កាលពីលើកមុខខ្ញុំបានសរសេរប្រកាសមួយដែរមានចំណងជើងថា
"បន្ថែមភាពងាយស្រួលទៅអោយប្រអប់បញ្ចេញមតិរបស់Blogspot" ឥឡូវខ្ញុំនឹងប្រាប់ពីរបៀបដែរធ្វើ
អោយកាន់តែងាយស្រួលក្នុងការផ្តល់អោយអ្នកទស្សនាដើម្បីបញ្ចេញមតិ។
លើកនេះយើងមិនបាច់ពឹងពាក់ វ៉ែបសាយ ដ៏ទៃ
អោយបោះកូដរបស់ប្រអប់បញ្ចេញមតិអោយនោះទេ (ការប្រើ Plug-in ឬ ពឹងពាក់កូដនៅវ៉ែបសាយដ៏ទៃនាំអោយល្បឿនបើកមើលយឺតជាងមុន
និង ស៊ីទំហំ Internet ) ដើម្បីសន្សំសំចៃ ថ្លៃ Internet នោះយើងត្រូវធ្វើអោយប្រអប់បញ្ចេញមតិរបស់
Blogspot ងាយស្រួលមិនពឹងពាក់កូដរបស់គេពីកន្លែងដទៃ
ដោយតាមវិធីខាងក្រោមនេះ៖
-ដោយចូលទៅកាន់ Settings >> Posts and comments រួចមើលទៅខាងស្តាំ
រើសយក Anyone - includes Anonymous Users និងរើសយក Always (សូមមើលរូបខាងក្រោមនេះ)
-ឃើញថាមានចេញ Name/URL និង Anonymous អោយរើសថែមទៀត
-សូមចុចលើ Name/URL គ្រាន់តែដាក់ ឈ្មោះ និង URL (តំណវ៉ែបសាយ)
អ្នកអាចបញ្ចេញមតិដោយមិនតំរូវអោយអ្នកធ្វើការ Log ចូលគណនីរបស់អ្នកនៅកន្លែងផ្សេងដូចមុនទៀតនោះទេ។
ពេលនេះអ្នកអាចបញ្ចេញមតិរបស់ដោយងាយនិងលឿនមិនចាញ់
Wordpress ទេ :D