិនចាំបាច់ទៅដាក់មតិក្នុងអត្ថបទ ឬទំព័រណាមួយឡើយ
គឺអាចសរសេរក្នុងទម្រង់ រួចផ្ញើតាម Email ចេញភ្លាមតែម្ដង។
វាមានប្រយោជន៍នៅពេលម្ចាស់ប្លករីករាយនឹងការផ្ដល់ព័ត៌មានមកអ្នកអាន
បើអញ្ចឹងសូមមើលពីរបៀបដាក់ក៏ងាយខាងក្រមនេះ ៖
៙
របៀបដាក់ធាតុក្រាហ្វិក Contact
Form (ទម្រង់ទំនាក់ទំនង)
៖
- កត់ត្រាចូល (Log In) ក្នុងគណនី Blogger របស់លោកអ្នកជាមុនសិន។
- ចូលទៅកាន់ផ្នែក Layout >> រួចចុចលើតំណអក្សរ Add a Gadget នៅទីតាំងណាមួយ
(ឧទាហរណ៍សូមមើលរូបខាងក្រោម)
- ចុចលើផ្ទាំង More Gadgets នោះលោកអ្នកនឹងឃើញធាតុក្រាហ្វិកឈ្មោះថា Contact Form , សូមចុចលើវាដើម្បីបើក
(មើលរូបខាងក្រោមនេះ)
- នៅត្រង់ Title (ចំណងជើង) យើងអាចប្ដូរដាក់ជាភាសាខ្មែរថា «ទំនាក់ទំនង» បាន។
- រួចរាល់សូមចុច Save ដើម្បីទទួលយក។
បន្ថែម ៖
ធាតុក្រាហ្វិក Contact
Form (ទម្រង់ទំនាក់ទំនង)
នេះយើងគួរចាប់ទាញយកទៅដាក់នៅផ្នែកខាងក្រោមគេនៃរបាចំហៀង (Sidebar)។
យ៉ាងណាមិញ!! យើងអាចប្រើ Contact Form (ទម្រង់ទំនាក់ទំនង) នេះត្រឹមតែជាធាតុក្រាហ្វិក
(widget) តែប៉ុណ្ណោះ មិនមានមុខងារមកស្រាប់
ដែលអាចឲ្យយើងដាក់ចូលក្នុងអត្ថបទ ឬទំព័រប្លកយើងបានទេ។


