នៅក្នុងពិភពអ៊ីនធឺណិតពាក្យថា redirect (ប្ដូរទិស) គឺគេចង់សំដៅលើ
ការបញ្ជូនអ្នកទស្សនាពីកន្លែងកំពុងមើល ទៅកាន់ទីកន្លែងផ្សេងមួយទៀត
ដោយចុចលើតំណផ្សេងៗ ឬ នាំដោយស្វ័យប្រវត្តិតែម្ដងក៏បាន។ មូលហេតុដែលគេធ្វើបែបនេះ
គឺនៅពេលគេចង់បោះបង់ ឬឈរបន្តសកម្មភាពប្លករបស់គេ
ដោយអាចនាំភ្ញៀវចាស់ៗទៅកាន់គេហទំព័ររបស់គេផ្សេងមួយទៀត
(គេហទំព័រ/ប្លកថ្មី ឬ របស់គ្នាគេ)។ ការធ្វើបែបនេះក៏ល្អម្យ៉ាងដែរ
ព្រោះគេនៅតែអាចនាំអ្នកចូលមើលដែលមិនទាន់ដឹងពីគេហទំព័រ/ប្លកថ្មីរបស់គេ
បានយ៉ាងមានប្រសិទ្ធភាព។ បើចង់ដឹងសូមមើលខាងក្រោមនេះ ៖
៙
របៀបដាក់កូដដើម្បី Redirect
(ប្ដូរទិស)
ប្លករបស់អ្នកទៅគេហទំព័រផ្សេងទៀតដោយស្វ័យប្រវត្តិ ៖
- កត់ត្រាចូល (log in) ចូលក្នុងគណនី Blogger របស់អ្នក។
- ចូលទៅតាប Layout >> ចុចលើតំណអក្សរ Add a Gadget នៅទីតាំងណាមួយ
(ឧទាហរណ៍សូមមើលរូបខាងក្រោម)
- រមូរចុះ (scroll down) រកមើល gadget ដែលមានឈ្មោះថា
HTML/JavaScript រួចចុចលើវាដើម្បីបើក
(មើលរូបខាងក្រោមនេះ)
-ចម្លង "កូដ Redirect (ប្ដូរទិស)" ខាងក្រោមនេះ
យកទៅបិទភ្ជាប់ក្នុង HTML/JavaScript
Gadget ដោយ
មិនបាច់ដាក់ឈ្មោះ ឬ ដាក់ឈ្មោះក៏បាន រួចចុចប៊ូតុង Save ។
កូដ Redirect (ប្ដូរទិស)
<form
name="redirect">
<center>
<font
face="Arial"><b>Your site will redirect
within<br><br>
<form>
<input
type="text" size="3" name="redirect2">
</form>
seconds</b></font>
</center>
<script>
var
targetURL="https://www.facebook.com/Library.Of.Love.2?ref=hl"
var
countdownfrom=10
var
currentsecond=document.redirect.redirect2.value=countdownfrom+1
function
countredirect(){
if
(currentsecond!=1){
currentsecond-=1
document.redirect.redirect2.value=currentsecond
}
else{
window.location=targetURL
return
}
setTimeout("countredirect()",1000)
}
countredirect()
//-->
</script>
*ការកំណត់កូដ ៖
Your site
will redirect within : ជាពាក្យសម្រាប់បញ្ជាក់ប្រាប់អ្នកមើលឲ្យគេបានដឹង។
ឧទាហរណ៍ : "ប្លកមួយនេះនឹងនាំអ្នកទៅកាន់...
នាពេលបន្តិចទៀតនេះ" ជាដើម។
https://www.facebook.com/Library.Of.Love.2?ref=hl" : ជាកន្លែងអ្នកត្រូវដាក់តំណទៅកាន់ទីណាមួយ។
var
countdownfrom=10 : កំណត់រយៈពេល
(គិតជាវិនាទី) ដែលត្រូវប្ដូរទិស (redirect)។
ចំណាំ ៖
លោកអ្នកត្រូវដាក់ widget
មួយនេះនៅទៅតាំងខាងលើគេ
ដែលធ្វើឲ្យអ្នកចូលមើលគេឆាប់មើលឃើញ។
លទ្ធផល
ចុងបញ្ចប់នេះ
សាកចូលមើលប្លករបស់លោកប្រាកដជាចេញលទ្ធផល
អាចនាំអ្នកបើកមើលទៅកាន់ទីកន្លែងផ្សេងជាក់ជាមិនខាន។
គន្លឹះមួយនេះសឹងតែគ្មានអ្នកប្រើ
តែបើត្រូវការនោះប្រាកដជារកខ្វែងដៃខ្វែងជើង ដូច្នេះត្រូវតែបកបង្ហាញជាភាសាខ្មែរឲ្យហើយ៕